បើសិនអ្នកចង់បានភាពរីកចម្រើន និងជោគជ័យ ត្រូវនៅជិតមនុស្ស៣ប្រភេទនេះ
- 2024-09-13 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសិនអ្នកចង់បានភាពរីកចម្រើន និងជោគជ័យ ត្រូវនៅជិតមនុស្ស៣ប្រភេទនេះ
ការរស់នៅក៏ត្រូវការមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដែរ មិនមែនរស់នៅម្នាក់ឯងកើតនោះទេ ។ មនុស្សទាំងនោះ បើសិនជាគេជាមនុស្សល្អ នោះធ្វើឲ្យយើងកាន់តែរីកចម្រើន។ ដូចនេះប្រសិនបើអ្នកចង់បានសុភមង្គលនិងភាពចម្រុងចម្រើនពិតប្រាកដ អ្នកត្រូវនៅជិតមនុស្ស៣ប្រភេទខាងក្រោមនេះ ៖
១ មនុស្សដែលបង្កើនភាពខ្លាំងរបស់អ្នក
មនុស្សដែលតែងតែមើលពីភាពខ្លាំងរបស់អ្នក ហើយជួយអ្នកឲ្យកាន់តែខ្លាំងមិនងាយរកមាននោះទេ បើបានជួបគួរតែរក្សារគាត់ទៅ។ មនុស្សប្រភេទនេះអាចធ្វើឲ្យអ្នក ក្លាយទៅជាមនុស្សខ្លាំង មានស្មារតីពុះកញ្រ្ជោលឥតស្រាកស្រាន ដែលនាំឲ្យអ្នករីកចំរើនទៅមុខឥតឈប់ឈរ។
២ ជួបមនុស្សជាគូប្រជែងដែលស័ក្តិសម
ក្នុងជីវិតនេះ ការមានគូប្រជែងដែលស័ក្តិសមនឹងជំរុញបំណងប្រាថ្នារបស់អ្នក ហើយចំពោះបញ្ហាប្រឈម ក្លាយជាកម្លាំងជំរុញឱ្យអ្នកឆ្ពោះទៅមុខ។ ការមានគូប្រកួតប្រជែង បានលើកកម្ពស់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកយ៉ាងសកម្ម។
រៀនមើលគូប្រជែង ត្រូវយកពួកគេធ្វើជាឧទាហរណ៍ រៀនពីចំណុចខ្លាំងរបស់ពួកគេ ហើយយកចំណុចខ្វះខាតរបស់ពួកគេធ្វើជាការព្រមានដើម្បីឲ្យខ្លួនឯងរីកចម្រើន។
៣ អ្នកដែលនាំមកនូវចំណេះដឹងថ្មីៗដល់អ្នក
ការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយមនុស្សដែលមានការយល់ដឹងខ្ពស់ កាន់តែធ្វើឲ្យយើងចេះដោយគ្មានដែនកំណត់ គួររៀនបន្ទាបខ្លួន ស្តាប់ដំបូន្មាន ពីគេដើម្បីបានចំណេះដឹងថ្មី មកបំពេញចំណុចខ្វះខាតរបស់ខ្លួន។
ប្រភព៖ phunutoday