ក្រោយពេលបៅទឹកដោះ ម៉ាក់ៗត្រូវធ្វើបែបណា ដើម្បីជៀសវាងកុំឱ្យទារកក្អែរ ឬក្អួត
- 2023-07-17 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយពេលបៅទឹកដោះ ម៉ាក់ៗត្រូវធ្វើបែបណា ដើម្បីជៀសវាងកុំឱ្យទារកក្អែរ ឬក្អួត
សុខភាពទារក៖ ទារកអាយុក្រោម ៦ខែ បើម្ដាយបំបៅដោះច្រើន នោះទារកនឹងឆ្អែតខ្លាំង ហើយមានអាការៈក្អួត ឬក្អែចេញមកវិញ។ នេះជាមិនមែនសញ្ញាព្រួយបារម្ភនោះទេ គឺគ្រាន់តែជាទម្លាប់ធម្មតាដែលទារកបៅទឹកដោះច្រើនពេក ទើបក្អែចេញមកក្រៅវិញ ដែលបង្កជាការរំខានបន្តិចបន្តួច។
បើទោះបីជា ទារកមិនអាចប្រាប់ឱ្យប៉ាម៉ាក់ដឹងថា ខ្លួនគេបៅដៅឆ្អែតក៏ដោយ តែអ្នកម្ដាយ ឬអាណព្យាបាលគ្រប់រូបអាចដឹងបាន ក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ នាទី គឺទារកអាចបៅទឹកដោះឆ្អែត ឬគ្រប់គ្រាន់ល្មមសម្រាប់ពួកគេហើយ។ ក៏ប៉ុន្តែ នៅពេលណាទារកយំ មានន័យថា វានៅត្រូវការ ឬមិនទាន់ឆ្អែត។ ឬបភសុខសុខឈប់ឯង ឬដកមាត់ចេញពីការបៅស្ងាត់ៗ បានន័យថា ទារកឆ្អែត។ ជាទូទៅបំបៅ ចន្លោះ ១០ នាទីហ្នឹង គឺគ្រប់ល្មមហើយ ចាំទារកឃ្លានចាំឲ្យមុឹមបន្តទៀត។
ដើម្បីធានាថា បរិមាណចំណុះទឹកដោះគោគ្រប់គ្រាន់សម្រាប់កុមារក្នុងមួយថ្ងៃ គឺត្រូវយកទម្ងន់ខ្លួនរបស់កុមារ គុណនឹងចំណុះទឹកដោះគោ ១០០ មិល្លីលីត្រ និងក្នុងមួយពេលត្រូវបៅ ១០០មីល្លីលីត្រ។ ក្នុងករណីខ្លះ កុមារអាចបៅញឹកជាងនេះ ប្រសិនបើគាត់ត្រូវការ។ ប៉ុន្តែ មិនអាចតិចជាងហ្នឹងទេ។ កាលណាតិចជាងហ្នឹង ខ្វះមិនអាចរស់បានទេ។
អាហារមួយមុខ ដែលសំខាន់បំផុតសម្រាប់កុមារអាយុចាប់ពេលកើតរហូតដល់បាន ៦ ខែ គឺមានតែទឹកដោះប៉ុណ្ណោះ ព្រោះពួកគេមានក្រពះនៅខ្ចីណាស់។
ករណីនេះ សូមកុំឱ្យកុមារបរិភោគបបរនៅអាយុ ២ ឬ៣ ខែទេ ព្រោះខ្លួនសារពាង្គកាយ និង ក្រពះរបស់ពួកគេ ព្រមទាំងសារជាតិចិញ្ចឹមនៅក្នុងខ្លួនកុមារ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកិនកម្ទេចអាហារបានទេ ពីព្រោះអាហារ ដែលបរិភោគទៅ មានសារជាតិច្រើនចេញមកជួយរំលាយ។ បម្រាមនេះ គឺអាចការពារកុមារកុំឱ្យកើតជំងឺក្រពះពោះវៀនជាដើម។
សូមចំណាំផងដែរថា កុមារដែលមិនបានបំបៅដោយដោះ ឬបំបៅមិនគ្រប់គ្រាន់ ច្រើនកើតមានជំងឺរាករូស និងជំងឺដង្កាត់ផ្សេងៗ ទៀត។ ផលប្រយោជន៍សម្រាប់ម្ដាយបំបៅដោះកូនវិញ គឺជួយបន្ថយអត្រាកើតជំងឺលើសឈាម ជំងឺទឹកនោមផ្អែម មានសារធាតុខ្លាញ់កូលេស្ទើរ៉ូល (Cholesterol) ទាប និងមិនសូវធាត់។
ឪពុកម្ដាយ ឬអាណាព្យបាល គប្បីចាប់ផ្ដើមបញ្ចុកអាហារចម្រុះបន្ថែមដល់កូនម្ដងបន្តិចៗ នៅអាយុ ៦ ខែ។ កុំបារម្ភខ្លាំងពេកពេលកូនមិនញ៉ាំ ហើយក៏មិនត្រូវបង្ខំកូនដែរ។ ព្យាយាមបញ្ចុកអាហារកូន ២ ទៅ ៣ ដងក្នុងមួយថ្ងៃនៅចន្លោះអាយុពី ៦ ទៅ ៨ ខែ។ ការផ្ដល់អាហារបន្ថែមនេះ នាំឱ្យកុមារឆាប់ចម្រើនលូតលាស់ ទាំងរាងកាយ និងបញ្ញាស្មារតី នៅពេលមានអាយុចាប់ពី ៦ខែឡើងទៅ៕
ប្រភព៖ មន្ទីរពេទ្តកាល់មែ៉ត្រ