ស្រ្តេសមានឥទ្ធិពលបែបណាលើជំងឺទឹកនោមផ្អែម?
- 2024-01-27 10:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តេសមានឥទ្ធិពលបែបណាលើជំងឺទឹកនោមផ្អែម?
ពេលយើងមានបញ្ហាស្រ្តេស រាងកាយក៏បញ្ចេញអ័រម៉ូនដែលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងផងដែរ។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមវិញ បញ្ហានេះអាចធ្វើឲ្យអ្នកជំងឺមានបញ្ហាសុខភាពដែរ ប៉ុន្តែក៏មិនមែនមានន័យថាគ្មានវិធីដោះស្រាយនោះដែរ។ យ៉ាងណាអ្នកមានជំងឺទឹកនោមផ្អែម ដែលមានបញ្ហាស្ត្រសរ៉ាំរ៉ៃ អាចនឹងពិបាកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់ខ្លួន។
ស្រ្តេសអាចប៉ះពាល់លើមនុស្សយើងផ្សេងៗគ្នា។ ប្រភេទស្ត្រេសដែលយើងជួបប្រទះក៏អាចមានឥទ្ធិពលចំពោះប្រតិកម្មរបស់រាងកាយផងដែរ។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២វិញ ពេលមានបញ្ហាផ្លូវចិត្ត អ្នកទាំងនោះអាចជួបបញ្ហាកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ចំណែកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១វិញអាចមានបញ្ហាផ្ទុយពីនេះ។ នេះមានន័យថាអ្នកមានជំងឺទឹកនោមផ្អែម ទាំងប្រភេទ១ និងប្រភេទ២ អាចមានការកើនឡើង ឬធ្លាក់ចុះនៃកម្រិតជាតិស្ករបើអ្នកទាំងនោះមានបញ្ហាស្រ្តេស។
ដូចគ្នាដែរ បើយើងមានបញ្ហារបួស ឬមិនស្រួលខ្លួន ក៏អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងដូចគ្នា ហើយបញ្ហានេះអាចកើតលើទាំងអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។
បើសិនជាយើងកើតស្រ្តេស ឬមានអារម្មណ៍តប់ប្រមល់ខ្លាំង អាចនឹងមានចេញនូវរោគសញ្ញាមួយចំនួន។ រោគសញ្ញាទាំងនោះមានដូចជា៖
ដើម្បីកាត់បន្ថយស្រ្តេសទាំងអ្នកមិនមានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺទឹកនោមផ្អែមគួរអនុវត្តគន្លឹះមួយចំនួន។