ហេតុអ្វី​គួរ​អប់រំ​ក្មេង​ប្រុស​ឲ្យ​យល់​ដឹង​ពី​វដ្ដ​រដូវ​របស់​ក្មេង​ស្រី?

  • 2023-10-07 08:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេង​ប្រុស​មិន​មាន​មក​រដូវ​ទេ តើ​ចាំ​បាច់​អ្វី​​ដែល​ត្រូវ​ឲ្យ​ក្មេង​ប្រុស​ស្វែង​យល់​ពី​រឿង​មក​រដូវ? ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា​ដើម្បី​កុំ​ឲ្យ​ក្មេង​ស្រី​ត្រូវ​ក្មេង​ប្រុស​ចំអក​ចំអន់​រឿង​មក​រដូវ គឺ​ត្រូវ​តែ​មាន​ការ​អប់រំ រឿង​វដ្ដ​រដូវ​ទៅ​ដល់​ក្មេង​ប្រុសៗ​ដែរ មិន​មែន​អប់រំ​តែ​ក្មេង​ស្រី​ៗ​ទេ​។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​ក្មេង​ប្រុស​គួរ​ទទួល​ការ​អប់រំ​រឿង​វដ្ដ​រដូវ​ដែរ។

​​​ការ​មក​រដូវ​ជា​រឿង​ធម្មជាតិ​៖ ការ​អប់រំ​ពី​វដ្ដ​រដូវ​ដល់​ក្មេង​ប្រុស​ គឺ​អាច​ធ្វើ​ឲ្យ​ពួក​គេ​យល់​ច្បាស់​ថា​ការ​មក​រដូវ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​រអើម ឬ​ខ្មាស​អៀន​អ្វី​ទេ តែ​វា​ជា​ដំណើរ​ធម្មតា​នៃ​រាង​កាយ​របស់​មនុស្ស​ស្រី​ពេញ​វ័យ​។

ផ្ដល់​ការ​យល់​ចិត្ត​៖ ពេល​ក្មេង​ប្រុស​បាន​ដឹង​ពី​បញ្ហា​មក​រដូវ អាច​ធ្វើ​ឲ្យ​ពួក​គេ​យល់​ពី​អ្វី​ដែល​មនុស្ស​ស្រី​ជួប​ប្រទះ​ប្រចាំ​ខែ រួម​មាន​ទាំង​ម្ដាយ​ បងស្រី ឬ​ប្អូន​ស្រី មិត្ត​ភក្ដិ​ស្រី​ៗ ក៏​ដូច​ជា​អនាគត​ភរិយា​របស់​ពួកគេ​ផង​ដែរ។ នៅ​ពេល​ដែល​ក្មេង​ប្រុស​ដឹង​ដូច​នេះ នឹង​អាច​កាត់​បន្ថយ​ការ​ចំអក​ចំអន់​លើ​ក្មេង​ស្រី​ពេល​មក​រដូវ​។​

កាត់​បន្ថយ​ភាព​អៀនខ្មាស៖ ដើម្បី​កាត់​បន្ថយ​ភាព​អៀនខ្មាស​ចំពោះ​​ការ​មក​រដូវ ការ​អប់រំ​ដើរ​តួ​យ៉ាង​សំខាន់​។ ការ​បង្រៀន​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី​ពី​ដំណើរ​​ការ​ប្រព្រឹត្តិ​ទៅ​នៃ​វដ្ដ​រដូវ និង​ការ​បើក​ឲ្យ​មាន​ការ​ជជែក​ដោយ​ចំហ​លើ​ប្រធានបទ​នេះ​ នឹង​អាច​ជម្រះ​ការ​យល់​ច្រឡំ​​នានា​លើ​ការ​មក​រដូវ​ និង​ជួយ​ឲ្យ​ក្មេង​ស្រី​អាច​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ​បាន​ល្អ និង​និយាយ​ទៅ​អ្នក​ដទៃ​បើ​សិន​ជា​មាន​បញ្ហា​។​

​​សុវត្ថិភាព​ពេល​រួម​ភេទ៖ ក្មេង​ប្រុស​ដែល​បាន​យល់​ដឹង​ពី​វដ្ដ​រដូវ​របស់​ស្រ្តី អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​ការ​រួម​ភេទ​ដែរ​នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ និង​មាន​ដៃគូ​រួម​ភេទ​។ ការ​យល់​ច្បាស់​ពី​វដ្ដ​រដូវ​អាច​ជួយ​ឲ្យ​គេ​អនុវត្ត​ការ​រួមភេទ​ដោយ​សុវត្ថិ​ភាព និង​បង្ការ​ដៃគូ​​ពី​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ផង​ដែរ​។

ប្រភព៖ NIH ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម