គុណប្រយោជន៍ទាំងបីបានពីការគេងស្រាត
- 2024-04-17 13:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណប្រយោជន៍ទាំងបីបានពីការគេងស្រាត
គេងស្រាតអាចជួយឲ្យយើងគេងលក់បានកាន់តែស្រួលដោយសារតែរាងកាយយើងត្រជាក់។ ពេលនិយាយបែបនេះទំនងជាមានគ្នាយើងមិនចង់ជឿទេមើលទៅ ប៉ុន្តែវាជាការពិត ដែលគុណប្រយោជន៍ទាំងនោះមិនអាចឲ្យយើងមើលរំលងបាននោះទេ។
សីតុណ្ហភាពរាងកាយជាចំណុចសំខាន់មួយជួយឲ្យយើងឆាប់គេងលក់។ ជាការពិតពេលយើងគេងស្រាត រាងកាយយើងចុះសីតុណ្ហភាព បានន័យថារាងកាយងាយចុះត្រជាក់ ហើយអាចជួយឲ្យយើងឆាប់គេងលក់ជាងពេលយើងគេងទាំងពាក់អាវ។
ដោយសារតែការគេងស្រាតជួយឲ្យយើងឆាប់គេងលក់ និងគេងបានស្កប់ស្កល់ វាក៏បានជួយដល់សុខភាពស្បែកដែរ។ ការសិក្សាមួយចេញផ្សាយកាលពីឆ្នាំ២០១៨ បានរកឃើញថាអ្នកមានបញ្ហាដំណេក ឬគេងមិនគ្រប់គ្រាន់ធ្វើឲ្យស្បែកបាត់បង់សមត្ថភាពជួសជុលខ្លួនឯងពីជំងឺតូចតាចមួយចំនួន។ ការសិក្សារកឃើញថា អ្នកដែលបានគេងគ្រប់គ្រាន់ ស្បែករបស់អ្នកទាំងនោះបានជាសះពីជំងឺទាំងនោះបានរហ័ស។ ការណ៍នេះបង្ហាញថា ការគេងបានគ្រប់គ្រាន់ជួយឲ្យស្បែកមានពេលជួសជុលខ្លួនឯង និងធ្វើឲ្យស្បែកមានសុខភាពល្អ។
គុណប្រយោជន៍មួយទៀតនៃការគេងស្រាតគឺជួយកាត់បន្ថយស្រ្តេស និងបញ្ហាថប់បារម្ភ។ គ្នាយើងទំនងជាធ្លាប់ដឹងហើយថា ការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យស្ថានភាពស្ត្រេសកាន់តែធ្ងន់ធ្ងរ។ ការសិក្សាក្នុងឆ្នាំ២០២០ បានរកឃើញថាការគេងមិនបានគ្រប់គ្រាន់អាចនាំឲ្យមានរោគសញ្ញាធ្លាក់ទឹកចិត្តទៀតផង។ ហេតុនេះ ការណ៍ដែលគ្នាយើងអាចគេងបានគ្រប់គ្រាន់ និងស្កប់ស្កល់ គឺជាមធ្យោបាយមួយជួយកាត់បន្ថយហានិភ័យនៃបញ្ហាទាំងនេះ។