តើការជម្រុះកោសិកាស្បែកចាស់ៗជាអ្វី? ហេតុអ្វីយើងគួរធ្វើ?
- 2023-10-08 09:01:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើការជម្រុះកោសិកាស្បែកចាស់ៗជាអ្វី? ហេតុអ្វីយើងគួរធ្វើ?
អ្នកប្រាកដជាធ្លាប់ឮគេនិយាយអំពីការជម្រុះកោសិកាស្បែក ជាពិសេសកោសិកាស្បែកចាស់ៗនៅលើមុខ តែគ្នាយើងបានដឹងអ្វីខ្លះពីរឿងនេះ?
ថ្ងៃនេះកញ្ញា នឹងនិយាយពីការជម្រុះកោសិកាស្បែកចាស់ៗ ព្រមទាំងអត្ថប្រយោជន៍របស់វា។
ការជម្រុះកោសិកាស្បែកចាស់ៗ គឺជាដំណើរការនៃការជម្រះកោសិកាស្បែកដែលងាប់ចេញពីផ្ទៃខាងលើនៃស្បែករបស់យើងតាមរយៈការប្រើសារធាតុគីមី សារធាតុគ្រាប់ល្អិតៗ ឬឧបករណ៍ជម្រុះកោសិកាស្បែក។
ជាទូទៅ ស្បែករបស់មនុស្សជម្រុះកោសិកាស្បែកដែលងាប់ដោយខ្លួនឯង ដើម្បីបង្កើតកន្លែងសម្រាប់កោសិកាថ្មីជារៀងរាល់៣០ថ្ងៃ ឬច្រើនជាងនេះ។
ប៉ុន្តែពេលខ្លះកោសិកាងាប់មិនត្រូវបានជម្រុះទាំងស្រុងនោះទេ។ នេះអាចបណ្តាលឱ្យមានតំបន់ប្រេះ ស្ងួត និងការស្ទះរន្ធញើស។ មានតែការជម្រុះកោសិកាស្បែកប៉ុណ្ណោះដែលអាចជួយការពារបញ្ហានេះបាន។
ការជម្រុះកោសិកាស្បែកមានពីរប្រភេទ គឺ៖
Physical Exfoliation ជាការជម្រុះកោសិកាស្បែកដោយប្រើស្ក្រាប់ ច្រាស ស្បៃ និងសារធាតុដទៃទៀតដែលទាមទារការត្រដុស ឬស្រ្កាប់ដោយដៃ។
អត្ថប្រយោជន៍ដ៏ធំបំផុតចំពោះការជម្រុះកោសិកាស្បែកប្រភេទនេះគឺ ភាពងាយស្រួលនៃការប្រើប្រាស់។ យើងអាចធ្វើបែបនេះនៅផ្ទះដោយខ្លួនឯង ហើយក៏ផ្តល់លទ្ធផលភ្លាមៗផងដែរ។
វិធីសាស្រ្តនេះប្រើសារធាតុគីមីផ្សេងៗគ្នាជាមួយនឹងអង់ស៊ីមដើម្បីបញ្ចេញស្បែកថ្មីរបស់យើង។ ខណៈពេលដែលការស្ក្រាប់ ធ្វើដោយខ្លួនឯង អាចជួយឲ្យស្បែករបស់យើងប្រសើរឡើងវិញ ការជម្រុះកោសិកាដោយសារធាតុគីមីសុវត្ថិភាពអាចផ្តល់លទ្ធផលកាន់តែអស្ចារ្យ។
ដូចគ្នានឹងការជម្រុះកោសិកាស្បែកដោយផ្ទាល់ ការជម្រុះកោសិកាស្បែកដោយសារធាតុគីមីអាចធ្វើឱ្យស្បែកឆាប់រលាក ប្រសិនបើធ្វើមិនត្រឹមត្រូវ។
ការជម្រុះកោសិកាស្បែកអាចធ្វើឲ្យស្បែករបស់យើងប្រសើរឡើងតាមវិធីជាច្រើន។ យោងតាម American Academy of Dermatology ការជម្រុះកោសិកាស្បែកអាចធ្វើឱ្យស្បែករបស់យើងមើលទៅភ្លឺថ្លា និងបង្កើនប្រសិទ្ធភាពនៃផលិតផលថែរក្សាស្បែក ដោយធ្វើឲ្យផលិតផលឆាប់ចូលស្បែក។ ការជម្រុះកោសិកាស្បែកជាប្រចាំក៏អាចជួយការពាររន្ធញើសពីការស្ទុះ ដែលធ្វើឲ្យឡើងមុនផង។
មិនត្រឹមតែប៉ុណ្ណោះ ការជម្រុះកោសិកាស្បែករយៈពេលវែងអាចបង្កើនការផលិតកូឡាជែននៃស្បែក។ ខូឡាជែន គឺជាគន្លឹះនៃស្បែកភ្លឺថ្លា និងរស់រវើក។ ប្រូតេអ៊ីនក៏ជួយបង្កើនភាពរលាស់របស់ស្បែកផងដែរ តាមរយៈការកាត់បន្ថយការលេចចេញនូវស្នាមជ្រួញ និងការយារធ្លាក់នៃស្បែក។