ម៉ាក់ៗគួរដឹង! តិចនិកជ្រើសរើសអង្រឹងឲ្យកូនតូចគេង កុំឲ្យមានហានិភ័យ

  • 2023-09-05 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃទារកដែលទើបកើត កូនតូចរបស់អ្នកត្រូវចំណាយពេលរហូតដល២០ម៉ោងក្នុងមួយថ្ងៃដើម្បីគេង។ ទាំងនេះគឺជាហេតុផលដ៏សំខាន់ ក្នុងការទិញអង្រឹង ដែលមានផាសុខភាព ហើយនិងសុវត្ថិភាពដល់កូនតូចរបស់អ្នក។ ដូចនេះអ្នកគួរស្វែងរកលក្ខណៈពិសេសនៃការជ្រើសរើសអង្រឹងសម្រាប់ឲ្យកូនតូចគេងនោះគឺ ៖

១ កុំជ្រើសរើសអង្រឹងដែលមានតំលៃថ្លៃ តែគ្មានសុវត្ថិភាព។ ត្រូវជ្រើសរើសពីការរចនារបស់វា តើមានគុណភាពរឺអត់?

២ ទិញថ្មីប្រសិនបើអ្នកមានលទ្ធិភាព។ តែប្រសិនបើប្រើរបស់ចាស់ ត្រូវប្រាកដថា វាមានគុណភាពរឹងមាំរឺទេ ដើម្បីសុវត្ថិភាពពេលយោង ពេលគេង កុំឲ្យមានហានិភ័យ។

៣ ជៀសវាងអង្រឹងបុរាណណាដែលធ្វើឲ្យប៉ះពាល់ អាចមានដែក រឺរបស់ស្រួច។

៤ វាស់បន្ទះឈើ រឺក្រណាត់ មិនឲ្យលើសពី 2 3/8 អ៊ីងពីគ្នាទេ ដូចនេះកូនរបស់អ្នកមិនអាចរអឹល រឺជាប់ក្បាលបានឡើយ។

៥ វាស់បង្គោលជ្រុង យ៉ាងហោចគួរតែតិចជាង 1/16 អ៊ីង ដើម្បីមិនឲ្យសំលៀកបំពាក់កូនរបស់អ្នកជាប់។

៦ រកមើលគែមអង្រឹងដែលធ្វើឲ្យកូនរបស់អ្នកអាចមុត មិនថាជ្រុងណាក៏ដោយ។

៧ ពិនិត្យរកមើលកន្លែងគ្រោះថ្នាក់ជុំវិញផ្សេងនៃអង្រឹង ដូចជាថ្នាំលាបមានក្លិន ដែកវីសរលុង រឺចេញដែក ធ្វើឲ្យប៉ះពាល់។

៨ ទិញពូកទន់ៗស្អាតៗនិងល្អមួយ ទុកការពារដាក់ក្នុងអង្រឹង ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់។

៩ ត្រូវគិតថា ពូកនិងអង្រឹងត្រូវស៊ីគ្នា សមាម៉ាត្រគ្នា មិនឲ្យឃ្លីងឃ្លោង។

១០ កុំដាក់អង្រឹងនៅក្បែរបង្អួច ព្រោះនាំឲ្យចាំងភ្នែកទារក រឺបង្កគ្រោះថ្នាក់ផ្សងៗ។

ប្រភព៖ webmd.com

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម