កំហុស ៣ យ៉ាងធ្វើឱ្យប៉ះពាល់ដល់ក្រពះប្រសិនបើអ្នកមិនដឹងពីរបៀបនៃការទទួលទានវីតាមីនសេ

  • 2025-07-10 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំហុស ៣ យ៉ាងធ្វើឱ្យប៉ះពាល់ដល់ក្រពះប្រសិនបើអ្នកមិនដឹងពីរបៀបនៃការទទួលទានវីតាមីនសេ

ជាការពិតមនុស្សមួយចំនួនផ្សេងទៀតហាក់ដូចជាមិនមានបញ្ហាអ្វីទេនៅពេលប្រើវីតាមីនទាំងនេះ។ នៅក្នុងលក្ខខណ្ឌទាំងនេះវីតាមីនសេត្រូវការដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយដូច្នេះវាមិនងាយឈឺទេ ហើយទទួលអត្ថប្រយោជន៍ជាច្រើន។ ។

ប៉ុន្តែតើអ្នកធ្លាប់ឈឺក្រពះពេលប្រើថ្នាំគ្រាប់វីតាមីនសេទេ?

តាមពិតមានរឿងមួយចំនួនដែលអ្នកត្រូវដឹងថាហេតុអ្វីវីតាមីនសេអាចធ្វើឱ្យក្រពះរបស់អ្នកឈឺចាប់។ ប៉ុន្តែនៅពីក្រោយអត្ថប្រយោជន៍នៃការបង្កើនប្រព័ន្ធភាពស៊ាំ វីតាមីនសេក៏ជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពរាងកាយផងដែរ។ ឧទាហរណ៍ការគ្រប់គ្រងសម្ពាធឈាម កាត់បន្ថយហានិភ័យនៃបញ្ហាបេះដូង ការពារភាពស្លេកស្លាំងនិងរក្សាកម្លាំងនៃការចងចាំរបស់មនុស្ស។

ទោះជាយ៉ាងណាក៏ដោយនៅពេលប្រើវីតាមីនសេក្រពះនឹងឈឺ ព្រោះ កំហុសមួយចំនួនសម្រាប់អ្នកប្រហែលជាមិនដឹងនៅពេលប្រើវីតាមីនសេដែលធ្វើឱ្យក្រពះរបស់អ្នកឈឺចាប់ខាងក្រោម៖

១. វីតាមីនសេដែលមានជាតិអាស៊ីតនិងជាតិស្ករ

វីតាមីនសេមានទំរង់ផ្សេងៗគ្នា។ ឧទាហរណ៍ក្នុងទំរង់ជាភេសជ្ជៈក្នុងដបរឺ ទំរង់ effervescent (ទំរង់ថ្នាំគ្រាប់ដែលរលាយក្នុងទឹក) ។ ភេសជ្ជៈនេះធ្វើឱ្យមនុស្សរីករាយនឹងការទទួលទានវីតាមីនសេ។

ជាធម្មតាវីតាមីនសេនៅក្នុងទំរង់រាវមានរសជាតិអាសុីតនិងពពុះខ្យល់។ ការទទួលទានសូដានិងភេសជ្ជៈដែលមានជាតិអាស៊ីតអាចបង្កឱ្យមានការកើនឡើងនៃអាស៊ីតក្រពះនិងបណ្តាលឱ្យឈឺក្រពះ។

ការកើនឡើងនៃអាស៊ីតក្រពះកើតឡើងនៅពេលដែលផ្នែកមួយនៃមាតិកាអាស៊ីតក្រពះកើនឡើងដល់បំពង់អាហារ។ នេះក៏បណ្តាលមកពីក្រវ៉ាត់សាច់ដុំដែលទទួលខុសត្រូវក្នុងការការពារអាហារនិងអាស៊ីតក្រពះពីការកើនឡើងចូលទៅក្នុងបំពង់អាហារដំណើរការមិនបានល្អ។​ នៅពេលអាស៊ីដ hydrochloric (អាស៊ីតក្នុងក្រពះ) ស្ទុះទៅក្នុងបំពង់អាហារពីព្រោះសាច់ដុំមិនអាចកំរើកបានអ្នកនឹងមានអារម្មណ៍ក្តៅនិងក្រហាយនៅតំបន់ក្រពះ។

២. ញាំវិតាមីន C លើសកំរឹត

អ្នកប្រាកដជាចង់ធ្វើសកម្មភាពរបស់អ្នកដោយសេរីដោយមិនបារម្ភពីការឈឺឡើយ។ ទោះយ៉ាងណាវាមិនមានន័យថាអ្នកត្រូវលេបថ្នាំវីតាមីនសេក្នុងកំរិតច្រើនទេ។ នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទូទៅដែលអាចបណ្តាលឱ្យឈឺក្រពះ។​ យោងទៅតាមគ្លីនិកម៉ាយ៉ូ មនុស្សពេញវ័យត្រូវការវីតាមីនសេ ៦៥ មីលីក្រាមទៅ ៩០ មីលីក្រាមក្នុងមួយថ្ងៃ។ ការកំណត់ខាងលើដែលរាងកាយអាចទ្រាំទ្របានគឺមានតែ ២០០០ មីលីក្រាមប៉ុណ្ណោះ។

អ្វីដែលនៅសល់, អាចបណ្តាលឱ្យក្រហាយទ្រូងឬឈឺចាប់នៅក្នុងក្រពះអមដោយរោគសញ្ញាផ្សេងទៀត។ប្រសិនបើវីតាមីនសេត្រូវបានគេប្រើលើសនេះអាចបណ្តាលឱ្យឈឺក្រពះនិងការកើនឡើងនៃអាស៊ីតក្រពះគឺដូចគ្នានឹងការពន្យល់ពីមុនដែរ។

៣. ការទទួលទានអាហារដែលមានជាតិអាស៊ីតក្នុងពេលដំណាលគ្នា

ការទទួលទានវីតាមីនសេនឹងល្អប្រសិនបើវាមិនត្រូវបានអមដោយអាហារដែលមានជាតិអាស៊ីតឬហឹរ។ ការញ៉ាំអាហារទាំងពីរមុខដែលមានជាតិអាស៊ីតពិតជាបង្កឱ្យមានការកើនឡើងនៃអាស៊ីតក្រពះ។

ទោះបីជាអ្នកបានទទួលយកវីតាមីន C រួចហើយក៏ដោយតែវាជាគំនិតល្អក្នុងការកំណត់ការទទួលទានផ្លែឈើដែលមានជាតិអាស៊ីតនិងមានផ្ទុកនូវវីតាមីន C ដូចជាគីវី, ផ្លែត្របែក, ល្ហុង, ស្ត្រប៊េរី, ក្រូចនិងក្រូចឆ្មា។ វាជាការល្អប្រសើរជាងមុនក្នុងការទទួលទានអាហារដែលមានអាស៊ីដទាបដូចជា ផ្លែស្វាយ ផ្លែប័រ ខាត់ណាផ្កា ខាត់ណាខៀវ និងចេក។

លើសពីនេះអាហារហឹរជាមួយនឹងថ្នាំគ្រាប់វីតាមីនសេអាចបណ្តាលអោយឈឺក្រពះ។ ដោយសារតែសារធាតុនៃ capcaisin ដែលជាសារធាតុដែលមាននៅក្នុងអាហារហឹរក៏អាចបង្កនិងធ្វើឱ្យក្រហាយទ្រូងកាន់តែខ្លាំងឡើងៗផងដែរ។​ ដូច្នេះសម្រាប់អ្នកដែលពិតជាចូលចិត្តញុំាអាហារហឹរឬជូរវាជាការប្រសើរដែលមិនត្រូវអមដោយការបន្ថែមវីតាមីនសេនោះទេ។

ចុះបើក្រពះរបស់អ្នកបានឈឺរួចហើយដោយសារការទទួលទានវិតាមីន C?

ក្នុងចំណោមអ្នកមានផ្តុកឬកំពុងឈឺក្រពះដោយសារតែការទទួលទានវីតាមីនសេ។ គួរធ្វើការព្យាបាលការឈឺក្រពះភ្លាមៗ និងបញ្ឈប់ការញាំំវិតាមីន C បន្តអាចក្លាយជាដំបៅក្រពះ ព្រោះការព្យបាលត្រូវប្រើ ថ្នាំប្រឆាំងនឹងអាស៊ីតនិងថ្នាំទប់ទឹកអាស៊ីតច្រើនមុខវាអាចមិនត្រូវគ្នាជាមួយនិងវិតាមីន C។

អ្នកមិនចាំបាច់ភ័យខ្លាច ក្នុងការទទួលទានវីតាមីនសេ គ្រាន់តែចាំជានិច្ចថាសម្រាប់អ្នកដែលមានបញ្ហាការក្រហាយទ្រូងត្រូវយកចិត្តទុកដាក់ចំពោះអាហារដែលបានញ៉ាំដើម្បីកាត់បន្ថយហានិភ័យនៃការកើនឡើងនៃអាស៊ីតក្រពះនៅពេលប្រើវីតាមីនសេ៕

ប្រភព៖ healthhack ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី