សម្ពាធលុយកាក់ ធ្វើឲ្យយុវជន​ចិន​កាន់​តែច្រើនលែងសូវគិត​រឿង​រៀប​ការ

  • 2023-07-10 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានស្នេហា និងរៀបការកំពុងក្លាយទៅជាសម្ពាធរបស់យុវវ័យប្រទេសចិន ធ្វើឲ្យពួកគេចង់គេចវេសរឿងនេះ។ នៅក្នុងការស្រង់មតិសង្គមរបស់មន្ទីរចិត្តវិទ្យាចិនឆ្នាំ ២០២៣ បានបង្ហាញឲ្យឃើញថា ក្នុងចំណោមមនុស្ស៥ ០០០នាក់ដែលត្រូវបានសម្ភាសន៍នោះ មានត្រឹមតែ៣%ប៉ុណ្ណោះ ដែលមានគំនិតវិជ្ជមានពីការរៀបការ និងមាន១៦%កំពុងចង់ស្វែងរកស្នេហា។

ទន្ទឹមនឹងគ្នានេះដែរ របាយការណ៍បានបង្ហាញថា អ្នករៀនចប់ញ្ញាបត្រ ឬ​អនុបណ្ឌិត មានបំណងរៀបការខ្ពស់ជាងអ្នកដែល​មាន​កម្រិត​សិក្សា​ទាប​ជាង​នេះ​។ មានន័យថា មានតែអ្នកមានជីវភាពធូរធារប៉ុណ្ណោះ ដែលមានគម្រោងរៀបការនៅថ្ងៃអនាគត ខណៈអ្នកមាន​ការ​សិក្សា​ទាប​ ក៏ដូចជាមិនទាន់មានការងារច្បាស់លាស់មានអត្រាចង់រៀបការទាប។

មនុស្សជាច្រើនបានឆ្លើយថា រៀបការមានន័យថាពួកគេមានទំនួលខុសត្រូវច្រើនជាងមុន ស្របពេលសេដ្ឋកិច្ចកំពុងពិបាកធ្វើឲ្យពួកគេលែងគិតដល់រឿងមានស្នេហានេះ។ ទោះបីជានៅតែត្រូវបានគ្រួសាររំអុកឲ្យគិតរឿងនេះក៏ដោយ ប៉ុន្តែមនុស្សជាច្រើនបានយកខ្លួនឯងជាចម្បង ដោយមិនគិតពីការរំអុកពី​ក្រុម​គ្រួសារ​នោះ​ទេ​។

ក្រៅពីនេះ ពួកគេលើកឡើងថា មានស្នេហា ឬយកគ្រួសារគឺជាចំណូលចិត្តឯកជន មិនមែនដោយសារសម្ពាធសង្គមនោះឡើយ។ កាន់តែត្រូវបង្ខំ ពួកគេកាន់តែបដិសេធ។ មិនត្រឹមតែប៉ុណ្ណោះរឿងរ៉ាវលែងលះឈ្លោះប្រកែកគ្នារវាងប្ដីប្រពន្ធត្រូវបានចុះផ្សាយលើបណ្ដាញសង្គមក៏ជាផ្នែកមួយធ្វើឲ្យពួកគេមិនចង់បង្កើតគ្រួសារដូចគ្នា៕

ប្រភព៖ news.zing.vn ដោយ៖ Caramel

អត្ថបទពេញនិយម