ម៉ាក់ៗអាចសាកល្បងតិចនិចខាងក្រោមអាចជួយបំបាត់អាការ:កុំឱ្យចាញ់កូនបាន
- 2023-07-19 03:30:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់ៗអាចសាកល្បងតិចនិចខាងក្រោមអាចជួយបំបាត់អាការ:កុំឱ្យចាញ់កូនបាន
ក្នុងដំណាក់កាលមានផ្ទៃពោះដំបូង ពេលព្រឹកជាពេលដែលស្ត្រីពិបាកនឹងទប់ទល់អាការៈចាញ់កូន ហើយពេលថ្ងៃត្រង់ក៏បាត់ទៅវិញ។ ប៉ុន្តែអាការៈចាញ់កូនរបស់ស្ត្រីមួយចំនួនអាចកើតឡើងទាំងយប់ទាំងថ្ងៃ វាមិនដូចគ្នានោះទេ។ ព្រោះក្នុងអំឡុងត្រីមាសទី១ស្ត្រីត្រូវប្រឈមនឹងអាការៈចង់ក្អួត និងក្អួតចង្អោរជាហេតុដែលធ្វើឲ្យសុខភាពកាន់តែខ្សោយ។ ករណីខ្លះអាការៈចាប់ផ្តើមកើតឡើង ក្រោយមានផ្ទៃពោះសប្តាហ៍ទី៤ ។
ប្រឹក្សានឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីទទួលបានដំណោះស្រាយក្នុងដំណាក់កាលនេះ ។ ហើយខាងក្រោមនេះ គឺជាវិធីសាស្ត្របន្ថែម អាចជួយព្យាបាលអាការៈចាញ់កូនរបស់អ្នកបាន៖
វិធីទី ១៖ នៅពេលព្រឹក អ្នកមិនគួរបរិភោគច្រើននោះទេ ព្រោះបើមានអាហារច្រើនពេកនៅក្នុងក្រពះ វាងាយស្រួលធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួតខ្លាំងណាស់ ដូចនេះអ្នកគួរតែពិសារតិចទៅបានហើយ ប៉ុន្តែចែកច្រើនពេល។
វិធីទី ២៖ ហិតក្លិនក្រូចឆ្មាឱ្យបាន ២-៣ដងជារៀងរាល់ម៉ោង បើអ្នកចង់ក្អួត។ វាជួយឱ្យអារម្មណ៍អ្នកត្រលប់មកធម្មតាវិញ។
វិធីទី ៣៖ បន្លែផ្តល់ទាំងជាតិសរសៃ និងសារធាតុអុកស៊ីតកម្ម។ ប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ហើយត្រៀមបន្លែដែលអ្នកអាចញ៉ាំបាន។
វិធីទី ៤៖ ឧស្សាហ៍ទទួលទានត្រសក់ស្រូវ ផ្លែឈើជូរៗ ផ្លែប៉ោម ឃីវី និងប៊ឺរីឱ្យបានញឹកញាប់ ដើម្បីផ្តល់វីតាមីនជាតិសរសៃ និងជាតិទឹកឱ្យរាងកាយ។ប៉ុន្តែមិនត្រូវពិសារច្រើនឡើយ បរិមាណល្មមៗទៅបានហើយ។
វិធីទី ៥៖ ពិសារស៊ុបឱ្យបានទៀងទាត់។ បើសិន ជាអ្នកអាចទទួលទានតែបន្លែដែលមានប្រូតេអីន ខ្លះជារឿងល្អ។
វិធីទី ៦ ៖ ញ៉ាំផលិតផលទឹកដោះគោ ដើម្បីទទួលបានជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងប្រូតេអ៊ីន។
វិធីទី ៧ ៖ ទទួលទានប្រេងដូង ប្រេងអូលីវ ផ្លែប័រ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីបានជាតិខ្លាញ់ជំនួយសុខភាព។
វិធីទី ៨ ៖ មិនត្រូវបង្អត់អាហារខ្លួនឯង។ ញ៉ាំតិចៗ បើសិនអ្នកមិនអាចញ៉ាំបានច្រើន។ កុំបណ្តោយឱ្យក្រពះឃ្លាន។ ឧស្សាហ៍ផឹកទឹក និងក្រេបទឹកតែឱ្យបានញឹកញាប់។
វិធីទី ៩ ៖ សម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះមានពេលខ្លះនៅពេលដែលអ្នកម៉ាក់មានសម្ពាធខ្លាំង វាក៏អាចធ្វើឲ្យក្អួតដែរ។
វិធីទី ១០៖ អ្នកម៉ាក់មិនត្រូវអង្គុយនៅមុខទូរទស្សន៍ និងកុំព្យូទ័រច្រើននោះទេ ព្រោះពន្លឺនៃគ្រឿងអេឡិចត្រូនិចទាំងនោះអាចធ្វើឲ្យអ្នកម៉ាក់ចង់ក្អួតបាន។
វិធីទី ១១៖ ខ្ញីអាចជួយទប់ទល់នឹងអាការៈចង់ក្អួត។ ក្រេបតែខ្ញី និងទំពារខ្ញីម៉ត់ឱ្យបាន ២ឬ៣ដងក្នុង ១ថ្ងៃ។
វិធីទី ១២៖ នៅពេលដែលអ្នកម៉ាក់ទើបតែមានផ្ទៃពោះដំបូង ត្រូវតែឆ្លៀតពេលហាត់ប្រាណទើបវាអាចការពារមិនឲ្យម៉ាក់ៗមានអារម្មណ៍ចង់ក្អួតបាន
វិធីទី ១៣៖ អ្នកម៉ាក់អាចញ៉ាំទឹក អាចលាយជាមួយទឹកឃ្មុំបាន ព្រោះវាអាចការពារក្រពះរបស់អ្នកម៉ាក់នឹងមិនមានអារម្មណ៍ចង់ក្អួតឡើយ។
វិធីទី ១៤៖ ពេលដែលអ្នកម៉ាក់ស្លៀកកពាក់ខោអាវ ត្រូវតែជ្រើសរើសសម្លៀកបំពាក់ដែលរាងរលុង ព្រោះបើអ្នកម៉ាក់ស្លៀកខោដែលតឹងពេក វាក៏អាចធ្វើឲ្យក្អួតបានដែរ។
វិធីទី ១៥៖ អ្នកម៉ាក់មិនត្រូវផ្តោតអារម្មណ៍ធ្វើការងារខ្លាំងពេកទេ ព្រោះវាងាយធ្វើឲ្យអ្នកម៉ាក់មានអាការៈក្អួតខ្លាំងណាស់ ដូចនេះត្រូវតែចេះបង្វែរចំណាប់អារម្មណ៍ទៅលើរឿងផ្សេងទើបអាចកាត់បន្ថយអាការៈក្អួតទាំងនោះបាន។