សិស្សរៀនចប់ថ្នាក់ទី១២ ពីសាលា CISC នឹងទទួលសញ្ញាបត្រពីអូស្រ្តាលីដែលមាន​តម្លៃស្មើនឹងសញ្ញបត្រទុតិយភូមិ

  • 2023-08-10 10:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាលា​ខេមប្រ៊ិជ​អន្តរ​ជាតិ​កម្ពុជា (CISC) ជា​សាលា​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​​​ទទួល​អាជ្ញា​បណ្ណ​សម្រាប់​ការ​អនុវត្ត​កម្មវិធីសិក្សា​របស់​អូស្រ្តាលី​ ដោយ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី​១២​នៅ​ CISC នឹង​ទទួល​បានវិញ្ញា​បនបត្រ​អប់​រំ​របស់​អូស្រ្តាលី​។

​​វិញ្ញា​បនបត្រ​អប់​រំ​របស់​អូស្រ្តាលី (WACE)​​ គឺ​សម្ដៅ​លើ​វិញ្ញា​បនបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) ហើយ​វិញ្ញបនបត្រ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​។ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​បាន​ឲ្យ​ដឹងថា​៖ «WACE ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដោយ​សាកល​វិទ្យាល័យ​ជា​ច្រើន ស្ថាប័ន​ផ្សេងៗ និង​អ្នក​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ទៀត ហើយ​ជា​ពិសេស​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រ​សួង​អប់​រំ​ យុវជន និង​កីឡា​ក្នុង​ប្រទេស​កម្ពុជា»។​

អាជ្ញាបណ្ណនេះ CISC បានទទួលពីស្ថានទូតអូស្រ្តាលីកាលពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០២៣ និងបានប្រគល់ មក CISC តាម រយៈ ឯកឧត្តម Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំកម្ពុជា​។​

​គួរ​បញ្ជាក់​ថាសាលាខេមប្រ៊ិជអន្តរជាតិកម្ពុជា និងក្រ​សួងអប់​រំ​ប្រទេសអូស្រ្តាលីបានប្រកាសជាផ្លូវការនូវទំនាក់ទំនងដៃគូសហការរួមគ្នានេះ ដែល​ធ្វើ​ឲ្យ​​CISC គឺជាសាលាដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានអាជ្ញាបណ្ណនេះ​។

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម