តើសម្រាប់ការធ្វើតេស្ត​ Growth Hormone​ មានរោគសញ្ញាអ្វីខ្លះ ?

  • 2025-04-23 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រោគសញ្ញានៃការលើស GH (acromegaly) ចំពោះមនុស្សពេញវ័យរួមមាន៖

  • សំឡេងស្រទន់

  • មុខធំខុសធម្មតា ដូចជាបបូរមាត់ ច្រមុះ និងអណ្តាត

  • បែកញើសច្រើន និងក្លិនខ្លួន

  • កំរាស់ឆ្អឹងក្រាស់

*ស្បែកគ្រើម ខ្លាញ់

*វដ្តរដូវមិនទៀងទាត់ចំពោះស្រ្តី

*ការងាប់លិង្គចំពោះបុរស

ប៉ុន្តែការធ្វើតេស្ត GH មិនមែនជារឿងធម្មតាសម្រាប់មនុស្សពេញវ័យ នោះទេ ព្រោះជម្ងឺផ្សេងៗទំនងជាអាចបណ្តាលឱ្យមានរោគសញ្ញា ទាំងនេះផងដែរ។

  • ការលូតលាស់ហួសប្រមាណធៀបនឹងកុមារដែលមានអាយុដូចគ្នា និងភេទ

  • ក្បាលធំពេក

  • ដៃ និងជើងធំខុសធម្មតា

  • ការធាត់កម្រិតស្រាលទៅមធ្យម

ដោយអ្នកអាចធ្វើតេស្ត GH ប្រសិនបើអ្នក ឬកូនរបស់អ្នកមានរោគសញ្ញានៃជម្ងឺ GH ឬដើម្បីតាមដានការព្យាបាលសម្រាប់ជម្ងឺ GH ។

រោគសញ្ញានៃកង្វះ GH ចំពោះកុមាររួមមានៈ

  • អត្រាកំណើនយឺតបើធៀបនឹងកុមារដែលមានអាយុដូចគ្នា និងភេទ

  • កម្ពស់ ដៃ និងជើងខ្លី និងទម្ងន់ទាបជាងកុមារដែលមានអាយុ និងភេទដូចគ្នា។

  • លិង្គតូចចំពោះបុរស

  • ពន្យាពេលពេញវ័យ

រោគសញ្ញានៃកង្វះ GHចំពោះមនុស្សពេញវ័យរួមមានៈ

  • អស់កម្លាំង

  • ការថយចុះដង់ស៊ីតេឆ្អឹង និងម៉ាសសាច់ដុំ។

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ សិរីរត្នន៍