ពិតជាអស្ចារ្យមែន! វេជ្ជបណ្ឌិតខ្មែរ៣រូប បានសង្រ្គោះទារកកើតមានដៃ៤ជើង៤ ឲ្យមកមានជិវិតប្រក្រតីវិញ

  • 2023-11-10 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបក្រៃលែង ដែលក្រុមគ្រូពេទ្យគន្ធបុប្ផា បានដឹកនាំវេជ្ជបណ្ឌិត វះកាត់ទារកដែលមានអវៈយវៈខុសប្រក្រតី ដោយទារកនោះកើតមកមានដៃ៤និងជើង៤ ខុសប្រក្រតីពីទារកទូទៅ។

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា រួមជាមួយ លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន បានធ្វើការវះកាត់ ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ចំនួន៤លើកមកនោះ។ ដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។

ក្រោយពីការព្យាបាលដោយវះកាត់ទាំង៤លើកដោយជោគជ័យរួចមក នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ។

សូមបញ្ជាក់ផងដែរថា រាល់ការព្យាបាលទាំងអស់គឺមិនគិតថ្លៃនោះទេសម្រាប់គ្រប់គ្នា៕

ប្រភព៖មូលនិធិគន្ធបុប្ផាកម្ពុជា

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម