កត្តាប្រឈមបញ្ហាស្ត្រី នៃការធ្លាក់ឈាមក្រោយសម្រាល!

  • 2024-09-19 07:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល!

១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?

រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។

ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖ - ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។ - ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ: រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។ ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។

២) មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល?

  • ស្បូនទន់ ឫខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)
  • ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឫតំបន់ប៉េរីណេ (Déchirure des filières génitales 20%)
  • ការនៅសល់សុក ឫកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)
  • វិបិត្តកំណកឈាម (Trouble de coagulation ១%)
**៣) កត្តាប្រឈម៖**
  • កូនថ្លោះ
  • កូនភ្លោះ
  • ទឹកភ្លោះច្រើន

ករណីសុខភាពមួយចំនួនទៀត៖

  • ស្ត្រីធ្លាប់សម្រាលកូនច្រើនដង
  • ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ
  • ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល
  • ឈឺពោះយូរ
  • សម្រាលបុត្រលឿនពេក
  • ស្រ្តីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន ។
  • ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ ។
  • កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…
  • កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត
**៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)៖**
  • វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
  • វិបត្តិគ្មានកូន

៥) អនុសាស្រ្តរបស់ក្រុមគ្រូពេទ្យ៖

  • ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។
  • ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។
  • ស្រ្តីមិនត្រូវអោយឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។
  • ស្រ្តីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍