ដឹងពីមូលហេតុនៃជំងឺដាច់សរសៃឈាមក្នុងភ្នែក

  • 2024-10-16 02:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដាច់សរសៃឈាមក្នុងភ្នែក ឬហៅថា (Subconjunctival hemorrhage = SCH) វាជារោគសញ្ញាមួយដែលគេច្រើនជួបប្រទះជាញឹកញាប់ រោគសញ្ញាមួយវាមានលក្ខណ:ខុសពីជំងឺភ្នែកក្រហម ដោយនៅក្នុងភ្នែកដូចមានឈាមតូចធំតាមផ្នែក ឬពេលខ្លះទៀតពេញតែម្តងក៏មាន (ដូចរូបខាងក្រោម)។ រោគសញ្ញាមួយនេះកើតឡើងដោយសារការប្រមូលផ្តុំឈាមនៅចន្លោះ (Conjunctiva) ទៅក្លែរ៉ូទិច (sclera) ឬក៏មានដាច់សរសៃឈាមនៅតំបន់ (conjunctival) or (Episclera capillaries)។

ហើយរោគសញ្ញានៃការដាច់សរសៃឈាមក្នុងភ្នែកនេះភាគច្រើនកើតមានលើមនុស្សចាស់ ដោយសារតែនៅពេលអាយុកាន់តែច្រើនវាងាយក្នុងការបាក់បែកនៅជាលិកាយឺត (Elastic tissue) នឹងជាលិការសន្ធាន (connective tissue)។

មូលហេតុនៃជំងឺ

  • ១. ការកើនឡើងសម្ពាធសរសៃឈាម (Venous pressure) ដែលវាជាហេតុធ្វើអោយមានខូចខាតនៅប្រព័ន្ធសរសៃឈាម (Capillary) នៅ (conjunctiva) ហើយវាជាមូលហេតុចម្បងមានដូចជា៖

- ការខ្ទប់ដង្ហើម

- ក្អក

- ក្អួត

  • ២. ការប៉ះទង្គិចនៅភ្នែក
  • ៣. ការលើសសម្ពាធឈាម
  • ៤. អ្នកជំងឺទឹកនោមផ្អែម
  • ៥. អ្នកជំងឺទាក់ទងនឹងកំណកឈាម
  • ៦. ការប្រើប្រាស់ថាំ្នប្រឆាំងនឹងការកកឈាម
  • ៧. ការសម្រាល់កូនដោយធម្មជាតិ
  • ៨. ការវះកាត់ភ្នែក
  • ៩. មានដុំសាច់នៅ (conjunctiva)
  • ១០. កំណកខ្លាញ់ដែលបង្កអោយស្ទះសរសៃឈាម (fat emboli)

រោគសញ្ញានៃជំងឺ

  • មិនសូវមានការឈឺចាប់
  • មានការក្រហមនៅលើស្រទាប់ភ្នែក

រោគសញ្ញាដែលបង្កដោយការប៉ះទង្គិច

  • មើលមិនសូវច្បាស់
  • ចាញ់ពន្លឺ
  • ឈឺភ្នែក
  • ងាយមានប្រតិកម្មពេលប៉ះពាល់នឹងវត្តុអ្វីផ្សេង
  • ភ្នែកឡើងក្រហមពេញ (Bullous SCH)

រោគវិនិច្ឆ័យ ការវិនិច្ឆ័យតាមរោគសញ្ញា ប្រសិនបើអ្នកជំងឺមានប្រវត្តិប៉ះទង្គិចដូច ការវាយដំ គ្រោះថា្នក់ចរាចរណ៏ ឬការប៉ះទង្គិចនឹងអ្វីផ្សេង ត្រូវធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញដូចជា៖

  • ការពិនិត្យភ្នែកដោយប្រើ (slit lamp)
  • ការពិនិត្យដោយ CT scan
  • ការវាស់សម្ពាធឈាម
  • ការសិក្សាអំពីកំណកឈាម

ការព្យាបាល ការដាច់សរសៃឈាមក្នុងភ្នែកជាទូទៅវានឹងបាត់ក្នុងរយ:ពេលពី ២ទៅ៣សប្តាហ៏ដោយមិនចំបាច់ក្នុងការព្យាបាលនោះទេ អ្នកជំងឺអាចស្អំជាមួយទឹកកកឬប្រើប្រាស់ទឹកភ្នែកសិប្បនិម្មត (artificial tears) ដើម្បីធ្វើអោយមានសណើមក្នុងគោលបំណងបន្ថយការហើម នឹងការរកកាំភ្នែកឬមិនសូវស្រួលក្នុងភ្នែក។

តែប្រសិនបើក្នុងករណីមានការប៉ះទង្គិចត្រូវព្យាបាលដូចជា៖

  • ការប្រើប្រាស់ថ្នាំផ្សះទម្រង់ជាប្រេងលាប (erythromycin)
  • ការយកចេញនៅវត្តុអ្វីផ្សេងដែលមានក្នុងភ្នែកឬធ្វើការលាងសម្អាតដោយសេរ៉ូមប្រៃ
  • ឬជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម