មកដឹងពីមូលហេតុសំខាន់ៗ នៃបញ្ហាជំងឺទល់លាមក រ៉ាំរ៉ៃ!
- 2025-05-09 00:50:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីមូលហេតុសំខាន់ៗ នៃបញ្ហាជំងឺទល់លាមក រ៉ាំរ៉ៃ!
មកដឹងពីមូលហេតុសំខាន់ៗ នៃបញ្ហាជំងឺទល់លាមក រ៉ាំរ៉ៃ! ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ ។
ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ និងថតScannerពោះ ការធ្វើតេស្តឈាម ......។
ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
ខ) ផលវិបាកនៃជំងឺទល់លាមក៖
ដើម្បីទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ....)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកចុះទង្ងន់លឿន និងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោរបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ ។ល។
ដូចនេះបើសិនជាមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ ជាចំបាច់គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមន្ទីរពេទ្យគឺជាការល្អ និងដើម្បីបង្កាសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន៕