មកមើលម៉ូដអាវវែងទាំង ៥ នេះ ពាក់ទៅនឹងធ្វើឱ្យស្ទីលរបស់អ្នកកាន់តែទាន់សម័យនិងក្មេងជាងវ័យ
- 2023-12-11 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលម៉ូដអាវវែងទាំង ៥ នេះ ពាក់ទៅនឹងធ្វើឱ្យស្ទីលរបស់អ្នកកាន់តែទាន់សម័យនិងក្មេងជាងវ័យ
បើនិយាយពីអាវធំវែង មានច្រើនម៉ូដ និងច្រើនពណ៌ សម្រាប់មិត្តនារីដែលនិយមលេងស្ទាយអាវវែង។ អាវវែងមានគុណសម្បត្តិជាច្រើន ដែលនាំមកនូវភាពកក់ក្តៅ ដើម្បីជួយឱ្យនារីៗទទួលម៉ូតស្អាតពាក់ទៅឃើញទាន់សម័យ ហើយថ្លៃថ្នូរទៀតផង ពិសេសធ្វើឲ្យផ្លូវចិត្តកាន់តែរីករាយនិងស្រស់ស្រាយពេញមួយថ្ងៃ។ ដូចនេះប្រសិនបើនារីចង់បានអាវដែលពាក់ទៅមើលឃើញស្អាត ក្មេងជាងវ័យ ហើយស្រស់ស្រាយនោះ អាចមើលម៉ូតដូចខាងក្រោមនេះ៖
១ អាវវែងពណ៌ស
អាវប្រភេទនេះយើងអាចពាក់បានគ្រប់ទីកន្លែង ជាពិសេសក៏អាចពាក់សម្រាប់អាហារពេលល្ងាចបានដែរ។ អាវវែងនេះគឺជាម៉ូដទាន់សម័យមួយ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែនៅតែធានាបាននូវភាពឆើតឆាយសម្រាប់អ្នកពាក់។ អ្នកអាចលាយវាជាមួយអាវយឺត ឬអាវយឺតពណ៌ភ្លឺ ឬពណ៌ pastel ក៏បាន។
២ អាវវែងពណ៌ត្នោតខ្ចី
អាវពណ៌ត្នោតខ្ចីជារឿយៗត្រូវបានផ្សំជាមួយម៉ូដសម្លៀកបំពាក់ពណ៌ស។ ជាមួយនឹងសម្លៀកបំពាក់ពណ៌ត្នោតខ្ចីពេលនារីៗពាក់ទៅអាចឃើញស្រ្តីមានរាងខ្ពស់ជាងមុន ព្រោះអាវប្រភេទនេះ អាចលួចរូបរាងរបស់ពួកគេឲ្យមើលទៅឃើញស្គម។
៣ អាវវែងស្បែក
អាវស្បែកជាម៉ូដមួយក្នុងចំណោមម៉ូតជាច្រើនដែលមើលទៅស្អាត មានភាពប្រណិត ចំណែកឯររាងរបស់វាវែងក៏កាន់តែទាន់សម័យ។
៤ អាវវែងពាក់ពីក្រៅបែបសាមញ្ញៗ
អាវវែងនេះគឺជាម៉ូតពាក់យ៉ាសក្កិសមសម្រាប់នារីដែលបន្ថែមពីលើអាវយឺត ខោខូវប៊យ រ៉ូប ស្បែកជើងក៏វេងទាប ដើម្បីស្លៀកពាក់ឲ្យមើលទៅឃើញកាន់តែស្អាតមួយកម្រិតទៀត។
៥ អាវពណ៌ pastel
អាវប្រភេទនេះគឺជួយឲ្យអ្នកមើលទៅឃើញស្អាត បែបសាមញ្ញថ្លៃថ្នូរ ហើយកាន់តែជួយឲ្យអ្នកពាក់ទៅឃើញទាន់សម័យទៀតផង។
ប្រភព៖ phunutoday