៣យ៉ាងសំខាន់ៗអំពីហិរញ្ញវត្ថុម៉ាក់ៗគួរដឹងមុនយកកូន

  • 2024-04-04 01:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសម្រេចចិត្តយកកូន មិនមែនជារឿងធម្មតា ដែលគិតថាបង្កើតមកហើយរួចនោះទេ។ ការនាំយកទារកចូលមកក្នុងពិភពលោកនេះ ជាបេសកកម្មដ៏ស្មុគស្មាញ និងទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ និងត្រូវប្រាកដថាខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការចាត់ចែងរក្សា និងផ្គត់ផ្គង់កូនតូច រហូតដល់ពួកគេអាចម្ចាស់ការខ្លួនឯងពេញលេញបាន។

ថ្ងៃនេះ កញ្ញានឹងនាំយកគន្លឹះខ្លះៗអំពីហិរញ្ញវត្ថុដែលម៉ាក់ៗប៉ាគួរដឹងមុននឹងសម្រេចចិត្តយកកូន។​ ទាំងនេះជា ៣យ៉ាងអំពីហិរញ្ញវត្ថុប៉ាៗម៉ាក់ៗគួរដឹងមុនយកកូន៖

១.​ ម៉ាក់ៗនិងប៉ាៗនឹងមានការចំណាយច្រើនជាងមុន៖ ជាការពិតណាស់ គ្រួសារម៉ាក់ៗនិងប៉ាៗនឹងកើនសមាជិកម្នាក់ទៀត ដូច្នេះការចំណាយនឹងកើនឡើង។ ការចំណាយសំខាន់ៗរួមមានការចំណាយលើការស្នាក់នៅ សំលៀកបំពាក់ អាហារ ការថែទាំសុខភាព ការធ្វើដំណើរ ការថែទាំកុមារ ការអប់រំ និងការចំណាយផ្សេងៗជាច្រើនទៀត។

២. ត្រូវចងចាំថាការចំណាយនឹងកើនឡើងនៅពេលដែលកូនកាន់តែធំ៖ ពេលកូននៅតូច ការចំណាយអាចនឹងនៅជុំវិញតែអាហារ សម្លៀកបំពាក់ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ តែពេលកូនកាន់តែធំ កូននឹងមានតម្រូវការកាន់តែច្រើន។ ជាពិសេស ដល់វ័យមួយ ពួកគេនឹងត្រូវបញ្ជូនទៅសាលា ដែលនឹងតម្រូវឲ្យមានការចំណាយកាន់តែច្រើន ជាពិសេសថ្នាក់សកលវិទ្យាល័យ។

៣.​ការចំណាយលើការថែទាំសុខភាពមុខសម្រាល៖ ការថែទាំសុខភាពម្តាយមុខពេលសម្រាល ពិតជាមានសារៈសំខាន់សម្រាប់ទាំងម្តាយ និងកូនក្នុងផ្ទៃ ដូច្នេះ ម៉ាក់ៗនិងប៉ាៗក៏ត្រូវគិតគូរពីការចំណាយមួយចំនួនរួមមានការថែទាំសុខភាពមុនពេលសម្រាលផងដែរ ចៀសវាងម៉ាក់ៗពពោះមិនទទួលបានការថែទាំ និងអាហារូបត្ថម្ភដែលខ្លួនត្រូវការ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម