ជ្រុងម្ខាងគួរដឹងពី ក្វាងស៊ីដែនដីស្វ័យយ័តដ៏មានឥទ្ធិពលភាគខាងត្បូងចិន
- 2023-11-06 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រុងម្ខាងគួរដឹងពី ក្វាងស៊ីដែនដីស្វ័យយ័តដ៏មានឥទ្ធិពលភាគខាងត្បូងចិន
ក្វាងស៊ី ជាខេត្តស្វ័យយ័តរបស់ចិន មានក្រុងស្រុកជំៗចំនួន ៨ មានផ្ទៃដៃ ២៣៧ ៦០០គីឡូម៉ែត្រការ៉េ និងប្រជាជន ជាង ៥៧លាននាក់។ ត្បិតស្ថិតនៅក្រោមគោលនយោបាយចិនតែ១ ប៉ុន្តែមានឥទ្ធិពលជាតំបន់ស្វ័យយ័ត មានកម្លាំងសេដ្ឋកិច្ចល្អ សឹងស្មើ ឬធំជាងប្រទេសតូចល្មមមួយ បើមើលពីទំហំផ្ទៃដី និងរបាយប្រជាជានជាង៥៧លាននាក់របស់ខ្លួន ហ្គងស៊ី(ឬខ្មែរយើងស្គាល់ថា ក្វាងស៊ី) ជាខេត្តដ៏មានឥទ្ធិពលមួយរបស់ចិន បានបន្តអភិវឌ្ឍចំណងមិត្តភាពការទូតជាមួយបណ្ដាប្រទេសនានាគួរឲ្យសរសើរ។ ជាក់ស្ដែង ហ្គងស៊ីជាទីសម្រាប់រៀបចំពិព័រណ៍ ចិនអាស៊ាន (CAEXPO) និង កិច្ចប្រជុំកំពូលវិនិយោគនិងពាណិជ្ជកម្មចិនអាស៊ាន (CABIS) អស់ ២០ឆ្នាំជាប់ៗគ្នាហើយ ទោះជាមួយរយៈចុងក្រោយមានភាពល្អក់កករជាមួយបណ្ដាប្រទេសជាប់ដែនសមុទ្រ(ចិនខាងត្បូង) ក្ដី។ រាល់ការបោះទុនក្នុងស្រុក ឬកៀគរវិនិយោគិនពីក្រៅទៅ គឺមានដំណាក់កាលនិងទស្សនវិស័យ វែងឆ្ងាយ និងច្បាស់លាស់។
ជាដឹកដីប្រវត្តិសាស្ត្រ ផ្នែកជាច្រើនក៏ជាបេតិភណ្ឌពិភពលោក (UNESCO) ដែលបានចុះបញ្ជីរួច និងជាទីសម្រាប់វិនិយោគ ផ្នែកឧស្សាហ៍កម្មច្រើនរាប់មិនអស់ ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក ប្រកួតប្រជែងជាមួយម៉ាកយីហោលេខ១ ឬកំពូលៗរបស់ពិភពលោកបច្ចុប្បន្ន ហ្គងស៊ីប្រើយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីឲ្យរោងចក្រ ឬផលិតផលចេញពីទឹកដីរបស់ខ្លួន អួតទៅពិភពលោកស្គាល់ថា ជារបស់ថ្លៃ ឬល្អបំផុតនៅថ្ងៃខាងមុខ។ ដោយពឹងផ្អែកលើកម្លាំងពលកម្មសម្បូរហូរហៀរ រដ្ឋបាលខេត្តនេះ ក៏បន្តជម្រុញវិនិយោគិន មកបោះទុនជាបន្តបន្ទាប់ ការផ្ដល់លក្ខខណ្ឌងាយស្រួលដល់បណ្ដាក្រុមហ៊ុននានា ឲ្យបម្លាស់ទីពីកន្លែងផ្សេង ចូលមកទីនេះជាហូរហែរ។
មិនទាន់អស់ទេ ក្នុងដំណើរទស្សនកិច្ចរបស់ Sabay អង្គភាពសារព័ត៌កម្ពុជាធំៗឯទៀត និងអ្នកសារព័ត៌មានអាស៊ានទៅកាន់ខេត្តហ្គងស៊ី(ក្វាងស៊ី) ទៅក្រុងជាដង្ហើមសេដ្ឋកិច្ចមួយចំនួន ខ្ញុំសង្កេតឃើញមានចំណុចគួរឲ្យកត់សម្គាល់ គួរស្វែងយល់និងរៀនសូត្រតាមបាន។ តើចំណុចទាំងនោះ មានអ្វីខ្លះ?
ជាខេត្តប្រមូលផ្ដុំដោយកម្លាំងឧស្សាហ៍កម្ម ច្រើនចម្រុះ ដែលមានទីតាំងភូមិសាស្ត្រកៀកទៅនឹងច្រកចេញភ្ជាប់ទៅអាស៊ានទាំងផ្លូវគោក(ភ្ជាប់ទៅវៀតណាម) និងផ្លូវទឹក(ភ្ជាប់ទៅសមុទ្រចិនខាងត្បូង)។
ខ្ញុំសូមបែងចែកអ្វីដែលបានយល់ដឹងពីដំណើរស្វែងយល់សក្ដានុពលរបស់តំបន់ស្វ័យយ័តហ្គងស៊ីគោលៗដូចខាងក្រោម៖
កសិកម្ម៖ ជាខេត្តសម្បូរដោយផលិតផលកសិកម្មឈានមុខគេនៅចិន ដូចជា ស្ករអំពៅ ដង្កូវនាងយកសូត្រ ដំឡូងមី និងជាជង្រុកស្រូវដ៏ធំ និងសម្បូរធនធានរ៉ែធម្មជាតិ។
រ៉ែ៖ ទឹកដីក្វាងស៊ីសម្បូររ៉ែអាលុយមីញ៉ូម រាប់ពាន់លានតោន ដែលបម្រើដល់វិស័យឧស្សាហ៍កម្មយានយន្ត គ្រឿងចក្រ ឬកម្លាំងអគ្គិសនីយ៉ាងទូលំទូលាយ។ ពិសេសរោងចក្រផលិតយានយន្តអគ្គិសនី ឬម៉ូតូEV កំពូលៗរបស់ចិនក៏មានវត្តមាននៅទីនេះដែរ។
ទឹក៖ មេទឹក ឬការស្ដុកទឹកជាយុទ្ធសាស្ត្រសំខាន់មួយ ដែលរដ្ឋាភិបាលចិនហ៊ានចាយលុយរាប់ពាន់លានដុល្លារធ្វើយ៉ាងណាក្លាយខ្លួនជាអ្នកគ្រប់គ្រង ជាម្ចាស់ជោគវាសនាលើវិស័យនានាដែលត្រូវការទឹក ដូចជា វារីអគ្គិសនីទាញយកថាមពលទៅប្រើជាប្រយោជន៍ ផ្លូវទឹកសម្រាប់ដឹកទំនិញជាខ្សែ ទៅតាមគោលដៅយុទ្ធសាស្ត្រពិសេសតភ្ជាប់តំបន់សំខាន់ជាខឿនសេដ្ឋកិច្ចរាប់ពីការផលិត ចែកចាយ នាំចេញទៅអាស៊ាននិងពិភពលោកផង។ ទឹកសម្រាប់ទេសចរ។ ពាក់ព័ន្ធច្រើនដល់វិស័យទេសចរណ៍ជាសំខាន់ ព្រោះនៅក្វាងស៊ី ជាតំបន់ស្វ័យស័ត ជាខេត្តផ្សារភ្ជាប់ខ្លួនទៅនឹងវប្បធ៌ប្រពៃណីបុរាណជាច្រើនរាប់មិនអស់។
ហេតុអ្វីការបង្កើតផ្លូវទឹកឲ្យដូចសង់ផ្លូវដីសំខាន់សម្រាប់សេដ្ឋកិច្ចខេត្តនេះ?
ព្រែកជីក៖ ការស្ដារជាផ្លូវទឹក ឬជីកបង្កើតផ្លូវទឹក ក្នុងទំហំនិងជម្រៅប្រើការបាន ក៏ជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនិងខ្សែក្រវ៉ាត់របស់មេដឹកនាំចិនសព្វថ្ងៃដែរ។ ការជីក ឬបង្កើតផ្លូវទឹក ឬជាអាងសម្រាប់ស្ដុកទឹក សំខាន់ណាស់។ ពេលខ្លះ កាលៈទេសៈខ្លះ ផ្លូវទឹកឈ្នះផ្លូវគោក សន្សំសំចៃធនធាន ពេលវេលា និងកម្លាំងស្រូបទាញ ទេសចរជិះទូកកម្សាន្តជាដើម។
ផ្លូវទឹកកែច្នៃ ប្រៀបដូចផ្លូវល្បឿនលឿនធំ កម្រាស់ក្រាស់ ដែលអាចប្រើសម្រាប់កប៉ាល់ខ្នាតធំ ដឹកទំនិញរាប់ម៉ឺនតោនក្នុង១ជើងៗ
ជាខ្នងបង្អែកខ្វះមិនបានលើវិស័យកសិកម្មស្បៀងអាហារ របស់ពលរដ្ឋរាប់សិបលាននាក់ដែលពឹងអាស្រ័យ មិនប្រវាស់មេឃ។
គ្រប់គ្រងទឹកជំនន់៖ សម្រាប់អាងស្ដុកទឹក ឬ ទំនប់វារីអគ្គិសនីក្រៅពីទាញប្រយោជន៍នានាហើយ គឺរុញទឹកទៅតាមផ្លូវ១ ដែលមិនបង្កផលប៉ះពាល់ដល់តំបន់ងាយរងគ្រោះជន់លិច។ គ្រោះធម្មជាតិដែលគ្រប់គ្នាមិនចង់ប្រទះនេះ ប្រៀបដូចច្រេសស៊ីដែក ចាំបំផ្លាញ ចាំខ្ទាស់ការអភិវឌ្ឍន៍ស្រុកទេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារ ផ្ទះសំបែង ខឿនឧស្សាហ៍កម្ម ជំនួញជួញដូរ ផលដំណាំ សុខភាព អាយុជីវិតមនុស្សសត្វ។ល។
គោរពអ្នកថ្នើរជើង៖ អ្នកកាន់ចង្កូតសឹងទាំងអស់ដែលខ្ញុំជួបប្រទះ ដើរឆ្លងផ្លូវត្រង់គំនូសថ្មើជើង ប្រសិនបើគ្មានស្ដុប គឺដឹងតែបង្អង់ ឬ ១០០% ឈប់រង់ចាំរហូតដល់អ្នកដំណើរដើរឆ្លងផ្លូវផុត។ ចំពោះផ្លូវធំៗ គឺរង់ចាំស្ដុប(ខៀវក្រហម) ដែលឆ្លងបានធម្មតា។
សួនលម្អ៖ ត្បិតតែក្រុងនៅឆ្ងាយ ប៉ុន្តែក្រុងមួយចំនួនដែលខ្ញុំទៅដល់ដូចជា ណានីង ហ្គួយលីង ហ្គួយកាង របស់ខេត្តស្វ័យយ័តហ្គងស៊ី(ក្វាងស៊ី) គឺរៀបជាសួនធំ (នៅទ្រូងផ្លូវ ទទឹងប្រហែល ៣-៤ម៉ែត្រ) ដែលខណ្ឌចែកផ្លូវម្ខាងទៅម្ខាងមក។ រីឯ សង្ខាងផ្លូវគឺ សួនតូចល្មម ឬដើមឈើជាជួរៗ ជាម្លប់ត្រឈឹងត្រឈៃ ដល់អ្នកជិះម៉ូតូ។ គោរពច្បាប់៖ ខ្ញុំក៏សង្កេតមើលអ្នកបើកបរបំពានដែរ តែពិបាករកឲ្យឃើញនឹងភ្នែកផ្ទាល់ ព្រោះការគោរពផ្លាក ភ្លើង និងគំនូសចរាចរណ៍ ប្រជាជនក្នុងតំបន់ធ្វើបានល្អ មានវិន័យ មានសណ្ដាប់ធ្នាប់គួរឲ្យសរសើរ។ ម៉ូតូ ៖ ស្ទើរតែទាំងស្រុងនៃប្រជាជនក្នុងខេត្តក្វាងស៊ី ប្រើម៉ូតូអាគុយដែលអាចសាកថ្មបាន តាមគោលនយោបាយរដ្ឋក្នុងការហាមប្រាមប្រើប្រាស់ម៉ូតូចាក់សាំងតាំងពីឆ្នាំ ២០០៨។
ទីក្រុងបៃតង
ទីក្រុងធំណានីង និង ហ្គួយលីង របស់ក្វាងស៊ី ជាទីក្រុងបៃតង (Green City) ក្រោមការដាំដុះសួន ដើមឈើតូចធំចម្រុះ គ្រប់ទិសទី។ ដើមឈើមួយចំនួន ក៏សម្បូរនៅកម្ពុជាដែរ។
ផ្លែកៅឡាក់
ភោជនីយដ្ឋានខ្លា
នៅមានចំណុចមិនសូវល្អខ្លះដែលយើងអាចស្វែងយល់បាន។ ដោយសារតំបន់ទេសចរណ៍នៅក្វាងស៊ី ជាពិសេសនៅហ្គួយលីង ជួរភ្នំធម្មជាតិស្អាតបំផុតរបស់ចិន ខ្ញុំជឿជាក់ថាបងប្អូនខ្មែរយើងមិនតិចទេ ដែលទៅដល់ទៅនោះ។ ជារួមយើងអាចបានបទពិសោធន៍រួចហើយ ហើយត្រៀមខ្លួនឲ្យហើយដូចគ្នាដែរ ដើម្បីកុំឲ្យបាក់ចង្កេះ ឬខកចិត្តពេលទៅដល់។ ចំណុចទាំងនោះមាន៖
បណ្ដាញសង្គម
សេវាអ៊ីនធឺណិត
ការចាយវាយ ឬទិញទំនិញ
និពន្ធនាយក ជីព ចិត្ត