​គម្រោង​ទំនប់​​វារីអគ្គិសនី​លំដាប់​​យក្ស​របស់​ចិន​ចំណាយជាង​៥ពាន់​លាន​ដុល្លារ​​​

  • 2023-10-28 03:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គម្រោង​ទំនប់​វារី​អគ្គិសនី​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​សាងសង់​រួច​រាល់​ចុងឆ្នាំ​២០២៣ នេះ ហើយ​អាច​ផ្គត់​ផ្គង់​ថាមពល​​អគ្គិសនី​បាន​ជាង​៦​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​​ក្នុង​មួយ​ឆ្នាំ​។

គម្រោង​ទំនប់​វារី​អគ្គសនី​ Datengxia water conservancy hydropower ត្រូវ​គេ​​រំពឹង​ថា​នឹង​អាច​ដាក់​ឲ្យ​ដំណើរ​ការ​ពេញ​លេញ​នៅ​ត្រឹម​ចុងឆ្នាំ​២០២៣ នេះ។ គម្រោង​​នេះ​មាន​វត្ត​មាន​នៅ​តំបន់​ស្វយ័ត​​ Guangxi ប្រទេស​ចិន​ភាគ​ខាង​ត្បូង​។

គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ​ក្រៅពី​ផលិត​ថាមពល​អគ្គិសនី ក៏​ជា​ស្ថានីយ​គ្រប់​គ្រង​ទឹក​ជំនន់ និង​ធានា​សន្តិសុខ​ទឹក​នៅ​តំបន់​ Guangdong​ហុង​កុង​ ម៉ាកាវ​ផង​ដែរ។​

ទំនប់​វារីអគ្គិសនី​នេះ​ចាប់​ផ្ដើម​សាង​សង់​នៅ​ឆ្នាំ​២០១៤ ចំណាយ​ថវិកា​ប្រមាណ​ជាជាង​៥,៦​ពាន់​លាន​ដុល្លារ និង​រំពឹង​ថា​អាច​នឹង​ទាញ​ថាមពល​អគ្គិសនី​បាន​ជាង​៦​ពាន់​លាន​គីឡូវ៉ាត់​ម៉ោង(6.055 billion kWh)​ក្នុង​មួយ​ឆ្នាំ។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា