ចំពោះស្រីៗត្រៀមយកកូន ទាំងនេះជាចំណុចសំខាន់ៗគួរស្វែងយល់
- 2023-08-30 03:01:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំពោះស្រីៗត្រៀមយកកូន ទាំងនេះជាចំណុចសំខាន់ៗគួរស្វែងយល់
ការសម្រេចចិត្តក្លាយខ្លួនជាឪពុកម្តាយគេ ជារឿងដ៏សំខាន់ដែលនាំមកនូវទំនួលខុសត្រូវខ្ពស់ និងកាតព្វកិច្ចជាច្រើន។ ពិសេសម៉ាក់ៗជាអ្នកពពោះផ្ទាល់ត្រូវមានការត្រៀមខ្លួនត្រឹមត្រូវ ដើម្បីប្រាកដថារាងកាយខ្លួនអាចមានសុខភាពល្អ និងអាចទ្រទ្រង់ដល់សុខភាពទារកក្នុងផ្ទៃរហូតដល់ថ្ងៃសម្រាល។
ថ្ងៃនេះ កញ្ញានឹងនិយាយពី ចំណុចមួយចំនួនដែលម៉ាក់ៗគួរគិតគូរមុនយកកូន ដូចខាងក្រោម៖
ចៀសវាងធ្វើការធ្ងន់៖ បើមិត្តនារីយើងកំពុងត្រៀមខ្លួនយកកូនគួរពិចារណាលើសកម្មភាពការងារប្រចាំថ្ងៃ ដោយចៀសវាងធ្វើការ ដោយត្រូវធ្វើក្នុងកម្រិតស្រាល ឬសមល្មមនឹងកម្លាំង។
វីតាមីន៖ ស្រីៗយើងគួរញ៉ាំអាហារណាដែលសម្បូរដោយវីតាមីន D កាល់ស្យូម និងអាស៊ីតហ្វូលិក ដែលសារធាតុទាំងនេះល្អសម្រាប់អ្នកត្រៀមយកកូន ឬអាចញ៉ាំថ្នាំបំប៉នដែលមានសារធាតុទាំងនេះ ដោយពិគ្រោះជាមួយគ្រូពេទ្យ។
បែបបទនៃការរស់នៅ៖ ស្ត្រីត្រូវផ្លាស់ប្តូរការរស់នៅឲ្យមានតុល្យភាពដោយបរិភោគអាហាសម្បូរអាហារូបត្ថម្ភល្អ និងហាត់ប្រាណឲ្យបានទៀងទាត់
ការប្រើប្រាស់ថ្នាំ៖ ប្រសិនបើស្រីៗយើងកំពុងប្រើថ្នាំណាមួយដោយបញ្ហាសុខភាព គយរប្រឹក្សាជាមួយគ្រូពេទ្យពីផលប៉ះពាល់របស់ថ្នាំបើសិនជាយើងចង់បានកូន។
ប្រសិនបើធ្លាប់ជក់បារី ត្រូវបញ្ឈប់ការជក់
ប្រវត្តិគ្រូសារ៖ គិតអំពីប្រវត្តិគ្រួសាររបស់អ្នក ថាតើអ្នកមានជំងឺតំណពូជណាមួយដូចជា ជំងឺបេះដូង សរសៃប្រសាទ តម្រងនោម សាច់ដុំ និងសរសៃឈាមជាដើម ដែរឬទេ។ ការដឹងរឿងទាំងនេះជារឿងសំខាន់ដើម្បីបង្ការបញ្ហាណាមួយអាចកើតមានលើកូន។ បើមានករណីបែបនេះ គួរប្រឹក្សាជាមួយគ្រូពេទ្យមុននឹងយកកូន។
ប្រសិនបើមានលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជា ធាត់ លើសឈាម ទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺធ្លាក់ទឹកចិត្ត រលាកពោះវៀន និងជំងឺបេះដូង ត្រូវពិភាក្សាជាមួយគ្រូពេទ្យទាក់ទងនឹងការប្រើប្រាស់ថ្នាំ។ វាមានសារៈសំខាន់ក្នុងការរក្សាលំនឹង និងព្យាបាលជំងឺទាំងនេះមុនពេលមានផ្ទៃពោះ។