តើស្រ្តីមានជំងឺទឹកនោមផ្អែមចង់មានផ្ទៃពោះគួរធ្វម៉េចខ្លះ?
- 2023-08-08 07:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើស្រ្តីមានជំងឺទឹកនោមផ្អែមចង់មានផ្ទៃពោះគួរធ្វម៉េចខ្លះ?
យើងធ្លាប់បានដឹងហើយថា ជំងឺទឹកនោមផ្អែមមាន បីប្រភេទគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ ប្រភេទទី២ និងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមអាចកើតលើមនុស្សគ្រប់វ័យ ហើយប្រភេទនីមួយៗនោះទៀតសោតក៏មានលក្ខណៈខុសៗពីគ្នាផងដែរ។ ដោយឡែកថ្ងៃនេះយើងនឹងស្វែងយល់ថា តើស្រ្តីដែលកើតជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះដែរឬទេ? ហើយប្រសិនបើអាច តើគាត់គួររៀបចំខ្លួនបែបណាខ្លះ?
យោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត ស្ត្រីដែលមានជំងឺទឹកនោមផ្អែម នៅតែអាចមានផ្ទៃពោះបាន ដូចស្រ្តីធម្មតាដែរ ប៉ុន្តែការពពោះនេះ ទាមទារឲ្យស្ត្រីជាម្តាយមានការរៀបចំខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងផលវិបាកផ្សេងៗ។
ពិនិត្យ និងតាមដានជាតិស្ករឲ្យមានលំនឹងមុននឹងយកកូន (A1C< ៧%)
ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គឺទាមទារឲ្យមានការរៀបចំអ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទី១បានទទួលការព្យាបាល ដោយការចាក់អាំងស៊ុយលីន រួចមកហើយ។
ចំណែកអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលប្រើថ្នាំគ្រាប់ក្នុងការព្យាបាល ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើទារក។
ស្ត្រីជាម្តាយអាចនឹងត្រូវផ្លាស់ប្តូរពីការលេបថ្នាំ មកជាការចាក់អាំងស៊ុយលីនវិញ ដោយសារថ្នាំចាក់អាំងស៊ុយលីនមិនមានផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារក ហើយត្រូវបានអ្នកវិទ្យាសាស្រ្តធំៗនានានៅពិភពលោក ចាត់ទុកថាជាថ្នាំជម្រើសដំបូង សម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែមហើយចង់បានបុត្រ។
ស្ត្រីជាម្តាយគប្បីទៅពិនិត្យភ្នែក ដើម្បីស្វែងរកមើលផលប៉ះពាល់ទៅលើភ្នែក មុននឹងសម្រេចចិត្តយកបុត្រ។ គេសង្កេតឃើញថាអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលមានបុត្រ អាចមានផលប៉ះពាល់ទៅលើបាតភ្នែក។ ដូចនេះមុននឹងសម្រេចចិត្តយកបុត្រ គួរគប្បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។
អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ ឬក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីអាហារដែលគួរជៀសវាង និងអាហារដែលអាចទទួលទានបាន ព្រោះលំនឹងរបបអាហារមានសារៈសំខាន់សម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ ការតមខ្លាំងពេកអាចធ្វើឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភទៅលើទារកនៅក្នុងផ្ទៃ។
ពោលគឺ «មុនពេលបាយ ជាតិស្ករក្រោម ១០០ml/dl និងក្រោយពេលបាយពីរម៉ោង ជាតិស្ករតិចជាង១២០ml/dl» ។
ប្រសិនស្ត្រីជាម្តាយមិនបានរៀបចំខ្លួនឲ្យបានត្រឹមត្រូវទេ អាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូនដូចជា៖
ដូច្នេះម៉ាក់ៗ ឬមិត្តនារីៗ ដែលកំពុងមានជំងឺទឹកនោមផ្អែម ហើយមានបំណងចង់បានបុត្រ គួរស្វែងយល់ពីវិធីរៀបចំខ្លួនខាងលើ ដើម្បីជៀសវាងនូវផលវិបាកដូចបានរៀបរាប់ខាងលើ។
ប្រសិនណាបើម៉ាក់ៗ អាចរក្សាជាតិស្ករក្នុងកម្រិតដូចបានជម្រាបជូនខាងដើម នោះវិធីសាស្រ្តក្នុងការសម្រាលតាមការវះកាត់ក្តី ឬ តាមធម្មជាតិក្តីលែងជាបញ្ហាសម្រាប់គាត់ទៀតហើយ៕