អាហារ៥យ៉ាង អាចធ្វើឲ្យពោះវៀនក្លាយជាកន្លែងកខ្វក់
- 2023-10-01 03:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៥យ៉ាង អាចធ្វើឲ្យពោះវៀនក្លាយជាកន្លែងកខ្វក់
ពោះវៀន គឺជាសរីរាង្គដ៏សំខាន់មួយនៅក្នុងរាងកាយរបស់យើង។ វាមានតួនាទីរំលាយអាហារ និងការស្រូបយកសារជាតិចិញ្ចឹមចូលទៅក្នុងរាងកាយ។
ពោះវៀនដែលមានសុខភាពល្អមានសមត្ថភាពកាត់បន្ថយហានិភ័យនៃការវិវត្តជំងឺផ្សេងៗដូចជា មហារីកពោះវៀនធំ ជំងឺឬសដូងបាត និងជំងឺទល់លាមកជាដើម។
អាហារមួយចំនួនអាចធ្វើឲ្យពោះវៀនកខ្វក់។ អាហារទាំងនោះរួមមាន៖
១. អាហារដែលមានជាតិខ្លាញ់ច្រើន ដូចជា អាហារចៀន បំពង និងអាហារផ្សេងទៀតដែលមានខ្លាញ់ឆ្អែត។
២. អាហារដែលមានជាតិស្ករខ្ពស់ ដូចជាបង្អែម ភេសជ្ជៈ ទឹកផ្លែឈើដែលមានជាតិស្ករ។
៣. អាហារកែច្នៃដូចជា Fast Food អាហារក្លាសេ និងអាហារកំប៉ុង។
៤. អាហារដែលមានជាតិគីមីដូចជា សារធាតុរក្សាទុក និងសារធាតុពណ៌។
៥. អាហារដែលមានជាតិសរសៃតិចតួច ដូចជាអង្ករស នំបុ័ងស និងប៉ាស្តា។
អាហារទាំងនេះអាចធ្វើឱ្យពោះវៀនកខ្វក់ ដោយសារវាធ្វើឲ្យស្ទះបំពង់រំលាយអាហារ និងបង្កជាឧស្ម័នក្នុងពោះវៀន ដែលបណ្តាលឱ្យហើមពោះ ទល់លាមក និងបង្កជាជំងឺផ្សេងៗទៀត។
ដូច្នេះដើម្បីសុខភាពពោះវៀន អ្នកគួរតែចៀសវាងអាហារខាងលើ និងក្រលេកមកបរិភោគអាហារដែលល្អសម្រាប់ពោះវៀន ដូចជាបន្លែ ផ្លែឈើ អង្ករសម្រូប សណ្តែក និងគ្រាប់ធញ្ញជាតិ។
ក្រៅពីនេះផ្លែឈើ និងបន្លែមានជាតិសរសៃអាហារខ្ពស់ ដែលវាជួយក្នុងការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងរាងកាយ។
ចំណែកអង្ករសម្រូប សណ្តែក និងគ្រាប់ធញ្ញជាតិមានសារជាតិចិញ្ចឹមសំខាន់ៗសម្រាប់ពោះវៀន ដូចជាវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។
លើសពីនេះ ការផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ក៏ជួយដល់ការរំលាយអាហារ និងបណ្តេញកាកសំណល់ចេញពីរាងកាយ។ ក្រៅពីនេះការធ្វើលំហាត់ប្រាណទៀងទាត់ក៏នឹងជួយដល់ការរំលាយអាហារ និងបណ្តេញកាកសំណល់ចេញពីរាងកាយផងដែរ។