កក្តាទាំង ៥ចំណុចសំខាន់ៗដែលឪពុកម្តាយមើលរំលងក្នុងការអប់រំកូន ហើយបន្ទោសនេះ បន្ទោសនោះ?
- 2023-03-25 04:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្តាទាំង ៥ចំណុចសំខាន់ៗដែលឪពុកម្តាយមើលរំលងក្នុងការអប់រំកូន ហើយបន្ទោសនេះ បន្ទោសនោះ?
កក្តាឪពុកម្តាយ ក៍ពិតជាកក្តាដ៍សំខាន់ដែលឣាណាព្យាបាលមួយចំនួនបានមើលរំលង ហើយក៍ចូលចិត្ត បន្ទោសនេះ បន្ទោសនោះ?ដល់វ័យកូនចូលរៀន ម៉ាក់ៗរឹតតែត្រូវយកចិត្តទុកដាក់ចំពោះកូនឲ្យបានល្អមួយកម្រិតទៀតផ្នែកចំណីអាហារ ការថែទាំសុខភាព និងបច្ចេកទេសបង្រៀន។ ការបង្រៀនរបស់គ្រូនៅតាមសាលាមិនគ្រប់គ្រាន់នោះទេសូមកុំយល់ច្រលំ និងប្រគល់ឲ្យលោកគ្រូអ្នកគ្រូទាំងស្រុង។ គែទាមទារការចូលរួមពីប៉ាម៉ាក់ ៥០/៥០ ព្រោះបើ ក្មេងមានខួរក្បាលល្អ រៀនពូកែ លុះត្រាតែម៉ាក់ៗគិតគូរពីចំណុចទាំង ៥ យ៉ាងខាងក្រោមនេះទៀត ទើបការអប់រំកូននៅជំហានដំបូងរបស់ក្មេងៗ កាន់តែល្អប្រសើរមាន៖
១- ចំណីអាហារ ចំណីណាដែលល្អចំពោះកូនមានដូចជាបន្លែផ្លែឈើស្រស់គ្រប់មុខ និងទឹកដោះគោ ចៀសវាងឲ្យកូនផឹកភេសជ្ជៈកំប៉ុងផ្អែមៗ កាហ្វេ និងស្ករគ្រាប់។ អាហារដែលផ្អែមពេកមិនល្អឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ក្មេង។ ក្រៅពីនោះគួរឲ្យកូនញ៉ាំស៊ុតរាល់ថ្ងៃ បន្លែ សាច់ គ្រាប់ធញ្ញជាតិ អាហារសម្បូរជាតិសរសៃ ពិសេសអាហារបំប៉នបន្ថែម ឬម្សៅទឹកដោះគោដែលសម្បូរ DHA ដល់កូន នោះខួរក្បាលក៏ឆ្លាត ភ្នែកក៏ភ្លឺ។ ក្រៅមាននៅក្នុងទឹកដោះគោ ប្រភពនៃ DHA មាននៅក្នុងត្រីសមុទ្រ ដូចជា សាលម៉ុន ត្រីធូណា ត្រីសាឌីន បង្គាធំៗ សាច់សត្វ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន។
២- ថែសុខភាពកូន ឲ្យកូនទៅរៀនទៀងទាត់ កូនសិស្សមករៀនបានទៀងទាត់ ភាគច្រើនជាសិស្សពូកែ ព្រោះការទទួលបានចំណេះដឹងតាមលំដាប់លំដោយ មិនរំលងមួយមេរៀនណា ធ្វើឲ្យគេចងចាំបានល្អ។ ដើម្បីឲ្យកូនទទួលបានសុខភាពល្អ ម៉ាក់ប៉ាគួរដឹងថា អាហារបែបណាកូនគួរញ៉ាំ និងមិនគួរញ៉ាំ ព្រោះបើចេះបណ្ដោយឲ្យកូនញ៉ាំតាមចិត្ត អាចធ្វើឲ្យឧស្សាហ៍ឈឺ។ កាលណាឈឺច្រើន អវត្ដមានក៏ច្រើន ដូចនេះ មិនអាចមករៀនបានទៀងទាត់ឡើយ ហើយពេលកូនឈប់យូរ នឹងខ្លាចសាលាលែងយកមករៀន។ ម្យ៉ាងទៀតអាកាសធាតុក៏ត្រូវប្រយ័ត្នផងដែរ ព្រោះបើម្ដងក្ដៅ ម្ដងត្រជាក់ ហើយមិនបានត្រៀមទុកមុន កូនក៏ងាយនឹងឈឺដែរ។
៣-បង្រៀនកូនពីវិន័យ និងសុជីវធម៌ នៅសាលារៀន គ្រូនឹងបង្រៀនកូនសិស្សពីវិន័យរបស់សាលា ប៉ុន្តែក្នុងនាមជាអាណាព្យាបាល ត្រូវបង្ហាត់កូនៗនូវវិន័យដទៃទៀត មាន ម៉ោងរៀន និងម៉ោងលេង។ បើសិនជាកូនធ្វើខុស ចេះសូមទោស ចេះអធ្យាស្រ័យ ចេះលើកលែង និងមិនគួរគុំកួនមិត្តភ័ក្ដិឡើយ។ បន្ថែមពីលើនោះ សុជីវធម៌គោរពចាស់ទុំ លើកដៃសំពះជម្រាបសួរ/លា និងការចេះចែករំលែកឲ្យអ្នកជាអ្វីដែលម៉ាក់ៗមិនគួរខ្វះ។
៤- យកចិត្តទុកដាក់ និងលើកទឹកចិត្តកូនគ្រប់ពេល ជាអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ជូនកូនទៅរៀន ស្គាល់ថ្នាក់ ស្គាល់គ្រូ ស្គាល់មិត្តភ័ក្ដិ ដើម្បីបង្កើនភាពជិតស្និទ្ធ និងតាមដានពីសកម្មភាពកូនខ្លួនឯង។ ក្រៅពីជូនកូនទៅរៀន ម៉ាក់ៗក៏គួរទៅចូលរួមកម្មវិធីសាលាដែលកូនសម្ដែង ដែលវាជាការលើកទឹកចិត្តឲ្យកូនកាន់តែខំប្រឹងបន្ថែមទៀត ហើយឆ្លៀតឱកាសនោះមានជូនកាដូបន្តិចបន្តួចផង។
៥-បង្រៀនកូននៅផ្ទះបន្ថែមតិចនិកចិញ្ចឹមកូន ក្រៅពីបញ្ជូនកូនទៅសាលា ម៉ាក់ៗគួរបង្រៀនកូននៅផ្ទះបន្ថែម ប៉ុន្តែកាយវិការបង្រៀន មិនគួរវ៉ៃ ឬបង្ខំកូនឡើយ។ ម៉ាក់ៗត្រូវប្រាប់កូនឲ្យយកសៀវភៅកាលរៀននៅសាលា មករំលឹក ឬធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ចំណុចណាកូនធ្វើមិនបានម៉ាក់ៗគួរប្រាប់ពីរបៀបបូកដក តែកុំប្រាប់លទ្ធផល។ មានម៉ាក់ៗនៅចាំជួយជាកម្លាំងចិត្ត និងចាំកំដរ ធ្វើឲ្យកូនមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងធ្វើ។
ប្រភព៖ សៀវភៅ វិធីបង្រៀនកូនក្លាយជាក្មេងល្អ