អ្នកជាមនុស្សប្រភេទទីប៉ុន្មាននៅពេលបរាជ័យ ឬជួបបញ្ហាណាមួយ?
- 2024-12-16 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជាមនុស្សប្រភេទទីប៉ុន្មាននៅពេលបរាជ័យ ឬជួបបញ្ហាណាមួយ?
តើអ្នកជាមនុស្សប្រភេទទីប៉ុន្មាន? តើខ្លួនអ្នកជានរណា? តើមួយជីវិតអ្នកធ្លាប់បានជួបឧបសគ្គដែររឺទេ? ក្នុងកាលះទេសះនៃការប្រឈមមុខជាមួយឧបសគ្គ តើអ្នកបានរៀនសូត្រអ្វីខ្លះពីវា? តើកម្រិតនៃការដោះស្រាយបញ្ហារបស់អ្នកមានលក្ខណះ សាមញ្ញធម្មតា ឬខ្សោយ ឬខ្លាំង ឬអស្ចារ្យ?
ធម្មតា ខ្សោយខ្លាំង ឫអស្ចារ្យ មិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអាស្រ័យលើអ្នក។ បើអ្នកដោះស្រាយបញ្ហាសាមញ្ញធម្មតាបាន នោះសបញ្ចក់ថាអ្នកគឺជាមនុស្សធម្មតា។ បើអ្នកអាចដោះស្រាយបញ្ហាធំបាន នោះសបញ្ចាក់ថាអ្នកជាមនុស្សអស្ចារ្យ។ ប៉ុន្តែបើអ្នកដោះស្រាយបញ្ហាមិនបានទេ ឫបានចុះចាញ់ឧបសគ្គដែលកើតមានឡើង នោះរឹតតែសបញ្ចាក់អោយឃើញច្បាស់ថា អ្នកជាមនុស្សខ្សោយឥតបានការ។ ក្នុងជីវិតរបស់អ្នកតើអ្នកជាមនុស្សប្រភេទណា?
មនុស្សបប្រភេទទី១៖ ពេលជួបបញ្ហា គឺពុំហ៊ានប្រឈមមុខ តែសុខចិត្តរត់គេចចេញពីបញ្ហា។ មនុស្សប្រភេទនេះឥតបានដឹងថាបញ្ហាខ្លះតែងមានឪកាសនោះទេ។ ផ្ទុយពីភាពមិនព្យាយាមដោះស្រាយបញ្ហា មនុស្សប្រភេទនេះបែរជាទៅដោះសា ដាក់បន្ទុក ស្តីបន្តោសលើរឿងគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។ គេបន្ទោសមេឃ បន្ទោសដី បន្ទោសមកពីអ្នកនោះមាន បន្ទោសមកពីខ្លួនក្រ បន្ទោសនេះ បន្ទោសនោះ។មនុស្សបែបនេះ គង់មិនស្គាល់ខ្លួនឯងច្បាស់ឡើយ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាដដែលៗ កំហុសដដែលៗ និងកាន់តែកើតមានឡើងយ៉ាងធ្ងន់ធ្ងរទៅៗចំពោះរូបគេនៅពេលលើកក្រោយទៀតជាក់ជាមិនខាន។ គេនិងបាត់បង់ឪកាសកែប្រែគ្រោះអោយទៅជាលាភ។
មនុស្សបប្រភេទទី២៖
ពេលជួបបញ្ហា តែងតែព្យាយាមប្រឹងប្រែងដោះស្រាយបញ្ហាតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែវិធីដោះស្រាយបញ្ហារបស់គេ គឺប្រើរបៀបដដែលៗជាទម្លាប់។ ការដោះស្រាយបញ្ហាថ្មីមួយ ដោយប្រើវិធីសាស្ត្រដដែលៗ គឺមិនមានប្រសិទ្ធភាពទេ។ ធ្វើរឿងដដែលៗ តែរំពឹងចង់បានលទ្ធផលថ្មី។ ធ្វើរឿងគ្មានបានការតែចង់បានលទ្ធផលផ្លែផ្កា គឺទង្វើបែបនេះ មិនអាចទៅរួចទេ។
មនុស្សបប្រភេទទី៣៖
ពេលជួបបញ្ហា គឺតែងតែទទួលស្គាល់រាល់បញ្ហាដែលកើតមានឡើងបំពោះមុខ។ ក្រោយពីទទួលស្គាល់បញ្ហា គេចាប់ផ្តើមស្វែងរកប្រភពពិតនៃបញ្ហា។ ការដែលចេះស្វែងរកប្រភពបញ្ហា គឺស្មើនិងមានចិត្តចង់ដោះស្រោយបញ្ហា ហើយអោយតែមានឆន្ទះចង់ដោះស្រាយបញ្ហា គឺគង់តែស្វែងរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហាបានជោគជ័យជាក់ជាមិនខាន។
បញ្ហាមានតែមួយ តែវិធីដោះស្រាយបញ្ហាមានច្រើន។ ដោះស្រាយបញ្ហាមួយមិនជោគជ័យ គេនិងស្វែងរកដំណោះស្រាយទីពីរ បើទីពីរមិនជោគជ័យ ស្វែងរកទីបី ទីបួន…… រហូតចុងក្រោយគេនិងឈ្នះលើបញ្ហា៕