បុរសមាន ៤ ចំណុចនេះ នារីមិនចូលចិត្តនោះទេ
- 2024-10-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមាន ៤ ចំណុចនេះ នារីមិនចូលចិត្តនោះទេ
បុរសតែងជាទីប្រាថ្នារបស់នារី នៅពេលដែលនាងពិបាកចិត្ត ជាពិសេសចង់នៅក្បែរមនុស្សជាទីស្រលាញ់ ដើម្បីបានភាពកក់ក្តៅ។ ប៉ុន្តែបើបុរសនោះនៅជិតមិនបាន កាន់តែធ្វើឲ្យនាងក្តៅទៅវិញ មិនមែនជារឿងល្អឡើយ។ ដូចនេះមានរឿង ៤ ចំណុចដែលនារីមិនចូលចិត្តបុរសបែបនោះ ដោយរួមមាន ៖
១ មនុស្សប្រុសចិត្តក្តៅ
មានបុរសជាច្រើនដែលមានអាកប្បកិរិយាឃោរឃៅខ្លាំងជាមួយនារីរបស់ខ្លួន។ ក្រោយពីមានរឿងបែបនេះម្តងៗ គេរកលេសព្រោះក្ដៅចិត្តមិនអាចគ្រប់គ្រងអារម្មណ៍បាន ទើបធ្វើបែបនោះ។ ប៉ុន្តែមនុស្សស្រីមិនគួរជឿរឿងនេះទេ ធម្មជាតិពិតជាពិបាកកែប្រែណាស់ ដូច្នេះបើគាត់បានបោក ឬវាយអ្នកម្តង នឹងមានលើកក្រោយទៀត។
២ បុរសអាត្មានិយម គិតតែពីខ្លួនឯង
ប្រសិនបើបុរសដែលអ្នកស្គាល់ថាជាមនុស្សអាត្មានិយម គិតតែពីតម្លៃខ្លួនឯង សូមកុំនៅក្បែរឲ្យសោះ។ នៅពេលដែលប្រឈមមុខនឹងបញ្ហា ហើយបង្ខំឱ្យធ្វើការជ្រើសរើស ពួកគេនឹងបោះអ្នកចោល។ បើអ្នករឹងរូសយកបុរសនោះមកធ្វើជាប្តីអ្នក អ្នកប្រាកដជាឈឺចាប់ខ្លាំងក្នុងជីវិតរៀបការ។
៣ បុរសគិតតែពីរឿងអវិជ្ជមាន
មនុស្សប្រុសប្រភេទនេះប្រហែលជាស្រលាញ់អ្នក ប៉ុន្តែគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សដែលដឹងតែពិបាកចិត្តពេញមួយថ្ងៃនោះទេ។ មនុស្សប្រភេទដែលគិតអវិជ្ជមាន ប្រាកដជាមិនអាចធ្វើរឿងអស្ចារ្យបានឡើយ។
៤ មនុស្សប្រុសគ្មានឆន្ទៈ
មនុស្សប្រុសដែលគ្មានឆន្ទៈធ្វើឲ្យខ្លួនឯងរីកចំរើនហើយ ក៏មិនអាចធ្វើឲ្យស្នេហាជាមួយដៃគូនៅស្ថិតស្ថេរបានយូរអង្វែងណាស់ នៅពេលដែលបុរសមានឆន្ទៈរីកចម្រើន គាត់នឹងស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះប្រពន្ធ និងកូនរបស់គាត់ តែងតែព្យាយាមផ្តល់ឱ្យពួកគេនូវជីវិតដ៏ល្អបំផុត។
ប្រភព៖ phunutoday