ការបញ្ចូលអាហារមួយចំនួនទៅក្នុងរបប អាហាររបស់អ្នកអាចជួយឱ្យអ្នករស់នៅបានយូរអង្វែង និងមានសុខភាពល្អ

  • 2025-08-11 03:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កត្តារបៀបរស់នៅ ដូចជារបបអាហារ ដើរតួនាទីយ៉ាងសំខាន់ក្នុង សុខភាពរបស់អ្នក។ ការបញ្ចូលអាហារមួយចំនួនទៅក្នុងរបប អាហាររបស់អ្នកអាចជួយឱ្យអ្នករស់នៅបានយូរ មានសុខភាពល្អ និងជីវិតរីករាយ។

តែបៃតង:

ការទទួលទានតែបៃតងជាទៀងទាត់អាចជួយឱ្យអ្នកមាន អាយុវែង។ វាមាន catechins, flavonoids និងសារធាតុ ប្រឆាំងអុកស៊ីតកម្មដែលជួយដល់សុខភាពបេះដូង និង ការរំលាយអាហារ។

ផ្លែប៉ោម

ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយឱ្យអ្នកមានអាយុវែង។ សម្បូរទៅដោយជាតិសរសៃ វីតាមីន C និងសារធាតុប្រឆាំង អុកស៊ីតកម្ម ការញ៉ាំផ្លែប៉ោមអាចធ្វើអោយសុខភាពបេះដូង ប្រសើរឡើង ហើយថែមទាំងអាចកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកមួយចំនួនទៀតផង។ សារធាតុ polyphenols ក្នុង ផ្លែប៉ោមអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុល។

ប្លូបឺរី

ផ្លែបឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanins ដែលប្រឆាំងនឹងភាពចាស់ និងការខូចខាត កោសិកា។ ផ្លែបឺរីទាំងនេះគឺល្អសម្រាប់សុខភាពខួរក្បាល ហើយ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

គ្រាប់

គ្រាប់ដូចជា អាល់ម៉ុន Walnut និង pistachios មានប្រយោជន៍សម្រាប់បេះដូង។ ខ្លាញ់ដែលមានសុខភាពល្អ ទាំងនេះអាចបន្ថយកូឡេស្តេរ៉ុល LDL និងកាត់បន្ថយការ រលាក។ ការទទួលទានជាប្រចាំត្រូវបានផ្សារភ្ជាប់ទៅនឹងការថយ ចុះហានិភ័យនៃការស្លាប់។

ត្រីខ្លាញ់

សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ត្រីសាម៉ុងអាចជួយ កាត់បន្ថយការរលាក និងបន្ថយហានិភ័យនៃជំងឺបេះដូង។ ត្រី ខ្លាញ់ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងវីតាមីន D ដែលមាន គុណភាពខ្ពស់។

ប្រេងអូលីវ

ប្រេងអូលីវគឺជាប្រភពដ៏ល្អនៃខ្លាញ់ monounsaturated fats និង polyphenols ។ វាការពារប្រឆាំងនឹងជំងឺសរសៃឈាម បេះដូង និងគាំទ្រមុខងារនៃការយល់ដឹង។ ប្រេងអូលីវ គឺជា អាហារសំខាន់នៃរបបអាហារមេឌីទែរ៉ាណេ ដែលភ្ជាប់ ជាមួយនឹងអាយុវែង។

សូកូឡាខ្មៅ

សូកូឡាខ្មៅអាចជួយឱ្យអ្នករស់នៅបានយូរ។ បាទ ត្រឹមត្រូវ ហើយ។ វាសម្បូរទៅដោយសារធាតុ flavonoids ដែលជួយ ដល់សុខភាពបេះដូង និងលំហូរឈាម។ វាក៏អាចបន្ថយសម្ពាធ ឈាម និងធ្វើអោយមុខងារខួរក្បាលប្រសើរឡើងផងដែរ។ ជ្រើសរើសកាកាវ 70% ឬខ្ពស់ជាងនេះ។

ផ្លែបឺរ

ផ្លែបឺរ សម្បូរទៅដោយខ្លាញ់ល្អ ប៉ូតាស្យូម និងជាតិស្រែស។ ផ្លែឈើនេះអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និង ធ្វើអោយសុខភាពបេះដូងប្រសើរឡើង។ ផ្លែបឺរគឺល្អសម្រាប់ ខួរក្បាល និងសន្លាក់។

ប្រភព៖ NDTV ប្រែ​សម្រួល៖ សិរីរត្នន៍