តោះ!!! ម៉ាក់ៗមកស្វែងយល់ពី វិធីរក្សារទុកទឹកដោះពេលបូមរួចទុកឲ្យទារកមុិមដោយសុវត្ថិភាព
- 2025-04-24 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ!!! ម៉ាក់ៗមកស្វែងយល់ពី វិធីរក្សារទុកទឹកដោះពេលបូមរួចទុកឲ្យទារកមុិមដោយសុវត្ថិភាព
វិធីរក្សារទុកទឹកដោះ ដោយសុវត្ថិភាព :
ទឹកដោះបូមថ្មីៗ :
សីតុណ្ហភាពធម្មតា ទុកបាន 2ម៉ោង
ក្រោម26c° ទុកបាន 3-4ម៉ោង
ទូរទឹកកក ទុកបាន 4ថ្ងៃ (យកល្អទុកត្រឹម3ថ្ងៃ)
ទូរបង្កក ទុកបាន 6-12ខែ អាស្រ័យលើសីតុណ្ហភាពទូរ
ទឹកដោះយកចេញពីទូកទឹកកកត្រជាក់ :
ទឹកដោះយកចេញពីកន្លែងកករឹង :
ដាក់រំលាយខាងក្រៅបានត្រឹម 1ម៉ោង
រំលាយរួច ទុកកន្លែងក្លាសេបាន 24ម៉ោង
រំលាយរួច សីតុណ្ហភាពធម្មតាទុកបាន 1-2ម៉ោង
រំលាយរួច ក្រោម26c° ទុកបាន 3-4ម៉ោង
ទឹកដោះកម្តៅរួច :
បើកូនមិនទាន់បៅ អាចទុកបាន 1-2ម៉ោង (សីតុណ្ហភាពធម្មតា)
កូនបៅរួចបើទឹកដោះនៅសល់ក្នុងដបដោះគោ អាចទុកបានត្រឹម 1ម៉ោង
ម៉ាក់គួរសម្គាល់ដោយខ្លួនឯងផ្ទាល់បាន រាល់ទឹកដោះដែលម៉ាក់ៗបានបូមទាំងអស់យកមកបង្កកក្នុងទូហើយយកមកកម្តៅប្រើរួចមិនទារកមិមឬមិនបានមិមនោះទេ មិនអាចដាក់ក្លាសេទុកវិញបានទេ ព្រោះទឹកដោះបានបាត់បង់គុណភាព ឬងាយខូច និងមិនមានសារធាតុចិញ្ចឹម ពេលឲ្យទារកមិមអាចប៉ះពាល់ដល់សុខភាពក្មេង៕