ឳកាសមកដល់ហើយ សម្រាប់កុមារក្រីក្រ ដែលមានបញ្ហាសុខភាព

  • 2023-11-07 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឳកាសពិសេសបានមកដល់ហើយសម្រាប់បងប្អូនមានជីវភាពក្រីក្រដែលមានបញ្ហាផ្នែកឆ្អឹង មុខ មាត់ ដូចជាខូចទ្រង់ទ្រាយពីកំណើត ដុំសាច់ដុះ ឬដំបៅរាំរ៉ៃដោយសារជំងឺផ្សេងៗ ដោយចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំំ២០២៣ តទៅ ខាងមូលនិធិជនពិបាក បានផ្តល់ឳកាសជួនបងប្អូន ដែលមានបញ្ហាផ្នែកសុខភាពទាំងអស់នេះមកទទួលសេវាដោយឥតគិតថ្លៃ ដោយមានគ្រូពេទ្យជំនាញមកពីប្រទេសបារាំង ព្យាបាលនៅផ្នែកវះកាត់ឆ្អឹងនៃមជ្ឈមណ្ឌលវះកាត់កុមារ(CSC) នៅពេទ្យគៀនឃ្លាំង ដែលមានទីតាំងនៅផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញុំ

ដូចនេះសូមបងប្អូនទាំងអស់ អញ្ជើញមកទទួលសេវាកម្មតាមការបរិឆ្ឆេទដែលបានកំណត់។

ប្រភព៖ មូលនិធិជនពិការ - PWDF

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម