រោគសញ្ញាដ៏សាហាវនៃជំងឺមហារីកគ្រាប់ឈាមដែលស្ត្រីត្រូវដឹង
- 2024-10-11 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញាដ៏សាហាវនៃជំងឺមហារីកគ្រាប់ឈាមដែលស្ត្រីត្រូវដឹង
ជំងឺមហារីកមានច្រើនប្រភេទដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស ។ ជំងឺមហារីកទាំងនោះមានដូចជាជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ មហារីកលំពែង មហារីកក្រពេញប្រូស្តាត ជំងឺមហារីកគ្រាប់ឈាម ។
ជំងឺមហារីកគ្រាប់ឈាម គឺជាប្រភេទជំងឺមហារីកដែលប៉ះពាល់ដល់កោសិកាឈាម ទប់ស្កាត់សមត្ថភាពរបស់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ផ្សេងៗ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ជំងឺមហារីកគ្រាប់ឈាមមានការលំបាកក្នុងការព្យាបាល និងសមាមាត្រនៃការស្លាប់គឺមានខ្ពស់ណាស់ ។
ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួននៃជំងឺមហារីកគ្រាប់ឈាមដែលស្ត្រីត្រូវយកចិត្តទុកដាក់ ។
១-ស្បែកស្លេកស្លាំង ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ស្បែករបស់អ្នកមានសភាពស្លេកស្លាំង អ្នកត្រូវតែធ្វើតេស្តឈាមរកមើលជំងឺមហារីកគ្រាប់ឈាម ដោយសារជំងឺមហារីកនេះនឹងទប់ស្កាត់ការរីកលូតលាស់នៃកោសិកាឈាមថ្មីដែលធ្វើឱ្យស្បែករបស់អ្នកស្លេកស្លាំង ។
២-គ្រុនក្តៅ ប្រសិនបើអ្នកតែងតែមានបញ្ហាគ្រុនក្តៅ និងមានសីតុណ្ហភាពខ្ពស់រៀងរាល់ពេល វាអាចជាសញ្ញាមួយផ្សេងទៀតនៃជំងឺមហារីកគ្រាប់ឈាម ។
៣-អស់កម្លាំង ជំងឺមហារីកគ្រាប់ឈាមអាចធ្វើឱ្យអ្នកអស់កម្លាំងដោយគ្មានមូលហេតុ ដែលមានសភាពខ្លាំងក្លា និងបន្តរហូតដោយសារតែការបាត់បង់កោសិកាឈាម ដូច្នេះអ្នកមិនត្រូវមិនអើពើនៅពេលមានបញ្ហាអស់កម្លាំងដោយគ្មានមូលហេតុនោះទេ ។
៤-ការឆ្លងមេរោគ ប្រសិនបើអ្នកមានការឆ្លងមេរោគក្នុងរាងកាយជាច្រើនកន្លែង ជាពិសេសការឆ្លងមេរោគនៅនឹងក្រពះ និងបំពង់ក វាអាចជារោគសញ្ញាស្ងៀមស្ងាត់នៃជំងឺមហារីកគ្រាប់ឈាម ដែលកំពុងវាយប្រហារប្រព័ន្ធភាពស៊ាំរបស់អ្នក ។
៥-ហូរឈាមច្រើន ប្រសិនបើអ្នកហូរឈាមច្រើនខ្លាំងក្នុងពេលមករដូវ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកគ្រាប់ឈាមផងដែរ ដោយសារការធ្លាក់ចុះនៃជាលិកាកោសិកាឈាម៕