ផលប៉ះពាល់ នៃជំងឺថប់បារម្មណ៍លើម្តាយ-កូន ក្នុងអំឡុងពេលពពោះ និងវិធីសាស្រ្តកាត់បន្ថយ
- 2025-05-30 05:31:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ នៃជំងឺថប់បារម្មណ៍លើម្តាយ-កូន ក្នុងអំឡុងពេលពពោះ និងវិធីសាស្រ្តកាត់បន្ថយ
១. ផលប៉ះពាល់ នៃ ជំងឺថប់បារម្មណ៍ លើម្តាយ ក្នុងអំឡុងពេលពពោះ
ការថប់បារម្មណ៍ជាប់រហូតអាចធ្វើឱ្យម្តាយ គេងមិនលក់ អស់កម្លាំង នឹងមានអារម្មណ៍តានតឹងឥតឈប់ ដែលប៉ះពាល់ ដល់ថាមពលប្រចាំថ្ងៃ ។
ភាពស្ត្រេសខ្លាំងអាចបង្កើនឱកាសនៃជំងឺដូចជា សម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែមពេលពពោះ
ម្តាយដែលថប់បារម្មណ៍ខ្លាំងអាចប្រឈមនឹងការ សម្រាលមុនខែ ឬឈឺចាប់ខ្លាំងជាងធម្មតា ព្រោះរាងកាយមិនស្ងប់ក្នុងការ ប្រមូលផ្តុំកម្លាំង និងស្មារតី
បើមិនគ្រប់គ្រងភាពថប់បារម្មណ៍ទេ ម្តាយអាច បន្តមានអារម្មណ៍មិនល្អសូម្បីក្រោយសម្រាល ដែលហៅថា "ជំងឺធ្លាក់ទឹកចិត្ត ក្រោយសម្រាល"។
២. ផលប៉ះពាល់ នៃ ជំងឺថប់បារម្មណ៍លើកូនក្នុងអំឡុងពេលពពោះ
ភាពតានតឹងខ្លាំងអាចប៉ះពាល់ដល់ការ លូតលាស់របស់ទារក ដែលធ្វើឱ្យទារក កើតមកមានទម្ងន់តិច។
អ័រម៉ូនស្ត្រេស (Stress Hormones) ពីម្តាយអាចជ្រាបទៅទារកតាមរយៈសុក ដែលប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងអាចធ្វើឱ្យកូនមានការគិតយឺត ពិបាក សម្រេចចិត្ត និងងាយថប់បារម្មណ៍នៅពេលធំឡើង។
សម្រាលមុនកំណត់៖ ម្តាយដែលថប់បារម្មណ៍ខ្លាំង អាចមានហានិភ័យខ្ពស់នៃការសម្រាលមុនខែ ដែលប៉ះពាល់ ដល់សុខភាពទារក។
អារម្មណ៍ និងឥរិយាបថ៖ ក្រោយកើត ទារកអាចមិនក្លាហាន
ឆាប់ភ័យ ឬមានអារម្មណ៍មិនស្ងប់ ដោយសារតែទទួល ឥទ្ធិពលពីភាពតានតឹងរបស់ម្តាយ។
៣. វិធីសាស្រ្តកាត់បន្ថយ ជំងឺថប់បារម្មណ៍
សម្រាកឱ្យបានគ្រប់គ្រាន់
ហាត់ប្រាណស្រាលៗ ដើរ ហែលទឹក ធាក់កង់ យោហ្គា
ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្លូវចិត្ត
ធ្វើលំហាត់ដកដង្ហើមចូល-ចេញវែងៗ១៥នាទី (ព្រឹក-យប់)
ធ្វើសមាធិស្រាលៗ ឬស្ដាប់តន្ត្រី ស្តាប់ធម៌បំប៉ន ផ្លូវចិត្តឱ្យរឹងមាំ
សុខភាពផ្លូវចិត្តរបស់ម្តាយ = សុខភាពល្អរបស់ទារក!
ម្តាយរឹងមាំ ទារកមានសុខភាពល្អ!