ចង់ស្រកគីឡូ តែខ្ចិលទៅហាត់ប្រាណ! អាចសាក១ក្បាច់នេះហាត់នៅផ្ទះជាប្រចាំ ឃើញលទ្ធផលរហស័សមិនគួរឱ្យជឿរ

  • 2024-04-01 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ និងសម្រកទម្ងន់ ការលោតខ្សែគឺជាលំហាត់ដែលអាចអនុវត្តបាននៅផ្ទះ ហើយនៅតែផ្តល់លទ្ធផលរហ័ស។

លោតខ្សែគឺជាកីឡាដែលជួយ ដុតបំផ្លាញជាតិខ្លាញ់ ពាសពេញរាងកាយជាពិសេសសាច់ដុំក្បាលពោះ។ ចលនានេះមិនខុសពី cardio នៅពេលដែលធ្វើចលនាបន្តដើម្បីប្រើប្រាស់ថាមពល ដោយហេតុនេះការដុតបំផ្លាញជាតិខ្លាញ់ពេញរាងកាយរបស់អ្នក ជាពិសេសកំភួនជើង ភ្លៅ និងចង្កេះ។

ប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ និងសម្រកទម្ងន់ ការលោតខ្សែគឺជាលំហាត់ដែលអាចអនុវត្តបាននៅផ្ទះ ហើយនៅតែផ្តល់លទ្ធផលរហ័សដែលគ្រូបង្វឹកជនជាតិកូរ៉េ ភាគច្រើនណែនាំស្ត្រីពីរបៀបលោតខ្សែដើម្បីស្រក ៣ គីឡូក្រាមក្នុងរយៈពេល ១ សប្តាហ៍ ខណៈពេលដែលកាត់បន្ថយខ្លាញ់ក្បាលពោះនិងរឹតបន្តឹងចង្កេះដើម្បីជួយស្ត្រីកាន់តែមានទំនុកចិត្តជាមួយរាងស្រស់ស្អាត បើអ្នកតាំងចិត្តធ្វើលំហាត់ប្រាណនេះ អ្នកប្រាកដជាទទួលបានលទ្ធផល។

ចលនានីមួយៗត្រូវចំណាយពេលប្រហែល ២០ ទៅ ៣០ លោត ឱ្យបាន៣ដងក្នុងមួយក្បាច់ និងសម្រាកប្រហែល ១០-១៥ វិនាផឹកទឹក។ បើអ្នកចង់បានរាងកាយសមតុល្យ ចង្កេះស្ដើង និងក្បាលពោះសំប៉ែត អ្នកគួរតែចាប់ផ្ដើមហាត់ប្រាណឥឡូវនេះ៕

អត្ថបទ

ប្រែសម្រួលអត្ថបទ៖ កេសរ

អត្ថបទពេញនិយម