អ្នកមានស្បែកមុខងាយប្រតិកម្ម អាចបណ្តាលមកពីមូលហេតុទាំងនេះ

  • 2023-08-19 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«ប្រើផលិតផលអីក៏មិនបាន ប៉ះអីបន្តិចក្រហម អីបន្តិចរោល!» នេះជាសំដីរបស់អ្នកណា? ពិតណាស់ ស្បែកងាយប្រតិកម្មបង្កផលរំខាន និងបញ្ហាជាច្រើនដល់មនុស្សគ្រប់រូប ជាពិសេសគឺស្រីៗតែម្តង។ គ្នាយើងដែលស្បែកមានអាការៈក្រហម​រលាក រមាស់ រោល ជួនកាលហើម ឡើងកន្ទួល ឬស្ងួតប្រេះជាដើម សុទ្ធតែជារោគសញ្ញានៃស្បែកងាយប្រតិកម្មហើយ។ បញ្ហាបង្កផលលំបាក និងធ្វើឲ្យបាត់បង់ទំនុកចិត្តដល់មនុស្សគ្រប់គ្នា។ ស្របពេលដែលបញ្ហានេះកើតឡើង តើគ្នាយើងមានដឹងអត់ថាហេតុអីបានជាស្បែកមុខងាយប្រតិកម្ម?

កត្តាដែលធ្វើឲ្យស្បែកងាយប្រតិកម្ម អាចបណ្តាលមកពីកត្តាផ្សេងៗដូចជាកត្តាបរិស្ថាន កត្តាចិត្តសាស្រ្ត និងកត្តាខាងក្រៅ។

១. កត្តាបរិស្ថាន

  • ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង៖ ស្បែកទាំងអស់ងាយប្រតិកម្មនឹងកំដៅ ដោយចេញនូវអាការៈមួយចំនួន ចាប់ពីការឡើងប្រេងរហូតដល់ចេញជាកន្ទួលក្រហម។ នេះដោយសារ អាកាសធាតុក្តៅបង្កើនការបាត់បង់ជាតិទឹកពីរាងកាយដែលនាំឱ្យ ស្បែកក្រហម ស្ងួត និងប្រេះ។

  • ពន្លឺព្រះអាទិត្យ៖ ការប៉ះពាល់ជាមួយព្រះអាទិត្យធ្វើឲ្យកាំរស្មី UV ជ្រាបចូលទៅក្នុងស្រទាប់ស្បែកខាងក្រៅ និងវាយលុកស្រទាប់ជ្រៅនៃស្បែក ដែលអាចបំផ្លាញ ឬសម្លាប់កោសិកាស្បែក។ ជាពិសេសអ្នកដែលមិនមានជាតិ melanin ច្រើន ហើយងាយនឹងរលាកស្បែក​ គួរតែការពារខ្លួន។

  • ការបំពុលបរិយាកាស៖​ ការប៉ះពាល់ការបំពុលបរិយាកាសបង្កឲ្យមានការកើនឡើងនូវភាពចាស់នៃស្បែកមុនអាយុ ការកើតមុន និងការកើតជំងឺស្បែកមួយចំនួនដូចជាជំងឺត្រអក ជាដើម។

  • កត្តាចិត្តសាស្រ្ត៖ ការខឹង ស្ត្រេស និងតានតឹង អាចប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នក រួមទាំងសក់ ក្រចក និងស្បែករបស់អ្នក។ ភាពតានតឹងបណ្តាលឱ្យមានប្រតិកម្មគីមីនៅក្នុងខ្លួន ដែលធ្វើឱ្យស្បែកងាយប្រតិកម្ម ហើយធ្វើឲ្យរបួសផ្សេងៗពិបាកក្នុងការជាសះស្បើយ។

២. កត្តាខាងក្រៅ

  • ការប្រើប្រាស់ផលិតផលខុស
  • ការបរិភោគអាហារហឹរ
  • ការសេពជាតិគ្រឿងស្រវឹង
  • ការប្រើផលិតផលមានក្លិនក្រអូប
  • ម្សៅសាប៊ូ
  • អាងហែលទឹក និង ទឹកដែលមានធាតុ calcareous ខ្លាំងពេក។

ប្រភព៖ webmd អត្ថបទដោយ៖ សុលក្ខិណា