ជំងឺគាបសរសៃឆ្អឹងខ្នងគឺជាជំងឺដែលរកឃើញច្រើនបំផុតចំពោះមនុស្សចាស់

  • 2024-11-07 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺគាបសរសៃឆ្អឹងខ្នង (Lumbar Spinal Stenosis) ឬការរួមតូចនៃប្រឡាយឆ្អឹងខ្នង គឺជាជំងឺដែលកើតឡើងច្រើនចំពោះមនុស្សចាស់ ទោះបីជាវាក៏អាចកើតមានលើមនុស្សវ័យជំទង់ផងដែរ។ ជំងឺនេះបណ្តាលមកពីភាពទ្រុឌទ្រោមនៃឆ្អឹងខ្នងដែលប៉ះពាល់ដល់ឌីស សរសៃពួរ និងសន្លាក់នៅក្នុងឆ្អឹងខ្នង។ ការទ្រុឌទ្រោមនេះបណ្តាលឱ្យមានការសឹករហែក បង្កឪ្យឆ្អឹងខ្នងត្បៀតតូច និងមានគាបសរសៃប្រសាទខាងក្នុង ការគាបបណ្តាលឱ្យឈឺចាប់និងស្ពឹក រោគសញ្ញាភាគច្រើននៃជំងឺគាបសរសៃឆ្អឹងខ្នងកើតឡើងនៅខ្នងផ្នែកខាងក្រោម៖

រោគសញ្ញា និងផលវិបាកនៃជំងឺគាបសរសៃឆ្អឹងខ្នង ជំងឺគាបសរសៃឆ្អឹងខ្នងតែងរកឃើញក្នុងមនុស្សចាស់ ដោយសារតែប្រឡាយឆ្អឹងខ្នងនឹងកាន់តែរួមតូចទៅតាមអាយុ ដោយសារតែការកើនឡើងនៃការរលាកសន្លាក់ និងការកកិតនៃឆ្អឹងខ្នង បណ្តាលឱ្យមានការគាបសរសៃប្រសាទ រោគសញ្ញា និងផលវិបាកនៃជំងឺគាបឆ្អឹងខ្នងអាចប្រែប្រួលបានទៅតាមអ្នកជំងឺនីមួយៗ ទោះយ៉ាងណាក៏ដោយ ការគាបសរសៃប្រសាទអាចបណ្តាលឱ្យមានរោគសញ្ញាដូចខាងក្រោម៖

• ឈឺចង្កេះនិងត្រគាក

• ការឈឺចាប់ជើងដែលកាន់តែធ្ងន់ធ្ងរបន្ទាប់ពីដើរយូរ

• ការឈឺខ្នងដែលកាន់តែធ្ងន់ធ្ងរនៅពេលពត់ខ្លួនថយក្រោយ និងថយចុះនៅពេលសម្រាក ឬពត់ចង្កេះទៅមុខ ករណីធ្ងន់ធ្ងរនៃជំងឺគាបសរសៃឆ្អឹងខ្នងអាចបណ្តាលឱ្យមិនអាចគ្រប់គ្រងពោះវៀន និងប្លោកនោមបាន។ វាក៏អាចនាំឱ្យខូចមុខងារផ្លូវភេទផងដែរ ដោយសារសរសៃប្រសាទនៅតំបន់ខាងក្រោមនៃរាងកាយត្រូវបានប៉ះពាល់ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យខ្វិនផ្នែកខ្លះ ឬជើងទាំងស្រុង ការធ្វើរោគវិនិច្ឆ័យជំងឺគាបសរសៃឆ្អឹងខ្នង សម្រាប់អ្នកជំងឺវ័យចំណាស់ដែលជួបប្រទះការឈឺខ្នង និងពិបាកដើរដោយមិនដឹងមូលហេតុ ចាំបាច់ត្រូវទៅពិគ្រោះជាមួយអ្នកឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឪ្យបានត្រឹមត្រូវដោយប្រើបច្ចេកទេសរួមមាន៖

• X-rays: ការថតកាំរស្មី X នៃជួរឈរឆ្អឹងខ្នងអាចបង្ហាញពីការលូតលាស់ឆ្អឹង ឬការផ្លាស់ប្តូរដែលអាចធ្វើឪ្យទំហំនៃប្រឡាយឆ្អឹងខ្នងរួមតូច និងបណ្តាលឱ្យមានរោគសញ្ញានៃឆ្អឹងខ្នងត្បៀតតូចបាន

• ការថតរូបភាពដោយកុំព្យូទ័រ (CT): ការស្កេន CT គឺការរួមបញ្ចូលគ្នានូវកាំរស្មី X ដែលថតពីមុំផ្សេងៗគ្នាដើម្បីបង្ហាញជារូបភាព 3D នៃតំបន់គោលដៅ នៅក្នុង CT myelogram មានការចាក់សារធាតុពណ៌ចូលទៅក្នុងបរិវេនដែលជាគ្រោងសាងនៃឆ្អឹងខ្នង និងសរសៃប្រសាទខាងក្នុង។ វាអាចបង្ហាញឪ្យឃើញពីឆ្អឹងដែលដុះ សន្លាក់ដែលរលាកធំ និងឌីសដែលអាចគាបសរសៃប្រសាទបាន

• ការថតរូបភាពដោយអនុភាពម៉ាញេទិក (MRI): MRI ប្រើមេដែក និងរលកវិទ្យុដើម្បីបង្កើតរូបភាពលម្អិតនៃជាលិការឹង និងទន់ ម៉ាស៊ីននេះអាចកំណត់ការខូចខាតនៃឌីស និងសរសៃចងរបស់ឆ្អឹងខ្នង

ការព្យាបាលជំងឺគាបសរសៃឆ្អឹងខ្នង មានថ្នាំជាច្រើនដែលបានប្រើដើម្បីព្យាបាលជំងឺគាបសរសៃឆ្អឹងខ្នង រួមជាមួយនឹងការព្យាបាលដោយចលនា និងការចាក់ថ្នាំស្តេរ៉ូអ៊ីត គ្រូពេទ្យរបស់អ្នកអាចសុំឱ្យអ្នកសាកល្បងថ្នាំបំបាត់ការឈឺចាប់ OTC ជាដំបូងដូចជា ibuprofen និង paracetamol ដើម្បីមើលថាតើវាអាចជួយបានដែរឬទេ

ការព្យាបាលដោយថ្នាំ • ថ្នាំប្រឆាំងនឹងការរលាក (NSAIDs) អាចជួយបំបាត់ការឈឺចាប់សម្រាប់អ្នកដែលមានជំងឺគាបសរសៃឆ្អឹងខ្នងបាន • ថ្នាំប្រឆាំងនឹងការប្រកាច់ដូចជា gabapentin អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីសរសៃប្រសាទខូចខាតបាន • ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត កម្រិតថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត tricyclic ដែលលេបនៅពេលយប់អាចជួយសម្រួលដល់ការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ

ការព្យាបាលដោយចលនា ការព្យាបាលដោយចលនាអាចមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានជំងឺគាបសរសៃឆ្អឹងខ្នងមួយចំនួនដោយ៖

• បង្កើនកម្លាំង និងភាពរឹងម៉ាំនៃសាច់ដុំខ្នង

• បង្កើនស្ថេរភាពនិងភាពបត់បែននៃឆ្អឹងខ្នងរបស់អ្នក

• ការកែលម្អតុល្យភាពរបស់អ្នក។

ការវះកាត់សម្រាប់ជំងឺគាបសរសៃឆ្អឹងខ្នង មានវិធីវះកាត់ជាច្រើនដែលអាចត្រូវបានប្រើដើម្បីបង្កើតកន្លែងបន្ថែមទៀតក្នុងជួរឆ្អឹងខ្នងរួមមាន៖

• ការវះកាត់ឆ្អឹងខ្នងបែប (Laminotomy) នីតិវិធីនេះពាក់ព័ន្ធនឹងការវះយកផ្នែកមួយនៃ lamina ចេញដែលជាលិកាពណ៌ប្រផេះនៅក្នុងជួរឈរឆ្អឹងខ្នងដែលមានតួនាទីសម្រាប់ជួយទប់ឆ្អឹងខ្នងផ្នែកចង្កេះ

• ការវះកាត់ឆ្អឹងខ្នង (Laminectomy) គ្រូពេទ្យវះកាត់និងយក lamina នៃឆ្អឹងកងចេញទាំងស្រុង។ ក្នុងករណីខ្លះ ឆ្អឹងកងត្រូវបានភ្ជាប់ទៅនឹងឆ្អឹងកងនៅជិត ដើម្បីទប់លំនឹងឆ្អឹងខ្នងបន្ទាប់ពីការដកចេញ

កត្តាហានិភ័យនៃជំងឺគាបសរសៃឆ្អឹងខ្នង នៅពេលអាយុកាន់តែច្រើន ពួកគេកាន់តែមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺគាបសរសៃឆ្អឹងខ្នង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺកោងឆ្អឹង Scoliosis និងអត្តពលិកដែលលេងកីឡាដែលបង្កើតសម្ពាធច្រំដែលៗ និងការរងរបួសនៅលើឆ្អឹងខ្នងក៏អាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺផងដែរ។ កត្តាហានិភ័យផ្សេងទៀតគឺការវិវត្តនៃដុំសាច់នៅក្នុងជួរឈរឆ្អឹងខ្នងដែលសង្កត់ទៅលើសរសៃប្រសាទ៕

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍