ទារកកើតមិនគ្រប់គីឡូ អាចប្រឈមបញ្ហាអ្វីខ្លះ?
- 2023-08-25 02:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទារកកើតមិនគ្រប់គីឡូ អាចប្រឈមបញ្ហាអ្វីខ្លះ?
ម៉ាក់ៗកំពុងពពោះមួយចំនួនអាចប្រឈមនឹងកូនកើតមិនគ្រប់គីឡូ។ បញ្ហាកូនមិនគ្រប់គីឡូ ជាបញ្ហាដែលបណ្តាលមកពីកត្តាផ្សេងៗ និងនាំមកជាមួយនឹងបញ្ហាប្រឈមមួយចំនួន។ ថ្ងៃនេះ កញ្ញានឹងនាំម៉ាក់ៗប៉ាៗ មកស្វែងយល់អំពីបញ្ហាទារកកើតមិនគ្រប់គីឡូ។
ជាទូទៅ ទារកធម្មតាមានទំងន់ចាប់ពី ២,៥គីឡូក្រាម ឡើងទៅ។ ទារកមានគីឡូមិនគ្រប់កាលណា ពួកគេមានទម្ង់តិចជាង ២,៥គីឡូក្រាម។
- កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសម្ពាធឈាមរ៉ាំរ៉ៃ
- កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (ម្តាយកើតស្អូចពេលពពោះ)
- ជំងឺតំណពូជពីកំណើត ឧទាហរណ៍ ជំងឺtrisomie ទី២១ ទី១៨
- កត្តាគភ៌: ការពពោះកូនភ្លោះ ២ ឬច្រើនក្នុងពេលតែមួយ
ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖
១) គ្រោះថ្នាក់មុនពេលសម្រាល៖ ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។
២) គ្រោះថ្នាក់ក្រោយពេលសម្រាល៖ ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖