រោគសញ្ញាមួយចំនួន បង្ហាញថា អ្នកកំពុងជួបបញ្ហាជំងឺធ្លាក់ទឹកចិត្ត និងគួរតែទទួលការព្យាបាលទាន់ពេល

  • 2025-05-26 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រោគសញ្ញាមួយចំនួន បង្ហាញថា អ្នកកំពុងជួបបញ្ហាជំងឺធ្លាក់ទឹកចិត្ត និងគួរតែទទួលការព្យាបាលទាន់ពេល

ជំងឺធ្លាក់ទឹកចិត្ត មានរោគសញ្ញាដែល អាចកើតមានឡើងនោះគឺ៖

  • បាត់បង់ទំនុកចិត្តលើខ្លួនឯង ឬឲ្យតម្លៃខ្លួនទាប

  • មានអារម្មណ៍បន្ទោសខ្លួនឯង

  • មានបំណងចង់ស្លាប់

  • ពិបាកផ្ចង់អារម្មណ៍ ឬធ្វើការសម្រេចចិត្ត មានចលនាយឺត ឬជួនកាលបែរជារឡេះឡះ និងមិនអាចសម្រួលវាបាន

  • ពិបាកក្នុងការគេង គេងមិនលក់ ឬជួនកាលគេងច្រើនជ្រុល

  • បាត់បង់ចំណង់ចំណូលបរិភោគ ឬជួនកាលហូបច្រើនជ្រុល។

មូលហេតុនៃជំងឺធ្លាក់ទឹកចិត្ត៖

មិនមានមូលហេតុតែមួយឡើយ គ្រប់បុគ្គលដែលអាចកើតមានជំងឺធ្លាក់ទឹកចិត្ត នៅពេលមានអ្វីមួយធ្វើឲ្យក្រៀមក្រំជាខ្លាំង ហើយពួកគេមិនអាចធ្វើអ្វីសោះដើម្បីគ្រប់គ្រងស្ថានភាព ដូចជា៖

  • បែកបាក់ទំនាក់ទំនង ឬរស់នៅក្នុងស្ថានភាពជំលោះ។

  • ការសម្រាលកូន (១០-១៥ភាគរយនៃស្ត្រីកើតមានជំងឺធ្លាក់ទឹកចិត្តរយៈពេលខ្លីបន្ទាប់ពីសម្រាលកូន)។ - បាត់បង់ការងារ ហើយលំបាកស្វែងរកការងារថ្មី។

  • ជួបគ្រោះថ្នាក់បណ្ដាលឲ្យពិការភាពរយៈពេលយូរ។

  • ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម និងកើតមានជំងឺផ្លូវកាយរ៉ាំរៃ។

  • មិនត្រឹមតែប៉ុណ្ណោះអាចបណ្ដាលមកពី ផលរំខាននៃឱសថ។

  • ក្នុងករណីម្យ៉ាងទៀត ភាពតានតឹងបណ្ដាលមកពីជំងឺផ្លូវចិត្តដទៃទៀត គឺជំងឺចិត្តវិកល ថប់បារម្ភ ញៀនស្រា និងគ្រឿងញៀន។

ការព្យាបាលជំងឺធ្លាក់ទឹកចិត្ត៖

  • ជំងឺធ្លាកទឹកចិត្តអាចព្យាបាលបានធូរស្បើយដ៏ឆាប់រហ័ស នៅពេលទទួលបានអន្តរាគមន៍ដ៏ត្រឹមត្រូវ។

  • វិធីព្យាបាលត្រូវអនុវត្តអមគ្នាជាមួយឱសថ(ថ្នាំ) និងការព្យាបាលតាមបែបចិត្តសាស្ត្រ(ផ្ដល់ប្រឹក្សា)។

របៀបជួយអ្នកជំងឺធ្លាកទឹកចិត្ត៖

ជំងឺធ្លាកទឹកចិត្តមិនមែនជាជំងឺមិនគ្រប់ទឹក ឬអន់ខ្សោយ ឬខ្ជិលច្រអូសឡើយ គឹគ្រាន់តែក្នុងស្ថានភាពមួយដែលមានអ្នកនៅជិតស្និតនិងអ្នកជំងឺ ឬដឹងខ្លះពីមនុស្សជិតស្និត ក្រុមគ្រួសាររបស់អ្នក មនុស្សជាទីស្រលាញ់ដែលអ្នកសង្ស័យថាពួកគេកំពុងជួបបញ្ហាជំងឺមួយនេះ គឺគ្រាន់តែអនុញ្ញាតឲ្យបុគ្គលនោះ និយាយពីអារម្មណ៍របស់ខ្លួនដែលកំពុងកើតមាន។ ហើយចូលរួមស្ដាប់ដោយវិនិច្ឆ័យត្រឹមត្រូវមួយដើម្បីស្វែងយល់ពីបញ្ហា និងជួយរកវិធីព្យាបាល និងការពារបញ្ហាអាក្រក់មួយចំនួនដែលអាចកើតមានឡើងចំពោះគាត់ ព្រោះពេលវាក៏ជាឃាតករឈាមត្រជាក់លាក់មុខ អាចឈានដល់ការបញ្ចប់ជីវិតខ្លួនឯងក៏មានចំពោះអ្នកដែលកំពុងកើតជំងឺមួយនេះ។

សូមកុំរិះគន់ និងមិនត្រូវបង្ហាញការខកចិត្តរបស់អ្នក ចំពោះបុគ្គលមានរោគសញ្ញាធ្លាក់ទឹកចិត្តសោះឡើយ។ ចំពោះករណីធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ត្រូវនាំអ្នកជំងឺទៅព្យាបាលជាមួយអ្នកឯកទេសវិជ្ជាជីវៈដើម្បីព្យាបាលទាន់ពេលវេលាកុំព្រងើយកន្តើយឲ្យអ្នកជំងឺនៅតែម្នាក់ឯងហើយអាចជាមកវិញធម្មតាដោយគ្មានការព្យបាល។

អត្ថបទ៖ សិរីរត្នន៍