គន្លឹះល្អៗ៣យ៉ាង​ គួរអនុវត្តន៍ជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងភាពស៊ាំឲ្យរឹងមាំ​

  • 2024-04-24 11:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអនុវត្តមួយចំនួនជារៀងរាល់ថ្ងៃដែលយើងគួរដឹង វាអាចជួយការពារយើងពីជំងឺរាតត្បាត ដូចជាពាក់ម៉ាសលាងដៃ និងជៀសវាងកន្លែងមានមនុស្សច្រើន​ ការញាំ ការងនាម័យលើរាងកាយជាដើម។​បើនិយាយអំពីសុខភាពរ អ្នកគួរមានទំលាប់ដែលអាចជួយអោយប្រព័ន្ធភាពស៊ាំរបស់អ្នកអោយដំណើរការបានល្អ និងរឹងមាំ ។

ហេតុអ្វីប្រព័ន្ធភាពស៊ាំរបស់យើងសំខាន់? ពីព្រោះ វាជួយការពាររាងកាយយើងពីមេរោគដែលបង្កគ្រោះថ្នាក់ ក៏ដូចជាជំងឺមួយចំនួន ហើយយើងត្រូវការពារវាពីការកំទិចដោយពពួក បាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ ខាងក្រោមនេះ គឺជាគន្លឹះល្អៗ៣យ៉ាង​ គួរអនុវត្តន៍ជារៀងរាល់ថ្ងៃ ដើម្បីជួយពង្រឹងភាពស៊ាំឲ្យរឹងមាំ​៖

១.គេងអោយបានគ្រប់គ្រាន់ តាមការសិក្សាបានបង្ហាញថា មនុស្សដែលគេងបានតិចជាង ៦ម៉ោង ក្នុងមួយយប់ ងាយនឹងកើតជំងឺផ្តាសាយ ៤ដង ច្រើនជាងអ្នកដែលគេងបាន ៧ ម៉ោងក្នុងមួយយប់។ ហេតុផលអ្វី? បើអ្នកគេងគ្រប់គ្រាន់ រាងកាយរបស់អ្នកអាចផលិតប្រូតេអ៊ីន ដែលទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លង និងជួយកាត់បន្ថយការរលាកផ្សេងៗ។ប៉ុន្តែ ប្រសិនបើអ្នកមិនគេង វានិងធ្វើអោយរាងកាយរបស់អ្នកពិបាកជាងមុនក្នុងការទប់ស្កាត់ការឆ្លង។

២.បង្កើតរបបអាហារបានត្រឹមត្រូវ មានភ័ស្តុតាងជាច្រើនបានបង្ហាញថា ការបរិភោគរបបអាហារមានតុល្យភាព ដែលរួមមាន វីតាមីន និងជាតិរ៉ែច្រើន វាអាចជួយឱ្យកោសិកាភាពស៊ាំរបស់អ្នកដំណើរការបានល្អ។ ប៉ុន្តែ ការបរិភោគរបបអាហារប្រភេទ ភេសជ្ជៈមានជាតិស្ករខ្ពស់ នំខូឃីស៍ ដំឡូងចៀន និង ញុំសាច់ជាអាហារពេលថ្ងៃត្រង់ អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ។

អាហារមួយមុខមិនអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកអោយរឹងមាំបានទេ ការស្រាវជ្រាវបានបង្ហាញថា សារធាតុចិញ្ចឹមដូចជា វីតាមីន C, វីតាមីន D, ស័ង្កសី, សេលេញ៉ូម, ជាតិដែក និងប្រូតេអ៊ីនអាចជួយដល់មុខងារកោសិកាភាពស៊ាំបាន ។

៣.កាត់បន្ថយភាពតានតឹង ការស្ទង់មតិ ការបន្ថយស្ត្រេសដែលធ្ងន់ធ្ងរបានពីក្នុងខ្លួនមនុស្សម្នាក់ៗ គឺមិនផ្តល់ផលព៉ហពាល់ដល់ប្រព័ន្ធភាពស៊ាំ” ។

អ័រម៉ូនស្ត្រេស បន្ថយសមត្ថភាពរាងកាយរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលធ្វើឱ្យអ្នកងាយនឹងឈឺ។ ភាពតានតឹងរយៈពេលវែង ដែលវាជាភាពតានតឹងដែលមានរយៈពេលចាប់ពី ពីរបីថ្ងៃរហូត់ទៅពីរបីឆ្នាំ វាត្រូវបានបង្ហាញអោយឃើញថា ធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។

វិធីមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹង សម្រាប់អ្នកដែលទើបជួបបញ្ហានេះ វាជាការសំខាន់ណាស់ដែលត្រូវប្រកាន់ទម្លាប់ដូចជាជ្រើសការហាត់ប្រាណ ក៏ជាវិធីដ៏ល្អដើម្បីបន្ធូរអារម្មណ៍ នៅពេលដែលអ្នកអាចអនុវត្តន៍នៅផ្ទះបាន ឬការធ្វើសមាធិក្នុងចិត្ត ដែលជាលំហាត់ប្រាណចិត្តដែលផ្តោតលើការសង្កេតគំនិត និងអារម្មណ៍ ដើម្បីកាត់បន្ថយភាពតានតឹ ងនិង ជួយអោយអារម្មណ៍ស្ងប់ល្អ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម