អាថ៌កំបាំងជួយឲ្យអាយុវែង និងសុខភាពក្រពះពោះវៀនល្អ
- 2023-10-17 12:34:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងជួយឲ្យអាយុវែង និងសុខភាពក្រពះពោះវៀនល្អ
ក្រពះពោះវៀន ជាកន្លែងបំបែកចំណីអាហារ និងស្រូបយកសារធាតុចិញ្ចឹមមកផ្គត់ផ្គង់រាងកាយទាំងមូល។ ដោយសារមុខងារដ៏មមាញឹកនេះ ជាញឹកញាប់ក្រពះពោះវៀនបានក្លាយជាកន្លែងដែលកខ្វក់ និងអាចប្រមូលផ្តុំទៅដោយមេរោគ ដែលធ្វើឲ្យប៉ះពាល់ដល់មុខងារស្រូបយកសារធាតុចិញ្ចឹមមកផ្គត់ផ្គង់រាងកាយ។
តែកុំបារម្ភអី មានអាថ៌កំបាំងមួយអាចជួយឲ្យយើងឲ្យមានសុខភាពក្រពះពោះវៀនល្អ ថែមទាំងមានអាយុវែងថែមទៀតផង។ អាថ៌កំបាំងនោះគឺ អាហារសរសៃ។
ជាទូទៅមនុស្សពេញវ័យញ៉ាំអាហារសរសៃតែប្រមាណ ១៥ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ យ៉ាងណាមិញបរិមាណដែលអ្នកគួរញ៉ាំជាប្រចាំថ្ងៃនោះគឺ៖
សារធាតុសរសៃមានសមត្ថភាពប្រឆាំង និងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន រួមទាំងជំងឺទឹកនោមផ្អែមប្រភេទទី២ អាល្លែកហ្សីអាហារ និងសូម្បីតែជំងឺរលាកសន្លាក់ជង្គង់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សារធាតុសរសៃក៏អាចជួយក្នុងការសម្រកទម្ងន់ និងបង្កើនមុខងារធ្វើការរបស់ក្រពះពោះវៀនផងដែរ។
ការសិក្សាមួយក្នុងឆ្នាំ២០១៧ បានរកឃើញថាជាតិសរសៃពិតជាមានសារៈសំខាន់មែនទែនចំពោះសុខភាពក្រពះពោះវៀនរបស់យើង។ របបអាហារជាតិសរសៃត្រឹមត្រូវអាចចិញ្ចឹម និងបង្កើនមីក្រូបក្នុងពោះវៀន ដែលធ្វើឲ្យជញ្ជាំងទឹករំអិលកាន់តែក្រាស់ និងកាន់តែល្អក្នុងការដើរតួជារបាំងរវាងរាងកាយយើង និងចំនួនបាក់តេរីដ៏ច្រើនក្នុងរាងកាយរបស់យើង។ ខណៈពេលដែលរបាំងទឹករំអិលបន្ថយការរលាកក្នុងរាងកាយ បាក់តេរីជួយក្នុងការរំលាយអាហារ ដែលជារួមជួយរក្សារាងកាយយើងឲ្យមានតុល្យភាព។
ប្រព័ន្ធក្រពះពោះវៀនយើងផ្លាស់ប្តូរតាមរដូវកាល សប្តាហ៍ ឬសូម្បីតែតាមអាហារដែលញ៉ាំ។ ហើយប្រសិនបើយើងញ៉ាំផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ និងបន្លែជាច្រើន នោះសុខភាពពោះវៀននឹងល្អទៅតាមនោះដែរ។
ផ្ទុយមកវិញ ការញ៉ាំអាហារដែលមានជាតិសរសៃទាបអាចប៉ះពាល់ដល់ជីវជាតិនៃពោះវៀន និងសុខភាពនៃជញ្ជាំងការពារទឹករំអិលយើង។