គន្លឹះ​២ សំខាន់​សម្រាប់​ថែទាំ​ស្បែក​​អ្នក​ស្ថិត​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ

  • 2023-11-12 03:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​គ្នា​យើង​ទាំង​ឡាយ​ណា​កំពុង​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ ​ទម្លាប់​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ល្អ​​ពិត​ជា​មាន​សារសំខាន់​ណាស់​។ ការ​ជ្រើស​រើស​វិធី​ថែទាំ​ស្បែក​ក្នុង​វ័យ​នេះ​អាច​ជះឥទ្ធិពល​ដល់​ស្ថាន​ភាព​ស្បែក​នៅ​ពេល​ក្រោយ​ទៀត​​។ ខាង​ក្រោម​នេះ​​ជា​គន្លឹះ​សំខាន់​ពីរ​សម្រាប់​អ្នក​ក្នុង​វ័យ​​ខ្ទង់​២០​ឆ្នាំ​គួរ​យក​ចិត្ត​ទុក​ដាក់​។

​ដើម្បី​ឲ្យ​ស្បែក​មើល​ទៅ​ឃើញ​ថា​ស្រស់​ថ្លា គ្រូពេទ្យ​ឯកទេស​ខាង​សើ​ស្បែក​បាន​ណែ​នាំឲ្យ​ប្រើ​ផលិត​ពីរ​ប្រភេទ​នេះ​ប្រចាំ​ថ្ងៃ​។​

១. ផលិត​ផល​លាង​សម្អាត​មាន​កម្រិត​ស្រាល​

ពេល​យើង​ជ្រើស​រើស​ផលិត​ផល​លាង​សម្អាត​ផ្ទៃ​មុខ គឺ​ត្រូវ​ជ្រើស​រើស​ឲ្យ​ត្រូវ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​។ ឧទាហរណ៍​ថា​ស្បែក​មុខ​របស់​យើង​ងាយ​នឹង​ឡើង​មុន ដូច​នេះ​គួរ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​អាច​លាង​ជម្រះ​ជាតិ​ខ្លាញ់​បាន​។ ចំណែក​អ្នក​មាន​ស្បែក​មុខ​ស្ងួត​វិញ​គួរ​ប្រើ​ផលិត​ផល​ណា​ដែល​អាច​ផ្ដល់​សំណើម​។​

ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ពី​​ផលិត​ផល​លាង​សម្អាត​ស្បែក​មុខ យើង​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ភ្ញាក់​ពី​គេង និង​មុន​ចូល​គេង និង​ពេល​ខ្លះ​បើ​បែក​ញើស​ច្រើន​ក៏​គួរ​លាង​សម្អាត​មុខ​ចេញ​ដែរ​។​

២. ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃ​

គ្រប់​ពេល​ដែល​យើង​ចេញ​ក្រៅ​ផ្ទះ​ ឬ​អគារ​នៅ​ពេល​ថ្ងៃ មិន​ថា​ដើរ ឬ​ជិះ​រថយន្ត​ គឺ​ស្បែក​របស់​យើង​នឹង​ត្រូវ​នឹង​កាំរស្មី​ព្រះ​អាទិត្យ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ស្បែក​។

បើ​សិន​ជា​យើង​ចេញ​ត្រូវ​ថ្ងៃ យើង​ត្រូវ​ចេះ​ការពារ​ស្បែក​។ យើង​ត្រូវ​លាប​គ្រីម​ការ​ពារ​កម្ដៅ​ថ្ងៃ​​នៅ​លើ​ផ្ទៃ​មុខ និង​ស្បែក ដែល​មិន​គ្រប​ដោយ​សម្លៀក​បំពាក់​។ ការ​លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃនេះ គួរ​ធ្វើ​ឲ្យ​បាន​១៥​នាទី​មុន​ចេញ​ក្រៅ​។

ដូច​ទៅ​នឹង​ផលិត​ផល​លាង​សម្អាត​មុខ​ដែរ​ការ​ជ្រើស​រើស​គ្រីម​ការ​ពារ​កម្ដៅ​ថ្ងៃ​ក៏​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រភេទ​ស្បែក​ដែរ។ បើ​សិន​ជា​គ្នា​យើង​មាន​ស្បែក​ជា​ប្រភេទ​ស្បែក​ខ្លាញ់ គួរ​ជ្រើស​រើស​ផលិត​ផល​ណា​ដែល​មាន​សរសេរ​​ថា « non-comedogenic ឬ won’t clog pores(មិនស្ទះរន្ធរោម)» ដែល​មាន​សរសេរ​នៅ​លើ​សម្បក​ផលិត​ផល​។

វ័យ​ខ្ទង់​២០​ឆ្នាំ គឺ​ជា​ពេល​វេលា​សំខាន់​ក្នុង​ការ​ចាប់​ផ្ដើម​ថែរក្សា​ស្បែក​ជា​ប្រចាំ និង​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​ល្អ។ បើ​សិន​ជា​គ្នា​យើង​មិន​ច្បាស់​ថា​ត្រូវ​ប្រើ​ផលិត​ផល​ណា​មួយ​សម្រាប់​ស្បែក​របស់​ខ្លួន គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​ឯកទេស​ស្បែក​។​ៗ

ប្រភព៖ AAD- American Academy of Dermatology Association ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម