មកដឹង! គន្លឹះថែរក្សាស្បែកទារក ទើបនិងកើត
- 2023-12-06 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង! គន្លឹះថែរក្សាស្បែកទារក ទើបនិងកើត
ស្បែករបស់ទារកទើបកើតគឺងាយប្រតិកម្មខ្លាំងណាស់ ដូចនេះចូរម្តាយគ្រប់រូបមានការថែរក្សាឲ្យបានត្រឹមត្រូវ។ ការថែរក្សាកូនឲ្យមានភាពកក់ក្តៅ អនាម័យ និងអាហាររូបត្ថម្ភវាជារឿងចាំបាច់ណាស់។ ស្បែកទារកទើបនិងកើតគឺខ្ចីខ្លាំងណាស់ ហើយប្រព័ន្ធភាពស៊ាំរបស់ទារកក៏ដូចគ្នាដែរ។ ការមានកន្ទួលលើទារកទើបនឹងកើតធម្មតាមួយចំនួនអាចមានទៅលើ សារធាតុគីមី ទឹកអប់ និងសារធាតុពណ៌នៅក្នុងសម្លៀកបំពាក់ សាប៊ូបោកខោអាវ និងផលិតផលទារកអាចបណ្តាលឱ្យស្បែកទារកទើបនឹងកើត រលាក ស្ងួត គ្រើម និងកន្ទួល។ ទោះជាយ៉ាងណាក៏ដោយ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីការពារកូនរបស់អ្នកពីបញ្ហាស្បែកទាំងនេះ។
១ ការថែរក្សាស្បែកទារកតាមបែបធម្មជាតិ
ទារកទើបនឹងកើតកើតមកមានស្បែកជ្រីវជ្រួញ និងស្រទាប់ការពារដែលហៅថា vernix ដែលរបកចេញដោយធម្មជាតិក្នុងអំឡុងពេលសប្តាហ៍ដំបូង។ មិនចាំបាច់ប្រញាប់ប្រញាល់ ជូត ឬព្យាបាលវាជាមួយឡេ ឬក្រែមនោះទេ។ខាងក្រោមនេះជាគន្លឹះដើម្បីការពារកូនរបស់អ្នកពីការកើតអាលែកហ្ស៊ី និងកន្ទួល៖
សម្រាប់ទារកទើបកើត មិនតម្រូវឲ្យងូតទឹកញឹកញាប់ពេកទេ ត្រឹម៣ដងក្នុងមួយសប្តាហ៏បានហើយ។
ផ្លាស់ប្តូរកន្ទបទារក ដើម្បីកុំឲ្យមានភាពកខ្វក់ខ្លាំងលើទារក
កុំប្រើផលិតផលដែលមានក្លិនក្រអូប
បោកខោអាវទារកមុនពេលប្រើ ដោយជ្រើសយកសាប៊ូដែលគ្មានជាតិពណ៌។
បោករបស់របររបស់ទារក ដាច់ដោយឡែកពីរបស់មនុស្សធំ
២ គន្លឹះមួយចំនួនក្នុងការការពារស្បែកស្ងួត រលាក និងជម្ងឺត្រអក៖
កាត់បន្ថយការប្រើប្រាស់សាប៊ូ និងរក្សាពេលវេលាងូតទឹកឱ្យខ្លី។
កំណត់ការប្រើប្រាស់ផលិតផលស្បែកដែលមានក្លិនក្រអូប។ប្រសិនបើស្បែករបស់ពួកគេស្ងួត សូមប្រើតែប្រេងលាប ឬឡេលាបលើតំបន់ស្បែកស្ងួត។
ត្រូវប្រាកដថាទារកស្លៀកតែសម្លៀកបំពាក់ទន់ៗ ជាកប្បាស។
ពិនិត្យជាមួយគ្រូពេទ្យកុមាររបស់អ្នកអំពីការប្រើប្រាស់ឡេ ឬក្រែមដែលគ្មានវេជ្ជបញ្ជា ដើម្បីព្យាបាលជម្ងឺត្រអក។
ប្រភព៖webmd