តស់ម៉ាក់ៗ! មកដឹងវិធីការពារភាពមិនប្រក្រតីនៃក្បាលសុដន់ ក្នុងអំឡុងពេលបំបៅដោះកូន

  • 2024-03-21 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើម៉ាក់ៗឈឺសុដន់ក្រោយពេលបំបៅដោះកូន ហើយមានក្បាលសុដន់ប្រេះទៀត នោះអាចមានបញ្ហាជាក់ជាមិនខាន។ រយៈពេលបំបៅដោះកូន គឺជាពេលវេលាពិសេសបំផុតមួយសម្រាប់ទាំងម្តាយ និងទារក។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងធម្មតាសម្រាប់ស្ត្រីដែលមានរោគសញ្ញាមិនល្អដោយសារតែភាពប្រែប្រួលនៃសុដន់របស់ពួកគេ។ តើការប្រេះក្បាលសុដន់អាចការពារដោយរបៀបណា?

មិនថាដោយសារការមឹម ការប្រើម៉ាស៊ីនបូមទឹកដោះមិនត្រឹមត្រូវ ឬការឆ្លងមេរោគនោះទេ សុដន់ - និងជាពិសេសក្បាលសុដន់ - អាចវិវត្តទៅជាស្នាមប្រេះ ការឈឺចាប់ និងជួនកាលអាចបណ្តាលឲ្យហូរឈាមទៀតផង។ ចំពោះបញ្ហានេះ ជាធម្មតាវាមិនធ្ងន់ធ្ងរទេ ដែលយើងអាចមានការថែទាំខ្លះៗ។

គន្លឹះការពារការប្រេះក្បាលសុដន់អំឡុងពេលបំបៅដោះ

នៅពេលចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយ វាជារឿងធម្មតាទេក្នុងការជួបប្រទះនូវភាពទន់នៃក្បាលសុដន់ ឬភាពមិនស្រួលបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាភាពធម្មតានោះទេ ព្រោះវាអាចបាត់ទៅវិញនៅពេលដែលអ្នកបំបៅកូនដោយទឹកដោះ ពេលនោះម៉ាក់ៗលែងមានភាពឈឺចាប់ទៀតហើយ។ តែប្រសិនបើមានករណីមិនធម្មតាវិញ វាអាចនិងមានបញ្ហា ដែលយើងត្រូវគិត និងដោះស្រាយ។

ចំពោះបញ្ហានេះ ជួនកាលអាចបណ្តាលមកពីការបង្ករោគ ភាពមិនប្រក្រតីនៃក្រអូមមាត់របស់ទារក ឬក្បាលសុដន់បញ្ច្រាស់។ដូចនេះដើម្បីជួយការពារពីបញ្ហានេះកុំឲ្យកើតមានឡើងក្នុងការបំបៅដោះកូន ម៉ាក់ៗត្រូវការថែទាំទម្លាប់មួយចំនួនដូចខាងក្រោម ៖

១ គន្លឹះអំឡុងពេលបៅដោះ

វិធានការដំបូងដើម្បីការពារការប្រេះក្បាលដោះគឺពិនិត្យមើលរបៀបដែលទារកបៅលើសុដន់ នោះគឺ

  • មាត់របស់ទារកបើកចំហ

  • ពួកវាគ្របដណ្តប់ផ្នែកធំនៃ Areola

  • បបូរមាត់ប្រេះ (បែរមុខទៅខាងក្រៅ)

  • ចង្កានៅជិតសុដន់ម្តាយ

  • ក្បាលនិងដងខ្លួនរបស់ទារកត្រូវបានតម្រឹម

២ ម៉ាក់ៗត្រូវផ្តាច់ទារកពីការមឹមដោះ

ប្រសិនបើហេតុផលអ្វីក៏ដោយ អ្នកត្រូវផ្តាច់ទារកចេញពីដោះដើម្បីកុំឲ្យមានការឈឺចាប់

៣ ត្រូវដឹងថាម៉ាក់ៗមានទីតាំងសមរម្យ

ត្រង់ចំណុចនេះ អ្នកក៏ត្រូវដឹងថា អ្នកមានផាសុខភាពល្អដែរពេលបំបៅដោះ រួមជាមួយការផ្លាស់ប្តូរទីតាំងផងដែរ ដោយអ្នកអាចផ្លាស់ប្តូរទីតាំង ដោយពេលខ្លះអ្នកយកខ្នើយដើម្បីទ្រក្នុងពេលបំបៅដោះជាដើម ធ្វើយ៉ាងណាដាក់កូនរបស់អ្នកឲ្យនៅជិតសុដន់ ដើម្បីឲ្យទារកងាយស្រួល។

៤ . ផ្តល់សំណើមដល់ក្បាលសុដន់របស់អ្នក

ក្បាលដោះគួរតែមានសំណើមពេលបំបៅដោះកូន ព្រោះពេលវាស្ងួត វាងាយនឹងប្រេះ ហើយអាចចេញឈាមបាន។ អ្នកអាចប្រើក្រែមលាបក្បាលសុដន់បានដរាបណាវាស័ក្តិសមសម្រាប់ទារក ព្រោះមាត់របស់វានឹងមានទំនាក់ទំនងជាមួយតំបន់នោះ។

៥ . ទប់ស្កាត់ ឬកាត់បន្ថយការជាប់គាំង

កាលណាម៉ាក់ៗទុកដោះយូរដោយមិនបានបំបៅកូន នោះអាចធ្វើឲ្យជួបប្រទះការ ហើម ឈឺ ឡើង និងប្រេះក្បាលសុដន់ដែរ។ ដើម្បីកុំឲ្យមានរឿងដូចនេះ ម៉ាក់ៗត្រូវ ៖

  • យកកន្សែងជ្រលក់ទឹកក្តៅឧណ្ណៗដាក់លើសុដន់

  • ម៉ាស្សាសុដន់ពេលកំពុងងូតទឹក ហើយទុកឲ្យទឹកដោះហូរចេញ

៦ . រក្សាសុដន់របស់អ្នកឱ្យស្ងួត

ប្រសិនបើទឹកដោះរបស់អ្នកចេះតែហូរ ចូរអ្នកផ្លាស់ប្តូរការបៅដោះកូនឲ្យបានញឹក ហើយប្តូរអាវទ្រនាប់ចេញផងដែរ ធ្វើយ៉ាងណារក្សាសុដន់ឲ្យស្ងួតដើម្បីជៀសវាងការឆ្លងមេរោគ ស្នាមប្រេះ និងក្លិនមិនល្អ។

៧ ពេលណាត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត?

ប្រសិនបើដំណើរការបំបៅកូនដោយទឹកដោះម្តាយមិនស្រួល និងកើតឡើងដដែលៗ វាចាំបាច់ក្នុងការស្វែងរកជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយជួបជាមួយពេទ្យកុមារដើម្បីពិភាក្សាពីបញ្ហានេះ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly