តើជីវិតគ្រួសារធ្វើឱ្យអ្នកបាត់បង់សេរីភាពហិរញ្ញវត្ថុមែនទេ?

  • 2023-10-18 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យថាជីវិតគ្រួសារវាមិនងាយស្រួលដូចយើងគិតនោះទេ។ គ្រួសារដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរជីវិតរបស់មនុស្សគ្រប់រូបឆ្ពោះទៅរកជីវិតកាន់តែប្រសើរ។ ជីវិតនៅលីវ និងជីវិតអ្នកមានគ្រួសារ តើមួយណាមានសេរីភាពជាង?

១ ជីវិតអ្នកនៅលីវ

Single: អ្នកនឹងមានការគ្រប់គ្រងទាំងអស់ ប៉ុន្តែក៏មានទំនួលខុសត្រូវទាំងអស់ដែរ។ យើងដឹងហើយថា ការនៅលីវ ពេលបើកប្រាក់ខែម្តងៗ យើងសប្បាយចិត្តព្រោះឃើញលុយនៅដៃ បើកមកពេញៗតែម្តង រហូតចាយលុយមិនសូវចេះគិត។ ត្រង់ចំណុចនេះក៏មិនប្រាកដថា នៅលីវ បើកលុយមកចាយម្នាក់ឯងដែរ ជួនកាល ត្រូវការជូនឪពុកម្តាយរាល់ខែ ត្រូវការរ៉ាប់រងការចំណាយរបស់ខ្លួន ធ្វើមិចចាយឲ្យដល់ខែ ត្រូវសន្សំប្រាក់ទុកខ្លះទៅថ្ងៃមុខ ថ្ងៃខ្លះក៏ទៅជួបមិត្តភក្ក័ផឹកស៊ី ចាយលុយដែរ។ អ្វីដែលល្អនោះគឺ មានលុយចាយម្នាក់ឯង ដោយមិនខ្វល់ពីអ្នកដ៏ទៃ ចង់ទិញក៏ទិញ ចង់អត់ក៏អត់ ដោយមិនបាច់គិតវែងឆ្ងាយច្រើន។

២ ជីវិតអ្នកមានគ្រួសារ

អាពាហ៍ពិពាហ៍៖ ការមានគ្រួសារ ត្រូវរ៉ាប់រងច្រើន និងមានទំនួលខុសត្រូវខ្ពស់។ ជាការពិតណាស់ ជីវិតគ្រួសារកាលពីចាប់ដៃគ្នាដំបូង លុយរកបានមកគឺកាត់បន្ថយការចំណាយបានច្រើនមែន រហូតសល់លុយទុកសន្សំទៀតផង ។ ដំបូងៗគឺពិតជាមិនដូចគេថានោះទេ ព្រោះលុយរកបាន គឺនៅសល់ទាំងអស់ ចង់ទិញអីក៏បាន មានដៃគូនៅក្បែគ្នាទៀត។ ប៉ុន្តែពេលដល់មានកូនវិញ ការចំណាយក៏មានច្រើន ព្រោះត្រូវមានបន្ទុកម្នាក់ទៀត ត្រូវរ៉ាប់រង បំពេញតួនាទីជាឪពុកម្តាយ។ ពេលនេះជីវិតគូចាប់ផ្តើមកាត់បន្ថយចំណាយម្តងបន្តិចៗ រហូតមិនហ៊ានញ៉ាំអ្វីថ្លៃៗ មុនញ៉ាំត្រូវគិតមុខគិតក្រោយ។ បើមិនធ្វើច្ចឹងទេ លុយចាយមិនដល់ខែនោះឡើយ អ្នកកាន់តែចំណាយតឹងជាងមុន បើមិនធ្វើដូច្នេះទេ មិនអាចគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានទេសម្រាប់មួយខែ។ តែចំពោះការមានទំនួលខុសត្រូវទាំងនេះគឺជាក្តីសុខដែលមនុស្ស២នាក់បានបង្កើតដោយក្តីស្រលាញ់ កក់ក្តៅ មានអ្នកយល់ចិត្ត និងបង្កើនភាពផ្អែមផ្ហែមឲ្យគ្នាទៅវិញទៅមក។ ទោះបីមិនបានចាយលុយពេញដៃដូចមុន តែមានក្តីសុខក្នុងការចែករំលែកទៅកាន់មនុស្សដែលយើងស្រលាញ់។

ប្រភព៖kenh14

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម