ឈ្វេងយល់ពី រោគសញ្ញាមួយចំនួននៃអាឡែស៊ីប្រូតេអ៊ីនទឹកដោះគោ និងវិធីព្យាបាលបង្ការ

  • 2025-06-06 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឈ្វេងយល់ពី រោគសញ្ញាមួយចំនួននៃអាឡែស៊ីប្រូតេអ៊ីនទឹកដោះគោ និងវិធីព្យាបាលបង្ការ

គឺជាអាការជម្ងឺដែលបណ្តាលមកពីការទទួលប្រូតេអ៊ីនមួយចំនួននៅក្នុងទឹកដោះគោ ដែលអាចចូលទៅក្នុងខ្លួនចាប់ពីពពោះនៅក្នុងផ្ទៃម្តាយ ព្រោះម្តាយផឹកទឹកដោះ គោដើម្បីបំប៉នផ្ទៃពោះ ឬបានចូលមកក្នុងរាងកាយក្រោយពេលសម្រាលហើយ។ ទោះ បីជាយ៉ាងណាក៏ដោយ ទារកនៅតែមានកម្រិតក្នុងរំលាយអាហារនិងប្រព័ន្ធភាពស៊ាំ នៅក្នុងពោះវៀនមិនរឹងមាំ ព្រោះប្រព័ន្ធរំលាយអាហារនៅមិនទាន់ពេញលេញ និងស្រទាប់ កោសិកានៃប្រព័ន្ធរំលាយអាហាររំលាយអាហារនៅមានគម្លាតពីគ្នា ទើបបណ្តាល ឱ្យប្រូតេអ៊ីន ចម្លែកពីទឹកដោះគោអាចជ្រាបចូលទៅក្នុងចរន្តឈាមទៅជំរុញរាងកាយរបស់ ទារកដែលមានហានិភ័យដូចជា អ្នកដែលមានប្រវត្តិគ្រួសារអាលែកហ្ស៊ី ឬអ្នកដែល ម្តាយព្យាយាមផឹកទឹកដោះគោច្រើនអំឡុងពេលមានផ្ទៃពោះ បង្កើតសារធាតុប្រឆាំង ខុសប្រក្រតីក្នុងរាងកាយ ដែលនឹងងាយអាលែកហ្សីជាច្រើនប្រភេទទៀត មិនថាជា អាលែកហ្សីក្នុងខ្យល់ ឬអាលែកហ្ស៊ីពីការហូប ក្រោយមកប្រសិនបើបានទទួលទឹកដោះ គោ ឬសារធាតុអាលែកហ្ស៊ីផ្សេងទៀត សារធាតុប្រឆាំងនឹងប្រតិកម្មភ្លាមៗ ដែលបណ្តាល ឱ្យមានអាការឈឺចាប់បានជាច្រើនទម្រង់។

រោគសញ្ញា៖

ប្រព័ន្ធស្បែក ស្បែកស្ងួត ឡើងកន្ទួលក្រហមតូចៗស្រដៀងនឹងខ្សាច់ គ្រើមៗនៅលើមុខ ដៃជើង និងពេញខ្លួនមានអាការ រមាស់ កើតបាត់ៗ រ៉ាំរ៉ៃ ឬឡើងកន្ទាលត្រអាក។

ប្រព័ន្ធរំលាយអាហារ ក្អួត ទល់លាមក ក្អែរ ហើមពោះ ឈឺពោះ យំ ចុកពោះ ធ្វើឱ្យកុមារគេងបានតិច គេង ចិញ្ចឹម ឡើងទម្ងន់តិច ចិញ្ចឹមមិនធំដោយសារពោះវៀន មិនស្រូបអាហារ មិនចូលចិត្តហូបទឹកដោះ ឬពិបាកហូបទឹកដោះ រាគញឹកញាប់ ឬមានឈាមក្នុង លាមក។

ប្រព័ន្ធផ្លូវដង្ហើម រមាស់ភ្នែក រមាស់ច្រមុះ កណ្តាស់ ហៀរសំបោរ ហូរឈាមច្រមុះ ស្លេសក្នុងបំពង់ក គេងស្រមុក បើកមាត់ដកដង្ហើម ដកដង្ហើមលឺ ឬកើតហឺត ក្អកឆ្នាំរ៉ៃ រលោកស៊ីនុស រលាកtonsils និងរលាកអាដេណូអ៊ីត ហើយនៅពេលដែលរលាកញឹកញាប់នឹងធ្វើឱ្យទៅជា ធំខុសពីធម្មតារហូតដល់ស្ទះផ្លូវដង្ហើម។

ប្រព័ន្ធផ្សេងៗ អាការប្រកាច់ធ្ងន់ធ្ងរ ហើមមាត់ ហើមមុខ ខ្លួនបៃតង ពិបាកដកដង្ហើម សម្ពាធឈាមទាបរហូតដ៏ល់បាត់ បង់ជីវិតបាន។

ការបង្ការ គ្រួសារដែលមានហានិភ័យនៃរោគអាលែកហ្ស៊ី ៖ អ្នកម្តាយដែលមានផ្ទៃពោះមិនគួរពិសារទឹកដោះគោ ឬផលិតផលទឹកដោះគោឡើយ ចំណែកគ្រួសារដែលមិនមានហានិភ័យ ក៏មិនគួរផឹកទឹកដោះ គោច្រើនពេកអំឡុងពេលមានផ្ទៃពោះ គឺមិនលើសពី 1កែវ ក្នុងមួយថ្ងៃ ឬមិនផឹកទាល់តែសោះ ប៉ុន្តែត្រូវផឹកកាល់ស្យូមគ្រាប់ ឬអាហារផ្សេងទៀតដែល មានជាតិកាល់ស្យូមខ្ពស់ជាការជំនួសវិញ។

ត្រូវឱ្យកូនបៅទឹកដោះម្តាយឱ្យបានយូរតាមដែលអាចធ្វើទៅបាន ហើយអ្នកម្តាយមិនផឹកទឹកដោះគោខណៈពេលបំបៅដោះកូន។បើអាចយូរដល់ 6-7 ឆ្នាំ តាមធម្មជាតិបានកំណត់រឹតតែល្អ។

ចាប់ផ្តើមអាហារបន្ថែមបន្ទាប់ពី 6 ខែ៖ ដោយសារកុមារដែលអាលែកហ្ស៊ីជាមួយទឹកដោះគោ មានហានិភ័យខ្ពស់នៃការអាលែកហ្ស៊ីទៅនឹងអាហារប្រភេទផ្សេងទៀត គួរតែរង់ចាំរហូតដល់ប្រព័ន្ធភាពស៊ាំរោគនៅក្នុងពោះវៀនអភិវឌ្ឍន៍ឱ្យបានពេញលេញជាមុនសិន។

ប្រសិនបើកូនរបស់អ្នកមានអាលែកហ្សីអាហារច្រើនមុខ៖​ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញអាហារូបត្ថម្ភអំពីអាហារជំនួស។

ការព្យាបាល

ផ្តល់ថ្នាំទៅតាមរោគសញ្ញា៖ ដូចជា ថ្នាំបំបាត់ចាញ់ ឬចាក់ អាស្រ័យលើសភាព ធ្ងន់ធ្ងរនៃការចាញ់ ថ្នាំបន្តក់ភ្នែក ឬថ្នាំលាប អាស្រ័យ លើប្រព័ន្ធសរីរាង្គដែលអាលែកហ្ស៊ី។

ប្រសិនបើកុមារអាឡែស៊ី៖ ជាមួយទឹកដោះគោ ម្តាយដែលបំបៅដោះកូនត្រូវ ឈប់ផឹកទឹកដោះគោ និងផលិតផលទឹកដោះគោ គ្រប់ប្រភេទ។ ប្រសិនបើមិនអាចបំបៅ

កូនដោយទឹកដោះម្តាយបានទេ សូមជ្រើសរើស ប្រភេទទឹកដោះគោពិសេសដែលឆ្លងកាត់ការរំលាយ ប្រូតេអ៊ីនទឹកដោះគោរបស់គោឱ្យទៅជាទំហំតូចៗ រហូតដល់អស់រូបរាងលែងជាសារធាតុដែលបង្ករ ឱ្យកើតអាលែកហ្ស៊ី៕

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម
អត្ថបទថ្មី