ជំងឺមហារីកក្រពះ អ្នកឧស្សាហ៍មានអាការៈឈឺចុងដង្ហើមមិនគួរមើលរំលង

  • 2023-08-10 07:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​ មានមនុស្សជាច្រើនកំពុងជួបប្រទះនឹងវិបត្តិប្រព័ន្ធរំលាយអាហារ ដែលក្នុងនោះជំងឺមហារីកក្រពះ ក៏កំពុងវាយប្រហារទៅលើមនុស្សជាច្រើនផងដែរ។ ថ្ងៃនេះកញ្ញានឹងនិយាយអំពីជំងឺមហារីកក្រពះ មូលហេតុ រោគសញ្ញា និងការការពារខ្លួនពីជំងឺនេះ។

អ្វីទៅជាជំងឺមហារីកក្រពះ?

មហារីកក្រពះ កើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់ជា​សាច់​កាច។

តើជំងឺមហារីកក្រពះបណ្តាលមកពីមូលហេតុអ្វី?

មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែកត្តាបង្កនៃជំងឺនេះមានដូចជា៖

  • មានមេរោគក្រពះ Infection à helicobacter Pylori
  • កត្តាចំណីអាហារ អាហារប្រៃ អាហារផ្អាប់
  • មានគ្រួសារកើតជំងឺមហារីក
  • ជក់បារី និងពិសាស្រា

តើជំងឺ​នេះមានរោគសញ្ញាអ្វីខ្លះ?

ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖

  • ឈឺចុងដង្ហើម ឆ្អល់ពោះ
  • អត់រំលាយអាហារ
  • ស្រកទម្ងន់ ឬមិនឃ្លានអាហារ
  • លាមកខ្មៅ
  • ចង្អោរ និងក្អួត
  • ស្លេកស្លាំង

តើជំងឺនេះអាចព្យាបាលដោយរបៀបណាខ្លះ?

ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖

  • ការវះកាត់
  • ការចាក់ថ្នាំគីមី
  • ការបញ្ចាំងកាំរស្មី

វិធីការពារខ្លួនពីជំងឺមហារីកក្រពះ

យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖

  • ពិសាអាហារ​សាប មិនប្រៃពេក ជៀសវាងចំណីអាហារកំប៉ុង ឬផ្អាប់
  • ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់
  • រក្សាទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ដោយការហាត់ប្រាណ
  • ចៀសវាងជក់បារី និងកាត់បន្ថយ ឬមិនញ៉ាំគ្រឿង​ស្រវឹង​

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញទាន់ពេលវេលា។ បើសង្ស័យថាមានជំងឺនេះ គួរមកពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា