តើអាចផឹកស្រា អំឡុងពេលបំបៅដោះកូនបានដែរទេ
- 2024-03-11 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអាចផឹកស្រា អំឡុងពេលបំបៅដោះកូនបានដែរទេ
ការផឹកស្រាពេលបំបៅដោះកូនគឺជាបញ្ហាចម្រូងចម្រាសមួយ ដែលមនុស្សមួយចំនួន នៅតែចោទជាសំនួរ។ មនុស្សមួយចំនួនគិតថាមិនមានហានិភ័យពាក់ព័ន្ធទេ ដរាបណាស្ត្រីនោះផឹក ក្នុងកម្រិតមធ្យម ខណៈពេលដែលអ្នកផ្សេងទៀតគិតថាមិនគួរផឹកស្រាក្នុងពេលបំបៅដោះកូននោះទេ។
វាជាការពិត ជាតិអាល់កាលណាយើងផឹកចូលក្នុងបរិមាណណាមួយ នោះវាបានឆ្លងចូលទៅក្នុងទឹកដោះម្តាយហើយជាលទ្ធផលឈានដល់ទារក។ នៅពេលនេះ មិនទាន់មានការស្រាវជ្រាវណាមួយដែលបង្ហាញថាការផឹកស្រាបៀរពេលបំបៅកូនដោយទឹកដោះមានផលប៉ះពាល់ដល់ទារកនោះទេ ប៉ុន្តែក៏មិនមានការស្រាវជ្រាវណាដែលបដិសេធរឿងនេះដែរ។ ដូច្នេះ គួរតែប្រយ័ត្នពេលផឹកស្រា អំឡុងបំបៅដោះជារឿងល្អបំផុត។
១ ផឹកស្រាបៀរពេលបំបៅដោះ
អ្នកឯកទេសខ្លះណែនាំថា យកល្អគួរតែផឹកស្រាបៀរពេលបំបៅដោះកូនក្នុងបរិមាណតិចតួចបំផុត។ តាមគំនិតរបស់ពួកគេ គួរតែកុំផឹកលើសពី 12 អោននៃភេសជ្ជៈនេះក្នុងមួយថ្ងៃ ដរាបណាវាមិនមានកំហាប់លើសពី 10 ដឺក្រេ ឬ 5% នៃជាតិអាល់កុលនោះទេ។ មិនត្រូវបំបៅដោះកូនក្នុងរយៈពេលពីរម៉ោងក្រោយពេលផឹកស្រា។
២ សុវត្ថិភាពរបស់ទារក
ជាតិអាល់កុលឆ្លងកាត់ដោយផ្ទាល់ទៅក្នុងទឹកដោះម្តាយ។ កម្រិតនៃសារធាតុនេះគឺខ្ពស់បំផុតក្នុងរយៈពេល 30 ទៅ 60 នាទីដំបូងបន្ទាប់ពីការទទួលទាន។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ វាមានវត្តមានរហូតដល់ 2 ទៅ 3 ម៉ោងបន្ទាប់ពីទទួលទាន។ ទោះជាយ៉ាងណាក៏ដោយ បរិមាណនៃជាតិអាល់កុលកាន់តែច្រើន វានៅតែមាននៅក្នុងរាងកាយយូរ ហើយដូច្នេះវាទំនងជានឹងមាននៅក្នុងទឹកដោះម្តាយច្រើនម៉ោង។
អ្នកមួយចំនួនបាននិយាយថា ការផឹកស្រាក្នុងអំឡុងពេលបំបៅដោះកូន ធ្វើឲ្យមានការកើនឡើននៃការផលិតទឹកដោះ។ តាមពិតទៅមិនដូចអ្វីដែលគេបានលើកឡើងនោះទេ ការផឹកស្រាវាអាចរារាំងការផលិតអុកស៊ីតូស៊ីន ហើយក៏អាចកាត់បន្ថយការផលិតទឹកដោះម្តាយពី ១០ ទៅ២៥% ។
៣ ហានិភ័យ និងការប្រុងប្រយ័ត្ន
វាជាការល្អបំផុតសម្រាប់ម្តាយម្នាក់ៗក្នុងការប្រឹក្សាជាមួយគ្រូពេទ្យអំពីការផឹកស្រានៅពេលបំបៅដោះ។ វាជារឿងសំខាន់ដែលត្រូវចងចាំថា កម្រិតជាតិអាល់កុលនៅក្នុងចរន្តឈាមរបស់ម្តាយគឺដូចគ្នាទៅនឹងទឹកដោះម្តាយដែរ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើម្តាយសម្រេចចិត្តផឹកស្រាបៀរពេលបំបៅកូនដោយទឹកដោះម្តាយ គួរតែពិចារណាលើចំណុចមួយចំនួននេះដែរ៖
ផឹកក្នុងបរិមាណល្មមបានហើយ អាចត្រឹមមួយពែងតូចក្នុងមួយថ្ងៃ។
ត្រូវរង់ចាំ២ម៉ោងបន្ទាប់ពីផឹកស្រារួច បើមិនរង់ចាំដល់ពេលនេះទេ អាចមានហានិភ័យកើតឡើងចំពោះទារក។
ប្រសិនបើម្តាយមានទម្ងន់ធ្ងន់ គួរង់ចាំពី២ទៅ៣ម៉ោង ដើម្បីបំបៅដោះកូន ព្រោះមនុស្សកាន់តែធាត់និងធ្ងន់ ត្រូវចំណាយពេលយូរដើម្បីកម្ចាត់ជាតិអាល់កុលពីខ្លួន។
ចៀសវាងការគេងនៅលើគ្រែតែមួយជាមួយកូន បន្ទាប់ពីផឹកស្រា។
ប្រសិនបើអ្នកទើបតែផឹកស្រារួច ស្រាប់តែមានភាពមិនស្រួលនៅលើសុដន់(សុដន់ឡើងត្រូវបញ្ចេញ) សូមកុំឲ្យទារកបៅដោះអី អ្នកគួរតែច្របាច់វាចោល ធ្វើបែបនេះទើបមិនប៉ះពាល់ដល់សុខភាពកូន។
ប្រភព៖ steptohealth