ពេលកំពុងមករដូវអាចញ៉ាំទឹកដូងបានឬអត់?

  • 2023-08-31 03:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្នា​យើង​ស្រីៗ​ណា​ខ្លះ​ញ៉ាំ​ទឹក​ដូង​ពេល​កំពុងមក​រដូវ និង​ស្រីៗ​យើង​​ណា​ខ្លះ​មិន​ហាន​ញ៉ាំ​? ​តើ​មាន​អ្វី​កើត​ឡើង​បើ​យើង​ញ៉ាំ​ទឹក​ដូង​ពេល​កំពុង​មក​រដូវ?​ ចង់​ដឹង​ច្បាស់​តស់​ស្វែង​យល់​ជា​មួយ​កញ្ញា ទាំង​អស់​គ្នា​​។

បើ​តាម​អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ​ ស្រីៗ​យើង​អាច​ញ៉ាំ​ទឹក​ដូង​បាន​ពេល​កំពុង​មក​រដូវ ប៉ុន្តែ​ថា​ត្រូវ​ញ៉ាំក្នុង​កម្រិង​សមល្មម កុំ​ញ៉ាំ​ច្រើន​ពេក​​ក្នុង​មួយ​ថ្ងៃ​។

​ទឹក​ដូង​មាន​ផ្ទុក​កាឡូរី ហើយ​ក៏​មាន​ផ្ទុក​ជាតិ​ប្រេង​​ដែរ​ ដូច​នេះ​បើ​ញ៉ាំ​ទឹក​ដូង​ច្រើន​ពេក​អាច​នាំ​ឲ្យ​ហើម​ពោះ និង​មិន​ស្រួល​ក្នុង​ពោះ​អំឡុង​ពេល​មក​រដូវ​ ពិសេស​​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​មាន​រោគ​សញ្ញា​មុន​មក​រដូវ​។

ការ​ញ៉ាំ​ទឹក​ដូង​ក្នុង​កម្រិត​សមល្មម​​ពេល​កំពុង​មក​រដូវ ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ និង​អាច​គ្រប់​គ្រង​វដ្ដ​រដូវ​បាន​ទៀត​ផង​។ ទឹក​ដូង​​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​រាង​កាយ ជួយ​ដល់​ថ្លើម កាត់​បន្ថយ​ការ​រលាក ដើរតួ​​ជា​​ភ្នាក់​ងារ​អង់ទី​អុកស៊ីដង់ និង​ជួយ​​ការពារ​រាង​កាយ​ពី​ការ​ឆ្លង​មេរោគ​ផង​ដែរ​។​

​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណា​មួយ​បញ្ជាក់​ថា​ការ​ញ៉ាំ​ទឹក​ដូង​ពេល​កំពុង​មក​រដូវ​បង្ក​គ្រោះ​ថ្នាក់​ដល់សុខ​ភាព​ស្រីៗ​នោះ​ទេ​។

យ៉ាងណា​​​បើ​សិន​ជាយើង​ញ៉ាំ​ច្រើន​ពេក អាច​បង្ក​ផល​រំខាន​មួយ​ចំនួន​ដែរ​។​ ផល​រំខាន​ទាំង​នោះ​មាន​ដូច​ជា​ហើម​ពោះ ឬ​មិន​ស្រួល​ក្នុង​ពោះ​។ ដូច​នេះ​ហើយ ជា​ការណែ​នាំ​ពេល​កំពុង​មក​រដូវ ស្រីៗ​យើង​មិន​គួរ​ញ៉ាំ​ទឹក​ដូង​លើស​ពី​ពីរ​កែវ​ទេ​ក្នុង​មួយ​ថ្ងៃ​ទេ​។​

ប្រភព៖ webmd | ប្រភព អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម