មនុស្ស​វ័យ​ចំណាស់​មាន​សញ្ញា​ទាំង​នេះ សង្ស័យ​ថា​ខ្សោយ​បេះដូង​

  • 2023-11-04 09:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ខ្សោយ​បេះ​ដូង ឬ​ជំងឺ​​បេះ​ដូង​ខ្សោយ​សំ​ដៅ​ដល់​ការ​ថយ​ចុះ​សមត្ថភាព​របស់​បេះ​ដូង​ក្នុង​ការ​ច្របាច់​ឈាម​បញ្ជូន​ទៅ​គ្រប់​សរីរាង្គ​កាយ​របស់​យើង​ឲ្យ​បាន​គ្រប់​គ្រាន់​។ ជំងឺ​ខ្សោយបេះ​ដូង​អាច​កើត​លើ​មនុស្ស​គ្រប់​ភ័យ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ជំងឺ​នេះ​គេ​ឃើញ​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​។​

រោគ​សញ្ញា​ខ្សោយ​បេះដូង​

  • ​ខ្សោយ​ ល្ហិតល្ហៃ​
  • ពិបាក​ដក​ដង្ហើម​ពេល​ធ្វើ​ចលនា ឬ​ដេកផ្ងារ​
  • ​ហើម​ជើង ក​ជើង ពោះ​
  • ញ័រ​ទ្រូង ចង្វាក់​បេះដូង​លោត​ខុស​ធម្មតា​
  • ក្អក​ជា​ប្រចាំ​ ឬ​មាន​ស្លេស្ម​ពណ៌​ផ្កា​ឈូក​លាយ​ឈាម
  • ស្រក​ទម្ងន់​លឿន
  • ញ៉ាំ​មិន​សូវ​បាន ឬ​ចង្អោរ
  • ពិបាក​ផ្ចង់​អារម្មណ៍
  • ចុង​ទ្រូង​

​បើ​សិន​ជា​​​សង្ស័យ​ថា​ខ្លួន​យើង ឬ​សមាជិក​គ្រួសារ​​មាន​ជំងឺ​ខ្សោយ​បេះ​ដូង គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

គ្រូពេទ្យ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​​លើ​ជំងឺ​ខ្សោយ​បេះដូង​តាម​រយៈ​ការ​ពិនិត្យ​លើ​រាង​កាយ និង​ធ្វើ​​អេកូ​បេះដូង​ជា​ដើម​។​។ បើ​សិន​ជា​គ្រូពេទ្យ​ពិនិត្យ​តាម​រយៈ​ការ​ឆ្លុះ​អេកូ​ឃើញ​ថា​ភាគ​រយ​នៃ​ឈាម​ចេញ​ពី​បេះ​ដូង​ពេល​ថត​បេះដូង​​ខាង​ឆ្វេង​កន្ត្រាក់​​មាន​កម្រិត​ទាប​ជាង​ធម្មតា នោះ​មាន​លទ្ធភាព​ខ្ពស់​ណាស់​​ដែល​ថា​សាច់ដុំ​បេះ​ដូង​រក​ការ​ខូច​ខាត​។ គ្រូពេទ្យ​អាច​ពិនិត្យ​លើ​ចំណុច​មួយ​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ដើម្បី​វាយ​តម្លៃ​បាន​កាន់​តែ​ច្បាស់​។​

​​អ្នក​ណា​ខ្លះ​ប្រឈម​នឹង​ជំងឺ​ខ្សោយ​បេះដូង​?

អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន​អាច​ប្រ​ឈម​កើត​ជំងឺ​ខ្សោយ​បេះដូង​។ ជំងឺ​ទាំង​នេះ​មាន​ដួច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​អេដស៍ ជំងឺ​ពកក បញ្ហា​លើស​សម្ពាធ​ឈាម ខូច​ប្រឹសបេះដូង និង​ជំងឺ​វិបត្តិ​ចង្វាក់​​បេះ​ដូង​ជាដើម​។

ប្រភព៖ mayoclinic ប្រែសម្រួល៖ សុខា