ស្ត្រីគួរយល់ដឹងបន្ថែម ពីផលប៉ះពាល់មួយចំនួនក្នុងការប្រើថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង

  • 2024-05-30 02:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្នាំពន្យាកំណើតបន្ទាន់ ឬហៅមួយទៀតថា ថ្នាំ ៧២ម៉ោង គឺជាថ្នាំបង្ការមិនឱ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឱ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ។ ថ្នាំនេះ មានសមត្ថភាពការពារការបង្កកំណើត ក្រោយពេលមានការរួមភេទ តែខ្លាចមានផ្ទៃពោះ ។ ថ្នាំនេះ ដោយគ្រាន់តែមនុស្សស្រីលេបថ្នាំនេះ ឱ្យបានមុន ៣ថ្ងៃ ឬ ៧២ម៉ោង ក្រោយរួមភេទរួច។

ក្រោយពីរួមភេទ ដោយមិនបានការពារ វាជាករណីមួយដែលអាចឱ្យមានផ្ទៃពោះបាន ក្នុងរយៈពេល ៧២ម៉ោង ទៅ ៥ថ្ងៃ។ ដូច្នេះ វិធីដ៏ល្អ គឺប្រើថ្នាំពន្យាកំណើតបន្ទាន់ ឱ្យបានមុន ៧២ម៉ោង។

តើចាំបាច់ទេ ដែលត្រូវប្រើថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង? បើទោះបីជាថ្នាំពន្យាកំណើតបន្ទាន់ឬថ្នាំ ៧២ម៉ោងនេះ អាចការពារមិនឱ្យស្រ្តីមានផ្ទៃពោះបានក៏ពិតមែន ប៉ុន្តែវាបានបង្កជាផលប៉ះពាល់មួយចំនួនខាងក្រោមដែលស្ត្រីគួរយល់ដឹងបន្ថែមផងដែរ៖

  • វ័យរបស់មនុស្សស្រី៖ ថ្នាំប្រភេទនេះ គឺតម្រូវសម្រាប់តែស្រ្តីដែលមានអាយុចន្លោះពី ២៥ និង ៤៥ឆ្នាំ តែប៉ុណ្ណោះ។ ដោយឡែកក្មេងស្រីវ័យជំទង់ ឬយុវវ័យ អាចបំផ្លាញប្រព័ន្ធបន្តពូជរបស់ពួកគេបាន។
  • ការរំខានដល់វដ្តរដូវរបស់ស្រ្តី៖ ថ្នាំពន្យារកំណើត ៧២ម៉ោង គឺជាថ្នាំអ៊័រម៉ូន។ ដូច្នេះការប្រើហួសកម្រិត ឬប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឱ្យមានការប្រែប្រួលដល់វដ្តរដូវរបស់ស្ត្រីផងដែរ។
  • បន្ថយចំណង់ផ្លូវភេទ៖ ការប្រើប្រាស់ថ្នាំពន្យាកំណើតបន្ទាន់នេះញឹកញាប់ នឹងបណ្តាលឱ្យស្រ្តីមានការថយចុះអារម្មណ៍ផ្លូវភេទ និងធ្វើឱ្យស្បែកឡើងកន្ទួលរមាស់ និងអាលែកហ្ស៊ីជាដើម។
  • ប៉ះពាល់ដល់រាងកាយកំឡុងពេលប្រើ៖ បន្ទាប់ពីលាបថ្នាំនេះរួច ស្រ្តីនឹងកើតមានអាការៈក្អួតចង្អោរ និងឈឺក្បាលជាដើម ខណៈថ្នាំកំពុងមានប្រសិទ្ធភាពនៅក្នុងខ្លួន។ ក្រៅពីនេះ វាក៏បណ្តាលឱ្យស្រ្តី មានការឈឺពោះផ្នែកខាងក្រោម ក្តៅក្នុងពោះ ចុកពោះស្រដៀងនឹងមករដូវផងដែរ ព្រមទាំងឈឺទ្រូង និងការឡើងទម្ងន់ជាដើម។
  • ប៉ះពាល់ដល់ការបង្កកំណើត៖ នៅពេលស្រ្តី ប្រើប្រាស់ថ្នាំនេះច្រើន ឬញឹកញាប់ វាអាច បង្កជាហានិភ័យ មិនអាចមានកូនបាន។ សូមរម្លឹកថា ការប្រើប្រាស់ថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោងនេះ វាអាចការពារមិនឱ្យមានផ្ទៃពោះបាន មុនពេល ៧២ម៉ោង ក្រោយពីរួមភេទរួច។

ប៉ុន្តែ ស្រ្តីមិនគួរប្រើថ្នាំនេះ ជាប្រចាំនោះទេ ព្រោះមានអត្រាគ្រោះថ្នាក់ខ្ពស់ដល់សុខភាព​ ជាយោបល់ល្អពីអ្នកស្រីវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព​ និងរោគស្ត្រី​រ៉ាវុឌ្ឍ សោភារចនា នៅមន្ទីរសម្ភព រ៉ូស បានបញ្ជាក់ថាលើកទឹកចិត្តស្ត្រីគឺគួរតែទៅជួបពិភាក្សាសុខភាពជាមួយគ្រូពេទ្យជំនាញជាមុនដើម្បីទទួលបានិវធីបង្ការមួយសម្រាប់សុខភាព និងមិនបង្ករគ្រោះដល់អាយុជីវិត៕

ប្រភព៖ Rose Maternity Clinic ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម