ហេតុអ្វីខ្ញុំមានអាការៈស្ងួត និងប្រេះបបូរមាត់?
- 2023-09-20 04:41:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីខ្ញុំមានអាការៈស្ងួត និងប្រេះបបូរមាត់?
អាការៈស្ងួតបបូរមាត់ ឬប្រេះបបូរមាត់កើតឡើងច្រើនដោយសារតែអាកាសធាតុដែលមានសភាពស្ងួត បានន័យថាក្នុងបរិយាកាសមិនសូវមានសំណើម ហើយនៅកម្ពុជាយើង ប្រជាជនភាគច្រើនមានអាការៈស្ងួតបបូរមាត់ ឬប្រេះបបូរមាត់នៅរដូវលំហើយ។ ក្រៅពីកត្តាអាកាសធាតុ បញ្ហាប្រេះ ឬស្ងួតបបូរមាត់នេះក៏អាចកើតចេញពីកត្តាកង្វះជាតិទឹក លិឍបបូរមាត់ញឹកញាប់ មានជំងឺប្រចាំកាយ ឬខ្វះវិមីនមួយចំនួនជាដើម។
បញ្ហាប្រេះបបូរមាត់ ឬស្ងួតបបូរមាត់នេះជាបញ្ហាទូទៅមួយដែលអាចកើតលើមនុស្សភាគច្រើន។ ប៉ុន្តែអ្នកខ្លះអាចជួបបញ្ហាប្រេះមាត់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយការឆ្លងបាក់តេរីដែរ។
ជាធម្មតាយើងអាចព្យាបាលបញ្ហានេះដោយខ្លួនឯងបាន ប៉ុន្តែបើសិនជាអាការៈប្រេះបបូរមាត់បន្តអូសបន្លាយយូរជាងពីរ ឬបីសប្ដាហ៍ យើងគួរជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺសើស្បែក។
ចំពោះរោគសញ្ញានៃអាការៈស្ងួតបបូរមាត់នេះអាចមានដូចជាប្រេះ របបក ឈឺចាប់ និងហើមលើបបូរមាត់ជាដើម និងពេលខ្លះអាមានចេញឈាមផងដែរ។
បបូរមាត់មិនមានក្រពេញខ្លាញ់ដូចផ្នែកផ្សេងៗទៀតរបស់ស្បែកនោះទេ ដែលនេះមានន័យថាស្បែកត្រង់បបូរមាត់ងាយនឹងស្ងួត ហើយប្រេះ។ នៅពេលបបូរមាត់ខ្វះសំណើមទៀតនោះ គឺកាន់តែងាយប្រេះមិនខាន មិនថាដោយសារតែអាកាសធាតុ ឬខ្វះការថែទាំនោះទេ។
ក្នុងបរិយាកាសមិនសូវមានសំណើមដូចជាក្នុងរដូវលំហើយ គឺជាពេលដែលអាចធ្វើឲ្យមនុស្សជាច្រើនជួបបញ្ហាស្ងួត និងប្រេះបបូរមាត់។ មួយវិញទៀត ការត្រូវកម្ដៅថ្ងៃខ្លាំងនៅរដូវក្ដៅ ក៏អាចអាចធ្វើឲ្យប្រេះបបូរមាត់ដែរ។
ចំណែកអ្នកចូលចិត្តលិឍមាត់ក៏អាចធ្វើឲ្យបបូរមាត់ស្ងួតដែរ ដោយថាទឹកមាត់ជាប់នឹងអណ្ដាតនឹងធ្វើឲ្យសំណើមលើបបូរមាត់បាត់បង់ និងនាំទៅរកការស្ងួតបបូរមាត់កាន់តែខ្លាំង។
ជាធម្មតាយើងអាចព្យាបាលបញ្ហាប្រេះបបូរមាត់ដោយខ្លួនឯងបានតាមរយៈការផ្ដល់សំណើមដល់បបូរមាត់។ វិធីបង្ការ និងព្យាបាលទាំងនោះមានដូចជា៖
ស្វែងរកជំនួយពីគ្រូពេទ្យសើស្បែក បើអាការៈប្រេះបូរមាត់មិនបានធូរស្បើយ ឬកាន់តែមានសភាពធ្ងន់ធ្ងរ។