ផ្ដល់ល្ហុងទុំដល់កូនអ្នក ជួយសុខភាពក្មេងបានជាច្រើនយ៉ាង!
ល្ហុងទុំជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ និងសម្បូរទៅដោយជីវជាតិចម្រុះមុខ។
ទារកតូចៗអាចញ៉ាំផ្លែល្ហុងទុំបានទេ?
តាមវិទ្យាស្ថានចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិចបានបង្ហាញឱ្យដឹងថា ផ្លែល្ហុងទុំគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្ដល់ដល់ទារក និងកុមារ។ អាណាព្យាបាលអាចផ្ដល់នូវល្ហុងទុំដល់ទារកនៅវ័យ៧ខែទៅ៨ខែឡើង។
អត្ថប្រយោជន៍នៃផ្លែល្ហុងទុំសម្រាប់ទារក និងកុមារ ជម្រុញប្រព័ន្ធការពាររាងកាយ៖
- សម្បូរវីតាមីន A,B & C
- ជម្រុញប្រព័ន្ធការពាររាងកាយ ការពារក្មេងពីជំងឺឆ្លងផ្សេងៗ
- បង្កើនគុណភាពជីវិត
- ផ្ដល់នូវ papain និង chymopapain ដែលមានតួនាទីប្រឆាំងមេរោគវីរុស មេរោគផ្សិត និងមេរោគបាក់តេរី
** ជួយរំលាយអាហារ៖**
- ជាតិ papain ក្នុងល្ហុងទុំជួយដល់ការរំលាយអាហារ
- សម្បូរជាតិទឹកនិងជាតិសរសៃដែលជួយឱ្យក្រពះពោះវៀន
- ដំណើរការបានល្អ និងកាត់បន្ថយការទល់លាមក
- ជួយឱ្យរបួសឆាប់ជាសះស្បើយ
- សម្បូរវីតាមីន C និងអង់ស៊ីម proteolytic enzyme និងជាតិ papain
- ដែលជួយឱ្យរបួសឆាប់ជាសះស្បើយ
- ប្រឆាំងសត្វល្អិតក្នុងពោះវៀន
- ជួយប្រឆាំងនឹងសត្វល្អិតក្នុងក្រពះពោះវៀន
- ជួយជម្រុញមុខងារក្នុងរាងកាយ
- សម្បូរនូវជាតិហ្វូឡាត
- ជួយការលូតលាស់ និងការធំធាត់នានាក្នុងរាងកាយ
- ជួយការលូតលាស់ខួរក្បាល
- ការសំយោគ DNA-RNA
- ការបម្លែងនានាក្នុងរាងកាយ(មេតាប៉ូលីស)
- ជួយទ្រទ្រង់គំហើញភ្នែក
- សម្បូរវីតាមីន A ជួយការលូតលាស់សុខភាពភ្នែក
- ជួយសុខភាពរាងកាយ
- សម្បូរជាតិ papain ប្រឆាំងអុកស៊ីតកម្ម (ការពារការខូចខាតកោសិកា និងការប្រឈមមហារីក)
- សម្បូរជាតិ lipidic composition ជួយប្រឆាំងការរលាកក្នុងរាងកាយ
- មានផ្ទុកជាតិ phosphorus និង potassium ដែលជួយដល់ការលូតលាស់ឆ្អឹង និងរាងកាយ។
អត្ថបទ៖ សិរីរត្នន៍